គណៈកម្មការជំនាញព្រំដែនកម្ពុជា វៀតណាម បានសម្រេចជ្រើសរើសយកក្រុមហ៊ុនប៊្លូម របស់ប្រទេស ន័រវេស និងប្រទេសដាណាម៉ាកក្នុងការផលិតផែនទី កម្ពុជា វៀតណាម ក្នុងការបោះបង្គោលព្រំដែន ដែលការប្រកាសបានធ្វើនៅទីស្តីការគណរដ្ឋមន្ត្រីនៅរសៀលថ្ងៃទ១៧ ធ្នូ នេះ។ សូមជម្រាបថាកាលពី
ថ្ងៃ១៥ ដល់ថ្ងៃទី១៧ ធ្នូ គណះកម្មការជំនាញព្រំដែននៃប្រទេសកម្ពុជា វៀតណាម បានពិភាក្សាសម្រេច ដើម្បីជ្រើសរើសយកក្រុមហ៊ុន១ក្នុងចំណោមក្រុមហ៊ុន៥ ដែលបានដាក់ដេញថ្លៃក្នុងការផលិតផែនទី
ព្រំដែន កម្ពុជា វៀតណាម។ក្រុមហ៊ុនបរទេសដែលគណះកម្មការជំនាញសម្រេចជ្រើសរើសយកគឺ
ក្រុមហ៊ុន ប៊្លូម របស់ប្រទេសន័រវេស និងដាណាម៉ាក ដោយបានដាក់ដេញថ្លៃ មួយលានប្រាំសែនពីរម៉ឺន
ប្រាំបីពាន់បីរយសាបសិបបីដុល្លារលោក វ៉ា គឹមហុង ប្រធានគណកម្មការព្រំដែនកម្ពុជា បានអោយដឹង
ថា ការធ្វើផែនទីនេះជាកាតព្វកិច្ចសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥។ ការធ្វើនេះក្នុងក្របខណ្ឌ័ច្បាប់ ដោយមានខ្នាត១លើ២៥ពាន់ និងដើម្បីអោយព្រំដែនច្បាស់លាស់ ហើយមិនមានអ្វីកែប្រែ ។
Friday, December 17, 2010
ក្រុមហ៊ុន ប៊្លូម ទទួលបានសិទ្ធិផលិត
ផែនទីកម្ពុជា វៀតណាម
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
yes