ការផ្ដល់ផ្ទះថ្មីនេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកស្ម័គ្រចិត្តអង្គការនេះ៣០០នាក់ មកពីប្រទេសផ្សេងៗក្នុងពិភពលោក មកជួបជុំគ្នាចំណាយពេលមួយសប្ដាហ៍ ដើម្បីសង់ផ្ទះតាមគម្រោង«Khmer Harvest Build» សម្រាប់ពលរដ្ឋក្រីក្រទាំងនេះ។
លោក អ៊ុំ សំណាង អាយុ៤៦ឆ្នាំ មានកូនតូច៨នាក់ទើបតែបានទទួលផ្ទះពីគម្រោងនេះសម្ដែងក្ដីត្រេកអរជាខ្លាំងចំពោះក្រុមអ្នកស្ម័គ្រចិត្ត ដែលបានជួយឲ្យគាត់បានសម្រេចនូវក្ដីស្រមៃដែលចង់បានផ្ទះផ្ទាល់ខ្លួនរស់នៅប្រកបដោយផាសុកភាពជួបជុំគ្រួសារ។
លោកបន្តថា កន្លងមកគាត់ ក៏ដូចពលរដ្ឋក្រីក្រ ៥០គ្រួសារទៀតរស់នៅក្នុងបន្ទប់ជួលតូចៗក្បែរតំបន់គំនរសំរាម មានមុខរបររើសអេតចាយ ពីគំនរសំរាមរុយចោមរោមនិងភាយក្លិនអសោច ដែលកូនៗគាត់រស់នៅប្រឈមនឹងជំងឺឆ្លង ដូចជា ជំងឺស្បែក រាករូស គ្រុនឈាម និងជំងឺផ្លូវដង្ហើម។
ប៉ុន្តែ ពេលនេះពួកគាត់កំពុងរស់នៅក្នុងលំនៅដ្ឋានដែលធ្វើពីឥដ្ឋ ប្រក់ស័ង្កសី មានទឹកស្អាត អគ្គិសនី ដោយមិនគិតថ្លៃ និងនៅក្បែរតំបន់រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រផង។
លោកឌុក ណារិទ្ធ អាយុ៤៩ឆ្នាំដែលទទួលបានផ្ទះពីគម្រោងនេះពីឆ្នាំមុនប្រាប់ថា ទោះយ៉ាងណាពួកគាត់ត្រូវបង់រំលស់ថ្លៃផ្ទះនេះចំនួន ២៧ដុល្លារ ក្នុងមួយខែរយៈពេល៥ឆ្នាំ មុននឹងបានក្លាយជាកម្មសិទ្ធិផ្ទាល់របស់ពួកគាត់។
លោក ហ្គ្រេគ អាឡែន នាយកកម្មវីធីថែទាំសុខភាពកុមារអន្តរជាតិអូស្ត្រាលី ថ្លែងថា ដើម្បីឲ្យជីវិតមានភាពប្តូរផ្លាស់ទៅរកភាពល្អប្រសើរចាំបាច់ត្រូវមានទីជម្រកល្អ មានការហូប និងបរិស្ថានល្អ។
អ្នកស្រី Bernadette Bolo-Duthy នាយិកាប្រចាំប្រទេសរបស់អង្គការលំនៅដ្ឋានមនុស្សជាតិកម្ពុជា បានថ្លែងថា ក្ដីសង្ឃឹមនិងរីករាយរបស់ប្រជាពលរដ្ឋនៅពេលនេះ គឺជាការបញ្ជាក់ពីគោលបំណង និងទិសដៅឆ្ពោះទៅអនាគតរបស់អង្គការ Habitat៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes