សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 28, 2011

រដ្ឋាភិបាល​បន្ត​កាត់​ដី​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ​ឲ្យ​ឯកជន

រដ្ឋាភិបាល​កម្ពុជា បាន​បន្ត​កាត់​ដី​​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ​ចំនួន ១៤១០​ហិកតា​បន្ថែម​ទៀត ដោយ​បាន​ប្រគល់​ឲ្យទៅ​ក្រុមហ៊ុន​ឯកជន សម្រាប់​អភិវឌ្ឍ​កសិ​ឧស្សាហកម្ម និង​ដាំ​ដើម​កៅស៊ី។ នេះ​ដោយ​យោង​តាម​សៀវភៅ​រាជកិច្ច​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​តុលា ឆ្នាំ​២០១១​កន្លង​មក​នេះ។
យោង​តាម​សៀវភៅ​រាជ​កិច្ច​ដដែល​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត្យ​មួយ ដើម្បី​កាត់​ដី​នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ ដែល​ស្ថិត​នៅ​ខេត្ត​ព្រះវិហារ និង​កំពង់ធំ ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​នានា នូវ​ដី​ទំហំ ១៤១០​ហិកតា សម្រាប់​ក្រុមហ៊ុន​ទាំង​នោះ​អភិវឌ្ឍ​កសិ​ឧស្សាហកម្ម និង​ដំាំ​ដំណាំ​កៅស៊ូ។
លោក ហ៊ុន សែន បាន​​សរសេរ​នៅ​ក្នុង​អនុក្រឹត្យ​នោះ​ថា​៖ «បញ្ញត្តិ​ទាំង​ឡាយ​ណា​ដែល​ប្រឆាំង​នឹង​អនុក្រឹត្យ​នេះ ត្រូវ​បាន​ទុក​ជា​និរាករណ៍»។
លោក វ៉ុន ធឿន ប្រធាន​ដែន​ជម្រក​ការពារ​សត្វ​ព្រៃបឹងពែរ បាន​ថ្លែង​ប្រាប់​ថា សព្វ​ថ្ងៃ​នេះ មាន​ក្រុមហ៊ុន​ឯកជន​ចំនួន ១០ កំពុង​អភិវឌ្ឍ​នៅ​លើ​តំបន់​នោះ លើ​ផ្ទៃ​ដី​ប្រហែល ១​សែន​ហិកតា ហើយ​​តំបន់​បឹងពែរ គ្រប​ដណ្ដប់​លើ​ផ្ទៃ​ដី​ចំនួន ២៤២ ៥០០​ហិកតា។


ពីគេហទំព័រ៖ ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes