សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 7, 2011

វាយ​សម្លាប់​ប្រពន្ធ​ព្រោះ​ខឹង​មិន​ឱ្យ​រួមរ័ក​


 បុរស​ម្នាក់​បាន​វាយ​សម្លាប់​ប្រពន្ធ​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត​ដោយសារ​តែ​សុំ​ប្រពន្ធ​រួមរ័ក​មិន​បាន​ ហើយ​ប្រពន្ធ​បាន​ប្រើ​ល្បិច​ស្រែ​កថា​ចោរ​ៗ​ ធ្វើ​ឱ្យ​លោក​ប្ដី​ខឹង​ក៏​ទាញ​ដែក​បំពង់​ទីប​វាយ​សំពង​ក្បាល​រហូត​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​ រួច​ប្រញាប់ប្រញាល់​រត់គេច​ខ្លួន​ តែ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន​ បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​កាលពី​ព្រឹក​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១១​ ។​

 ហេតុការណ៍​ដែល​បុរស​ជា​ប្ដី​វាយ​ សម្លាប់​ប្រពន្ធ​នេះ​បាន​កើតឡើង​កាលពី​ វេលា​ម៉ោង​២២​និង​៤៥​នាទី​ ថ្ងៃ​ទី​៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១១​ នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ​ ស្ថិត​ក្នុងភូមិ​ត្រ​ញំ​ង​ភូមិ​-​ឃុំ​ពើក​ ស្រុក​ អង្គស្នួល​ ខេត្ដកណ្ដាល​ ។​

 លោក​វរ​សេនី​យ៏​ត្រី​ មាន​ សំណាង​ អធិការ​ស្រុក​អង្គស្នួល​បានឱ្យ​ដឹង​ថា​ បន្ទាប់​ពី​លោក​ទទួល​បាន​ព័ត៌មាន​ស្ដី​ពី​ ឃាតកម្ម​វាយ​សម្លាប់​ស្ដ្រី​ម្នាក់​នៅ​លើ​ផ្ទះ​ភ្លាម​ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ ដល់​កន្លែង​កើតហេតុ​ហើយ​បាន​ស៊ើប​ អង្កេត​ជុំវិញ​ករណី​នេះ​រួច​ ទើប​ឈាន​ ដល់​វែកមុខ​ឃាតក​បាន​នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១១​ ។​

 លោក​មាន​ សំណាង​ បាន​បន្ដ​ថា​ ឃាតក​ដែល​កម្លាំង​របស់​លោក​ចាប់ខ្លួន​បាន​នោះ​ឈ្មោះ​សួង​ មាន​ អាយុ​៤៩​ឆ្នាំ​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ មុខ​ របរ​ជា​កសិករ​ ហើយ​ត្រូវជា​ប្ដី​ស្ដ្រី​រង​ គ្រោះ​ ។​ ចំណែក​ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ឆឹ​ល​ សឿ​ន​ អាយុ​៤៩​ឆ្នាំ​ មុខរបរ​លក់​បាយ​ និង​កាហ្វេ​ត្រូវ​ប្ដី​វាយ​នឹង​ដែក​បំពង់​ទីប​ ចំ​ក្បាល​និង​កញ្ចឹងក​៣​កន្លែង​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាមៗ​ ។​ 

 ប្រភព​ពី​មន្ដ្រី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ​ សួង​ មាន​ និង​ស្ដ្រី​រង​ គ្រោះ​ដែល​ជា​ប្រពន្ធ​បាន​រស់នៅ​ផ្ទះ​មួយម្នាក់​ ហើយ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​នេះ​ឧស្សាហ៍​ ទាស់ទែង​គ្នា​ជា​ញឹកញាប់​ ក៏​ព្រោះតែ​ ប្រពន្ធ​(​ជន​រង​គ្រោះ​)​ ស៊ើប​ដឹង​ថា​ លោក​ ប្ដី​(​ជនសង្ស័យ​)​មាន​ស្រី​ថ្មី​ ទើប​ប្រពន្ធ​ មិន​ព្រមឱ្យ​ដេក​នៅផ្ទះ​ជាមួយ​ ។​ លុះ​យប់​ ថ្ងៃ​កើតហេតុ​ឈ្មោះ​សួង​ មាន​ បាន​ឡើង​ ទៅ​លើ​ផ្ទះ​ដើម្បី​សុំ​ប្រពន្ធ​ដេក​ជាមួយ​ ប៉ុន្ដែ​ប្រពន្ធ​មិន​ព្រមឱ្យ​ដេក​ ហើយ​ថែម​ ទាំង​ស្រែ​កថា​ចោរ​ទៀត​ ខណៈនោះ​ឈ្មោះ​ សួង​ មាន​ បាន​ទាញ​ដែក​បំពង់​ទីប​ជ្រុង​ មាន​ទំហំ​៣.៥​ស​.​ម​ គុណ​៤​សម​ ប្រវែង​ ១.១៥​ម៉ែត្រ​ វាយ​ទៅ​លើ​ប្រពន្ធ​ត្រូវ​ ចំ​ក្បាល​និង​កញ្ចឹងក​៣​កន្លែង​បណ្ដាល​ឱ្យ​ ប្រកាច់​ស្លាប់​ក្នុង​ថ្លុកឈាម​ ។​ ពេល​នោះ​ កូនស្រី​ក៏​បាន​ចេញ​មក​ទាន់​ ហើយ​ជន​ សង្ស័យ​ជា​ “​ពុក​ក៏​បាន​រត់គេច​ខ្លួន​ទៅ​ ដេក​នៅផ្ទះ​ល្វែង​មួយទៀត​ ដែល​នៅ​ពី​ ក្រោយ​ផ្ទះ​នោះ​ដែរ​។​ 

 ក្រោយមក​សមត្ថ​ កិច្ច​ក៏​បាន​ទៅ​ហៅ​ជនសង្ស័យ​ដល់​ផ្ទះ​តែ​ជនសង្ស័យ​មិន​ព្រម​បើកទ្វារ​ឱ្យ​ដោយ​ធ្វើ​ពុត​ជា​ដេក​លក់​ រហូត​ដល់​ម៉ោង​១​រំលង​ អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦​ ខែ​ឆ្នាំ​ដដែល​ ទើប​ជនសង្ស័យ​ព្រម​បើកទ្វារ​ឱ្យ​សមត្ថកិច្ច​ ហើយ​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជន​ សង្ស័យ​ឈ្មោះ​ សួង​ មាន​ តែ​ម្ដង​ ។​

 ជនសង្ស័យ​ឈ្មោះ​ សួង​ មាន​ បាន​ឆ្លើយ​ សារភាព​ថា​ ខ្លួន​ពិតជា​បាន​យក​ដែក​ បំពង់​ទីប​វាយ​សម្លាប់​ប្រពន្ធ​ប្រាកដ​មែន​ ព្រោះតែ​រូបគេ​ខឹង​ប្រពន្ធ​មិន​ព្រមឱ្យ​ដេក​ជាមួយ​ ហើយ​ថែម​ទាំង​ស្រែ​កថា​ ចោរៗ​ ទៀត​ផង​ ។​ ឈ្មោះ​ សួង​ មាន​ បាន​បញ្ជាក់​ ឱ្យ​ដឹង​ថា​ រូបគេ​និង​ប្រពន្ធ​បាន​រួមរស់​ ជាមួយ​គ្នា​មានកូន​៥​នាក់​(​ស្រី​២)​រហូត​មក​ដល់​ឆ្នាំ​២០០៣​ គេ​មាន​ស្រី​ផ្សេង​ ហើយ​ប្រពន្ធ​ស៊ើប​ដឹង​ក៏​កើត​មាន​ទំនាស់​ លែងលះ​គ្នា​ម្ដង​រួច​មក​ហើយ​។​ រហូត​ មក​ដល់​ឆ្នាំ​២០០៨​ពេល​ដែល​គេ​រកស៊ី​ គួ​ក​ជេរ​ដី​ត្រូវប៉ាន​ គេ​ក៏​បាន​សង់ផ្ទះ​ល្វែង​ មួយទៀត​នៅ​ខាងក្រោយ​ផ្ទះ​ប្រពន្ធ​ នៅ​ ពេល​នោះ​ដោយ​មានកា​សម្របសម្រួល​ពី​កូនៗ​ ទើប​ប្រពន្ធ​របស់​គេ​ព្រមយក​គ្នា​ ធ្វើ​ជា​ប្ដី​វិញ​ ។​ ចាប់តាំងពី​ត្រូវរ៉ូវ​គ្នា​ រហូត​មក​ប្រពន្ធ​របស់​គេ​មិន​ដែល​ឱ្យ​គេ​ ដេក​នៅ​ជាមួយ​ទេ​ ។​ លុះ​មក​ដល់​យប់​ថ្ងៃ​ កើតហេតុ​ គេ​នឹក​ចង់ទៅ​ដេក​ជាមួយ​ ប្រពន្ធ​ដើម្បី​រួមរ័ក​ជាមួយ​គ្នា​ តែ​ពេល​ ទៅ​ដល់​ប្រពន្ធ​បាន​ដេញ​ខ្លួន​ឱ្យ​ចុះ​ទៅ​ផ្ទះ​ វិញ​ ពេល​នោះ​ខ្លួន​ក៏​បាន​ស្ទុះ​ទៅ​ឱប​ តែ​ ប្រពន្ធ​បាន​ស្រែ​កថា​ចោរៗ​តែ​ម្ដង​ ដែល​ ធ្វើ​ឱ្យ​ខ្លួន​កើត​មាន​កំហឹង​យ៉ាង​ខ្លាំង​ ក៏​ស្ទុះ​ ទៅ​ទាញ​យក​ដែក​បំពង់​ទីប​ដែល​ខ្លួន​បាន​កាន់​ទៅ​ជាមួយ​ផង​នោះ​វាយ​ទៅ​លើ​ប្រពន្ធ​ ៣​បំពង់​ទីប​ ។​

 បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ នៅ​មន្ទី​ឃុំឃាំង​ដើម្បី​រង់ចាំ​បញ្ជូន​ខ្លួន​ ជនសង្ស័យ​ទៅ​តុលាការខេត្ដ​ចាត់ការ​តាម​ច្បាប់ ៕





ពីគេហទំព័រ៖ នគរវត្តិ

No comments:

Post a Comment

yes