សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 7, 2011

ទូច ណារ៉ុថ “យើងមិនឲ្យព្រឹត្តិការណ៍ដូចឆ្នាំទៅនៅលើស្ពានពេជ្រកើតឡើងទេ”


​​ឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍ទាក់ទងទៅនិង
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីបដែលចាប់ផ្តើមពីថ្ងៃទី០៩ ដល់ថ្ងៃ១១ វិច្ឆិកា ដែល
ជិតមកដល់ថា ដូចលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ឆាក់​ហើយ
ពិធីបុណ្យអុំទូក និងបុណ្យឯករាជ្យគឺគ្រាន់តែលប់បុណ្យអុំទូកចោលទេ ចំណែកការកំសាន្តសប្បាយ
ផ្សេងៗគឺនៅតែមានដដែលដើម្បីរៀបចំជូនប្រជាពលរដ្ឋ។ ហើយចំពោះកិច្ចការពារសុវត្តិភាពគឺនៅ
ការពារដូចបណ្តាឆ្នាំដែលមានអុំទូក ឆ្នាំនេះបើអត់អុំទូកក៍ប៉ុន្តែកិច្ចការពារគឺដូចបណ្តាឆ្នាំដែលមាន
ពិធីមានបុណ្យអុំទូក។

ស្នងការនគរបាលរាជធានីភ្នំពេញបានមានប្រសាសន៍បន្តថា ក្នុងពិធីបុណ្យអុំទូកបានរៀបចំពិធី
ការពារជាពីរ ទី១គឺពីធីបុណ្យឯករាជ្យមានការដុតទៀនជ័យព្រឹកថ្ងៃទី០៩ វិច្ឆិកា និងពន្លត់ភ្លើងជ័យ
នៅល្ងាចថ្ងៃទី១១ វិច្ឆិកា គឺបិទផ្លូវ ហើយនិងជម្រាបជូនប្រជាពលរដ្ឋពីការបិទផ្លូវជុំវិញព្រះបរមរាជវាំង 
ផ្លូវលេខ២៤០ ផ្លូវប៉ាស្ទ័រ រហូតទៅដល់ផ្លូវ២៩៤ខាងត្បូងវិមានឯករាជ្យ។ ពីព្រោះបិទផ្លូវនេះមិន
អោយចរាចរទៅមកទេគឺការពារដើម្បីព្រះករុណាយាងដុតទៀនជ័យនៅវិមានឯករាជ្យហើយនិងមាន
ថ្នាក់ដឹកនាំជាន់ខ្ពស់ចូលរួមទាំងអស់។ ហើយការបិទផ្លូវនេះយើងប្រើរយៈពេលជា២ម៉ោង ពេល
ចប់ពិធីបិទអោយធ្វើដំណើរវិញ។ ហើយនៅល្ងាចថ្ងៃទី១១ វិច្ឆិកា ក៍ដូចគ្នាដែរពេលដែលពន្លត់ទៀន
ជ័យហើយបើកដំណើរការឡើងវិញ។ ដោយឡែកកិច្ចការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុង
ពិធីបុណ្យអុំទូក៣ថ្ងៃ(ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ វិច្ឆិកា)ការពារជាធម្មតា កំលាំងនគរបាលប្រើ៧៧គោល
ដៅ ដើម្បីបិទបើកផ្លូវ បើពេលបុណ្យអុំទូករាល់ដងគឺ៧៧គោលដៅបិទមិនអោយចេញចូលទេទាំង
ឡានម៉ូតូ។ ក៍ប៉ុន្តែឥឡូវនេះអត់មានអុំទូកយើងការពារ៧៧គោលដៅគឺប្រើកំលាំងទាំងនេះសម្រាប់
សម្រួលចរាចរវិញ ដើម្បីកុំអោយមានការកកស្ទះ អនុញ្ញាតអោយមធ្យោបាយចេញចូល ក៍ប៉ុន្តែ
ដោយឡែកកន្លែងកំសាន្តផ្សេងៗប្រជាពលរដ្ឋ និងមកមើលស្ពានថ្មីពីរនៅកោះពេជ្រដែលធ្វើហើយ
និងលេងកំសាន្តនៅឌ្រីនលែន និងកោះពេជ្រដែលមានការប្រគុំតន្ត្រីនៅត្រើយខាងកើតនេះ​ដូច្នេះ
កន្លែងនេះបិទមិនអោយឡានចេញចូលពីផ្លូវរង្វង់មូលសម្តេច ជួន ណាត មកទេ។ ហើយអ្នកដែល
ចង់ឆ្លងទៅកោះពេជ្រមានស្ពានពីរនៅខាងត្បូង ដោយឡែកស្ពានថ្មីដែលប្រជាជនមកមើលច្រើន
បើសិនជាអនុញ្ញាតអោយប្រជាពលរដ្ឋធ្វើមធ្យោបាយចេញចូលអាចមានការកកស្ទះ។

ឧត្តមសេនីយ៍ត្រី ទូច ណារ៉ុថ បានបញ្ឆាក់ថា  “យើងមិនអោយព្រឹត្តិការណ៍ដូចឆ្នាំទៅនៅលើស្ពាន
ពេជ្រកើតឡើងទេ ហើយកំលាំងរបស់យើងដើរការពារប្រជាពលរដ្ឋ ក៍ប៉ុន្តែសំណូមពរដល់ប្រជា
ពលរដ្ឋធ្វើយ៉ាងណាសហការជាមួយយើងខ្ញុំ កិច្ចសហការដែលចង់បានពីប្រជាពលរដ្ឋទី១ សូម
អោយផ្តល់ព័ត៍មានទាន់ពេល នូវសភាពការណ៍ផ្សេងៗដែលគាត់ក្តាប់បានដែលពាក់ព័ន្ធជា
មួយសន្តិសុខសណ្តាប់ធា្នប់សង្គម ទី២ សូមអោយប្រជាពលរដ្ឋចេះប្រយ័ត្នខ្លួនឯងនៅពេលដែលដើរ
លេងកំសាន្ត ក៍ដូចជានៅតាមផ្ទះពីព្រោះយើងមានកំលាំងនគរបាលការពារ ប៉ុន្តែមិនអាចការពារ
គ្រប់គ្នា ឬក៍គ្រប់ខ្នងផ្ទះទេ ដូច្នេះពេលចេញពីផ្ទះត្រូវប្រយ័ត្នជាពិសេសសុវត្ថិភាពផ្ទាល់ខ្លួន ហើយ
និងទ្រព្យផ្ទាល់ខ្លួន ហើយកំលាំងនគរបាលប្រមាណ៥០០០នាក់​សម្រាប់ត្រៀមការពារក្នុងពិធីបុណ្យ
អុំទូករយៈពេល៣ថ្ងៃ

No comments:

Post a Comment

yes