សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 17, 2010

រដ្ឋាភិបាលពន្យាពេលឲ្យ UNHCR បន្តរបើកជំរុំ
ជនភៀសខ្លួនដល់ពាក់កណ្តាលខែកុម្ភះ ២០១១

កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១០ លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង បានមានប្រសាសន៏

ប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិពោធិ៏ចិនតុងថារដ្ឋាភិបាលបានសម្រេចពន្យាការ

បិទជំរុំជនភៀសខ្លួនរបស់អង្គការ UNHCR គិតពីថ្ងៃទី១ ខែមករា ឆ្នាំ២០១១ ដល់ពាក់កណ្តាលខែកុម្ភះ ឆ្នាំ២០១១ ។ហើយជាមួយគ្នានោះរដ្ឋាភិបាល បានតម្រូវឲ្យអង្គការ UNHCR បញ្ជូនជនជាតិម៉ុងតាញ៉ា

ដែលជាប់សម្ភាសន៏សម្រាប់ការទទួលសិទ្ធិទៅរស់នៅប្រទេសទី៣ចេញឲ្យអស់ ហើយចំពោះជនជាតិ

ម៉ុងតាញ៉ា ដ៏ទៃទៀតចំនួនជាង១០នាក់ ដែលពុំបានជាប់សម្ភាសន៏ទេរដ្ឋាភិបាលកម្ពុជា និងបញ្ជូនទៅ

រដ្ឋាភិបាលវៀតណាមវិញ ហើយរដ្ឋាភិបាលកម្ពុជាលែងទទួលជនជាតិម៉ុងតាញ៉ា ដែលស្វែងរកការ

ជ្រោកកោននៅក្នុងប្រទេសកម្ពុជាទៀតហើយ ពីព្រោះប្រទេសវៀតណាមជាប្រទេសដែលមានការ

រីកចំរើនសេដ្ឋកិច្ចខ្ពង់ខ្ពស់ មានសន្តិភាព និងមិនមានសង្គ្រាមទេ។

No comments:

Post a Comment

yes