សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, June 20, 2011

លោក សេង គុណនីកា ត្រូវបាន​ដោះលែង​វិញ
បន្ទាប់​ពី​ជាប់​ព័ន្ធ​ធនាគារ​៦​ខែ​

លោក សេង គុណនីកា

 ​លោក​​​ សេង គុណនី​​កា បុគ្គ លិក ​​​សន្តិ​​​ សុខ​ ​​​ម្នាក់​ នៃ ​កម្ម ​វិធី​ ស្បៀង ​​​អាហារ ​​​ពិភព​​ លោក​ នៅ​​កម្ពុជា​ ត្រូវ​ ដោះ​​​ លែង ​​​​ឲ្យ មា​ន​ សេរី​ ភាព ​វិញ កាល ​ពីថ្ងៃ​ ទី​២០ ខែ​មិថុនា ឆ្នាំ​២០១១ បន្ទាប់​ពី លោក ​​​បាន​ អនុ​​វត្តន៍​​ ទោស​ នៅ ​ក្នុង ​ពន្ធ​នាគា រ​គំរប់ ​​៦​ខែ ​​ទៅ​ តា​ម​ សាល ​ក្រម​​ សាលា​ ដំ​បូង ​រាជ​ធានី ​ភ្នំ​ពេញ ។
 
លោក អំ សំ​អាត មន្រ្តី ស៊ើប អង្កេត ជាន់​​ ខ្ពស់ ​នៃ​ អង្គ​ការ​ ការ​ពារ​ សិទ្ធិ​​ មនុស្ស​ លីកា ដូ មាន ​​ប្រ​សាសន៍ ​ថា ការ​ ដោះ ​លែង លោក ​សេង គុណ​នីកា គឺ​ ធ្វើ​ ឡើង​ ស្រប តាម​ នីតិ​ វិធី ​​ច្បាប់ ដែល​​ត្រូវ​ រួច​ផុត​ ទោស ​ពន្ធ​នាគារ​ គំរប់​ ៦ខែ​ កាល​ ពី ​ថ្ងៃ​ អាទិត្យ ​​ម្សិល ​មិញ​ នេះ។
 ​ លោក សេង គុណាកា បុគ្គលិក កម្មវិធី ស្បៀង អាហារ ​ពិភព លោក ត្រូវ បាន តុលា ​ការ​ កម្ពុជា​កាត់ ​ទោស​​ ឲ្យ​ ជាប់ ​ព័ន្ធ ​ធនា គា ៦ខែ និង បង់ ប្រាក់ ១លានរៀល។ ការ កាត់ ទោស​បុគ្គ​លិក​កម្មវិធី​​​ ស្បៀង​​ អាហារ ​ពិ​ភព​ លោក​ រូប នេះ បាន ធ្វើ​ ឡើង​ ភ្លាមៗ​​ ប​ន្ទាប់ ពី គេ បាន ចំលង ឯក សារ ពី​ គេហ ទំពរ័ Ki-Media ចែក ជូន​ មិត្ត​ ភ័ក្ក​ ។ ​​​​ 
ការ ​ដាក់​ ទោស​ ​ទណ្ឌ​ លោក​ សេង គុណនី​ការ នេះ គឺ​​​ បន្ទាប់ ពី ក្រម ព្រហ្ម ទណ្ឌ ថ្មី ចូល ជា ធរ​មាន​ បាន​ ១០ថ្ងៃ គឺ​​ នៅ​ ថ្ងៃ​ ទី២០ ខែ ធ្នូ  ឆ្នាំ២០១០។ លោក​ ​ត្រូវ​ បាន នគរ បាល​ រាជ​ ធានី​ ភ្នំ​ពេញ​​​​​​​ ចាប់ ខ្លួន ​តាម​ បង្គាប់ ​របស់​ តុលា ការ ​ហើយ ក្រោយ មក មួយ ថ្ងៃ​​ តុលា ការ​ សាលា​ ដំ​បូង​រាជ​​ ធានី ភ្នំពេញ កាត់ ឲ្យ ជាប់​​ ទោស​​ ៦ខែ ​និង ​បាន​ ពិន័យ​​ ជា​ ប្រាក់​ ចំនួន​​១​លាន ​​រៀល តាម មាត្រា ៤៩៥ នៃ ច្បាប់ ក្រម ព្រហ្ម ទណ្ឌ ថ្មី ដោយសារតែបុគ្គលិក រូប នេះ បាន ថត ​ចម្លង ​ឯកសារ​​ ទាក់ ទង នឹង ការ រិះ គន់ មេ ដឹក នាំ ​រដ្ឋា ភិបាល ​ខ្មែរ ​​ពី​ បញ្ហា ព្រំដែន ​របស់ ​គេហ ​​ទំព័រ ​​Ki-Media ទៅ​ ចែក ជូន​ មិត្ត​ ភ័ក្ក​ មើល
                    
​ លោក សេង គុណនីកា ត្រូវ បាន​ អង្គ ការ សង្គម ស៊ីវិល កត់ សម្គាល់ ថា ជា​ ការ​ ធ្វើ​ ឡើង ​ដោយ​ប្រ ញាប់​ ប្រញាល់ ពី ព្រោះ ក្រោយ ពី ចាប់ ខ្លួន មួយ ថ្ងៃ ​លោកសេង គុណានីកា​ ត្រូវ​ បាន​ តុ​លាកា​​ កាត់ ក្តី ភ្លាម ៗ ។ ម្យ៉ាង ​វិញ ទៀត ថា ការ ​​កាត់ ទោស​ លោក​ សេង គុណនីកា នេះ ​ធ្វើ​ឡើង ដោយ គ្មាន​ មូល ដ្ឋាន ​និង ថា ជាការបង្ហាញឲ្យឃើញ បន្ថែម ទៀត នូវ ការ កើន ឡើង នៃ​ការ​​​​ បង្ក្រាប របស់ រដ្ឋាភិបាល កម្ពុជា លើ សិរីភាព ក្នុងការ បញ្ចេញ មតិ​​ នៅ កម្ពុជា ។

 សំ រាប់ លោកអំ សំអាត ប្រធាន បច្ចេក ទេស របស់ អង្គការ សម្ព័​ន្ធ ខ្មែរ ជំរឿន និង ​ការ ​ពារសិទ្ធិមនុស្ស Licadho ចាត់ ទុក ថា  តុលា ការ រាជ ធានី ភ្នំពេញ ​មិន សម ចោទ ​ប្រ​កាន់​​លើលោក​​សេង គុណនីកា ដោយគ្រាន់តែទទួល បានព័ ត៌មាន ពីវេប សាយ ទៅ ចែក​ ចាយ​ សហ​ការី​របស់ ខ្លួន នោះ ទេ។ លោកអំ សំអាត បន្តថា  ​សកម្ម ភាព នេះ ​មិនមែន​​​ ជា ចេតនា ក្នុងការជម្រុញឲ្យ មាន បទ ល្មើស ណា មួយ ទេ។ លោក បញ្ជាក់ ថា ​នៅ​ ប្រទេស​ កម្ពុជា មិនទាន់ មានច្បាប់ណា មួយ និយាយ​ ពី កំហុស​ ក្នុង រឿង​ ទទួល​ បាន​ ព័ត៌ ​មាន​ នោះ​ ទេ ។ 
 កាល ពី ថ្ងៃ ទី៣០ ធ្នូ ឆ្នាំ ២០១០ កន្លង ទៅ លោកយឹម សុវណ្ណ អ្នក​​ តំណាង រាស្រ្ត និង ជាអ្នក នាំពាក្យ គណបក្ស សមរង្ស៊ី ធ្លាប់​ បាន ដឹក នាំ គណៈ ប្រតិភូដើម្បី​ សួរ​ សុខ​​ទុក្ខ នៅ គ្រាដែលលោក សេង គុណនីកា កំពុងជាប់ ពន្ធនា គារ នៅព្រៃស​ តែ​ ភ្លាមៗ​​ នោះ ​​អនុរក្សពន្ធនាគាប្រាប់វិញ ថា លោក សេង គុណនីកា មិន ជួប នោះ ទេ។​

  ក្រោម ហេតុ ផល នេះ ហើយ ក្រុម អង្គ ការ ដែល ធ្វើ​ ការ ផ្នែក សិទ្ធិ មនុស្ស ចាត់ ទុក ថា ក្រម​​​​​ព្រហ្មទណ្ឌ បច្ចុប្បន្ននេះ គឺ ជា ការ គំរាម គំហែង និងរឹត បន្តឹង លើ​ សិរីភាព​ បញ្ចេញ ​មតិ​ នៅ​​​​​​​ ក្នុង ប្រទេស កម្ពុជា។ ទន្ទឹង និង នេះ ក្រុម អង្គការ សិទ្ធិ មនុស្ស បាន អំពាវ នាវ ស្នើ សុំ ឲ្យ​ មានការ​​ ធ្វើ វិសោធនកម្ម លើ ក្រម ព្រហ្ម ទណ្ឌ ថ្មីនេះ ប្រយោជន៏​​ ដើម្បី ធានា ឲ្យ មាន ការ គោរព និង ការការ ពារ សិទ្ធិ ជា មូល ដ្ឋាន របស់ ពល រដ្ឋ កម្ពុជា គ្រប់ រូប ស្តី ពីសិទ្ធិ​​ សិរីភាព បច្ចេញ មតិ និង ការទទួល បាន ព័ត៌ មាន ដូច ដែល បាន ធានា ក្នុង រដ្ឋ ធម្មនុញ្ញ កម្ពុជា ។

ជាមួយគ្នានេះ លោកអំ សំអាត ប្រធានផ្នែកបច្ចេកទេស របស់អង្គការ Licadho មាន​​​ប្រសាសន៏ថា ធាតុពិតក្រហ្មព្រមទណ្ឌថ្មីដែលបានចូលជាធរមាននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០១០ កន្លងទៅនេះ គឺ​មានចរិត​រិតត្បិត លើអង្គការសង្គមស៊ីវិល និងអ្នកធ្វើការ​ផ្នែក​សិទ្ធិ​​មនុស្ស ចំពោះសិរីភាពបច្ចេញមតិ។ ទោះជាបែបណាលោកអំ សំអាត បន្តថា តាម​រយៈក្រហ្ម​​ព្រមទណ្ឌថ្មីនេះ វាជាក្តីបារម្ភក៏ដ៏ខ្លាំង ព្រោះថា ច្បាប់នេះ មិនបាន​​បង្ហាញ​​ពីឆន្ទៈ ណា​​មួយ ដែលអាចជួយ ធ្វើឲ្យប្រសើរ នូវស្ថាន ភាពក្នុង ការបច្ចេញមតិ និងសិទ្ធិ​ទទួល​​បាន​​នូវព័ត៌មាន​​ទេ។ លោក អំ សំអាតថ្លែងថា យ៉ាងហោចណាស់ មនុស្សពីរនាក់ដែល​ត្រូវ​កាត់​ទោស​ក្រោមក្រមព្រហ្មទណ្ឌថ្មីនេះ គឺមានប្រ​ធាន​​គ្រប់គ្រងឃ្លាំង ​របស់​​​កម្មវិធីស្បៀអាហារពិភពលោក លោកសេង គុណនីកា ​ដែលបានស្រង់ឯកសារ​ចេញ​ពី​គេហទំព័រ របស់ Ki-Media ដែលនិយាយរិៈគន់មេដឹកនាំថាមេក្បត់ជាតិ និងអ្នកសម្រប់សម្រួល​អង្គការ​Lycadho ប្រចាំខេត្តកំពង់ឆ្នាំង គឺលោកសំ ចន្ទគា ​ដែលបានផ្សព្វផ្សាយតាម​​ប្រព័ន្ធព័ត៌មាន ពី​​ក្រុមហ៊ុនឯកជនមួយ ដែលបានរំលោភដី​ប្រជាពល​រដ្ឋតាមវិទ្យុអាស៊ីសិរី។ ​  

 នៅក្នុងរឿងរ៉ាវលោក សេង គុណាកា ​នេះ​ សមាជិកក្រុម​គ្រួសារ​របស់​លោក មិន​អាច​សុំ​សំភាសន៍​បាន​ឡើយ។ ពួកគេតែងបដិសេធថា ពួកគេមិនមែនជា​ក្រុមគ្រួសារ​លោក​សេង គុណាកា ទេ។ ទាំងអង្គការ​សង្គមស៊ីវិល ទាំងគណបក្សប្រឆាំង និងទាំង​អ្នក​សារព័ត៌មាន មិនអាចស្វែង​រកព័ត៌​មាន​លំអិត​អំពី​លោកសេង គុណនីកា ទេ។ មេធាវី​របស់​លោក​​សេង គុណនីកា  គឺលោកជូ សុខេង ក៍មិន​បាន​ដឹងប្រវត្តលោកសេង គុណនីកា ដែរ។ រីឯកន្លែងការងាររបស់លោកសេង គុណាកា វិញ ក៍មិន មាន​ក្រុមការ​ងារ​ណា​ម្នាក់​ហ៊ាន​ផ្តល់ព័ត៌​មានអំពីលោកសេង គុណនីកា ដែរ។ 

សូមបញ្ជាក់ថា ការចាប់ខ្លួនបុគ្គលិក​កម្មវិធីស្បៀងអាហារលោកសេង គុណនីកា នេះ គឺ​បន្ទាប់​ពីលោកបានថតចម្លង​អត្ថបទ​ដែល​រិះគន់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមួយចំនួន អំពី​ការ​បាត់បង់ ដីធ្លី ទៅលើ ប្រទេស​វៀត​ណាម ក្នុងការបោះបង្គោលព្រំដែន។ ហើយម្យ៉ាង​ទៀត​ ការចាប់ ខ្លួន លោក សេង គុណនីកា នេះ គឺធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី​បាន​ប្រតិកម្មខ្លាំងៗ​ទៅ​លើ​របាយការ របស់កម្មវិធី​ស្បៀង​អា​ហារ​​ពិភពលោកនេះ ដែលវិទ្យុ​អាស៊ី​សិរី​​បានដក ស្រង់​មក​ផ្សាយ​ក្នុងន័យថា ប្រទេស​កម្ពុជា​មិនមាន​ស្បៀង​​​អាហា​គ្រប់​គ្រាន់​ដូច​ការ​​អះអាងរបស់​រដ្ឋាភិបាលទេ។

No comments:

Post a Comment

yes