ប្រជាកសិករ ជាច្រើននាក់ រស់ នៅឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្ដកំពង់ធំ ដែលពឹងផ្អែក ទៅ លើសត្វគោ ក្របីដែលជា កម្លាំងអូសទាញ ដ៏សំខាន់ នៅក្នុង វិស័យកសិកម្ម របស់ពួកគាត់ បានត្អួ ញ ត្អែរពីសកម្មភាព ចោរដែលលួចសត្វគោ ក្របីរបស់គាត់ដឹក តាមរថយន្ដ ខណៈពួកគាត់ យកសត្វ ទាំងនេះ ទៅចងនៅតាមផ្លូវ ដោយសារតែផ្ទះរបស់ ពួកគាត់ត្រូវបានទឹកជន់លិច ។
ជាមួយគ្នានេះ ប្រជាកសិករបានរិះគន់ ទៅកាន់សមត្ថកិច្ចមូលដ្ឋាន រួមទាំងអាជ្ញាធរ ដែលមិនអើ ពើ ចំពោះបញ្ហានេះ ហើយមិន បានចាត់វិធានការជាបន្ទាន់ ក្នុងករណីនេះ ឡើយ ។
លោក ឆៅ ពេជ្រ ប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារបាត់គោ ក្របី បានប្រាប់ថា គាត់បានបាត់ ក្របីមេចំនួន២ ក្បាលកាលពីយប់ថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១១ ហើយនៅវេលាម៉ោង ៣ទៀប ភ្លឺ រូបគាត់ជាមួយនឹងប្រជាពលរដ្ឋផ្សេងទៀត បានចេញតាមដាន ហើយទាន់រថយន្ដ ១ គ្រឿង ដែល កំពុងដឹកគោ និងក្របីឡើងលើ រថយន្ដនៅតំបន់ទួលខ្មោច ប៉ុន្ដែ ពេលនោះ រថយន្ដបានបើកចេញទៅ
យ៉ាងលឿន ។ ប្រជាពលរដ្ឋរូបនេះបានបន្ដថា មិនមែន តែគាត់ម្នាក់ឡើយ ដែលបាត់ក្របី ប៉ុន្ដែពល រដ្ឋផ្សេងទៀត បានបាត់គោ និងក្របីផង ដែរ។
យោងតាមរបាយការណ៍ ដែលក្រុមប្រជា ពលរដ្ឋបានសរសេរជូនទៅលោកស្នងការ នគរបាលខេត្ដ ផាន់ សុផេង នៅថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០១១ បានបញ្ជាក់ថា កាលពី វេលាម៉ោង ២យប់ថ្ងៃអាទិត្យ ទី០៦ ខែវិច្ឆិកា មានករណីលួចគោក្របីប្រជាពលរដ្ឋ ប៉ុន្ដែ ពេលនោះ ប្រជាពលរដ្ឋបានទាក់ទង
ទៅកាន់ នាយប៉ុស្ដិ៍នគរបាល រដ្ឋបាលកំពង់ចិនខាង ត្បូង លោក ទេព វុត្ថា ប៉ុន្ដែ មិនបានផ្ដល់កិច្ច សហការជួយ និងដោះស្រាយជូនប្រជាពល រដ្ឋឡើយ ។ របាយការណ៍នេះបានបន្ដទៀត ថា នៅ ពេលដែលមានសកម្មភាពលួចគោ ក្របីខាងលើ នៅវេលាម៉ោង ៣ទៀបភ្លឺ ប្រជាពលរដ្ឋ បានធ្វើ ដំណើរទៅដល់តំបន់ទួល ខ្មោច ក្បែរផ្សារស្ទោង ហើយឃើញ គោចំនួន ៨ក្បាល ត្រូវបាន ដឹក ឡើង លើរថយន្ដ រួចបើក ចេញបាត់ទៅ ។
បើយោងតាម ប្រជាពលរដ្ឋខាងលើ សមត្ថ កិច្ចមូលដ្ឋានមិនត្រឹមតែ ជួយដោះស្រាយរក វិធាន ការ ទប់ស្កាត់សកម្មភាពលួចគោក្របី នោះទេ ប៉ុន្ដែ ថែមទាំងកោះហៅ ប្រជាពល រដ្ឋណា ដែលទូរស័ព្ទ ទៅស្នងការ មកគំរាម ទៀតផង ។
ទាក់ទិននឹងបញ្ហានេះ នាយប៉ុស្ដិ៍នគរបាល រដ្ឋបាលកំពង់ចិនខាងត្បូង បានឱ្យដឹងថា តាម ពិតគោ ចំនួន៨ក្បាល បានរកឃើញវិញហើយ ប៉ុន្ដែ ក្របីចំនួន ២ក្បាល មិនទាន់រកឃើញ ទេ ដោយមិន ដឹងទៅណាឡើយ ។
ទោះជាយ៉ាងណា មេប៉ុស្ដិ៍រូបនេះបាន បញ្ជាក់ថា សកម្មភាពលួចគោ ក្របីមិនដែល កើតមាននោះទេ លើកលែងតែកាលពី១០ ឆ្នាំមុន មានករណីនេះមែន ។ យោងតាម ប្រជាពលរដ្ឋ បានរៀបរាប់ថា ពលរដ្ឋចំនួន ៣នាក់ បានបាត់គោ ក្របីរួមមាន ទី១- លោក សន សុខ បាត់គោមេ និងកូនចំនួន ៨ក្បាល ទី២-លោក សឿន ឡង បាត់គោ មេចំនួន ១ ក្បាល និងទី៣-លោក ឆៅ ពេជ្រ បាត់ក្របី មេចំនួន ២ក្បាល។ បើយោងតាមប្រជាពល រដ្ឋ សកម្មភាពបាត់គោ ក្របីតែងតែកើត ឡើងជា ញឹក ញាប់ ដូច្នេះគេ សង្ឃឹមថា លោក ស្នងការខេត្ដនឹងជ្រាបពីព័ត៌មាននេះ ហើយ ចាត់វិធានការជាបន្ទាន់ ៕
ពីគេហទំព័រ៖ ដើមអំពិល


No comments:
Post a Comment
yes