សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 7, 2011

​សាន សាង ជំនួស តុ វ៉ាន់​ចាន់​, លោកស្រី អ៊ុន សុគន្ធា ជំនួស​លោក​ស្រី សោម គឹមសួគ៌​

សម័យប្រជុំ​ពេញអង្គ​រដ្ឋសភាពេញអង្គ​លើក​ទី​៧ នីតិកាល​ទី​៤ កាលពី​ព្រឹក​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១១ សម្តេច​ប្រធានរដ្ឋសភា​បានប្រកាសទទួលស្គាល់​លោក សាន សាង ជា​សមាជិក​រដ្ឋសភា​មណ្ឌល​តាកែវ​ជំនួស​លោក តុ វ៉ាន់​ចាន់ ដែល​បាន​លុបឈ្មោះ​ចេញពី បញ្ជី​គណបក្ស និង​លោកស្រី អ៊ុន សុគន្ធា​  តំណាងរាស្ត្រ​មណ្ឌល​កំពត ជំនួស​លោក​ស្រី សោម គឹមសួគ៌ ដែល​បាន​សុំ​លា លែង​ពី​តំណែង ។


ជាមួយគ្នានេះ​ដែរ​រដ្ឋសភា​បាន​លើក យក​សេចក្តីព្រាងច្បាប់​២​យកមក​ពិភាក្សា ផងដែរ ទី​១.​ការពិភាក្សា និង​អនុម័ត​លើ សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង អាស៊ីត​ខ្លាំង ទី​២.​ការពិភាក្សា និង​អនុម័ត សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​ពន្ធ នា​គារ ដែល​សេចក្តីព្រាងច្បាប់​ទាំង​២ ខាងលើ​នេះ​ត្រូវ​ទទួលបាន​សំឡេងគាំទ្រ​ពី​សមាជិក​រដ្ឋសភា​៩៥​លើ​៩៥​នៃ​ចំនួន កូរ៉ុម​៩៥ ។ 


សមាសភាព​តំណាង​រាជរដ្ឋាភិបាល អញ្ជើញ​មក​ការពារ​សេចក្តីព្រាងច្បាប់ មាន​ទាំង​២​នេះ​មាន​លោក តេង សាវង្ស រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​លោក ហ៊ី សោភា រដ្ឋលេខាធិការស្រួង​យុត្តិធម៌ និង​សហការី ។​
​ជា​បន្ត​អង្គសភា​បាន​ធ្វើ​ការអនុម័ត​លើ សេចក្តីព្រាងច្បាប់​នេះ​មួយ​ជំពូក​ម្តង​ដូច តទៅ​ ៖
-​នៅវេលា​ម៉ោង​៩ និង​៣៨​នាទី អនុ ម័ត​ជំពូក​ទី​១ (​មាត្រា​១​ដល់​មាត្រា​៤) ទទួ​បាន​សំឡេង ៨៧ លើ​៩៣ ។​
-​នៅវេលា​ម៉ោង​១០ និង​១០​នាទី អនុ ម័ត​ជំពូក​ទី​២ (​មាត្រា​៥ ដល់​មាត្រា​៩) ទទួលបាន​សំឡេង​៨៦ លើ ៩៣ ។​
-​នៅវេលា​ម៉ោង​១១ និង​២៩​នាទី អនុ ម័ត​ជំពូក​ទី​៣ (​មាត្រា​១០​ដល់​មាត្រា​១៣) ទទួលបាន​សំឡេង ៩១ លើ​៩៣ ។​
-​សមាជិក​រដ្ឋសភា​ដែល​បាន​ចូលរួម មានមតិ​ទាក់ទង​នឹង​ខ្លឹមសារ​នៃ​សេចក្តី ព្រាង​ច្បាប់​នេះ​មាន​ចំនួន​៥​រូប មកពី គណបក្ស​ប្រជាជន​ចំនួន​២​រូប (​លោក ជាម យៀប និង​លោកស្រី ឃួន សុដាវី​) និង​មក​ពី​គណបក្ស​សមរង្ស៊ី ចំនួន​៣​រូប (​លោក សុន ឆ័យ​, លោក ស្រី មួ​រ សុខ​ហួរ និង​លោក យឹម សុវណ្ណ​)៕




ពីគេហទំព័រ៖ នគរវត្ត

No comments:

Post a Comment

yes