លោក រស់ សុធា ប្រធានច្រកជ្រៃធំ នៅព្រំដែនកម្ពុជា-វៀតណាម បានឲ្យដឹងថា ក្រុមឈ្មួញបានសម្រុកដឹកស្រូវតាមរថយន្ត និងទូក ចេញតាមព្រំដែនខាងកើតប្រទេសកម្ពុជាអស់រយៈពេលប្រហែល ១សប្ដាហ៍មកហើយ ប៉ុន្តែ ពុំមានសកម្មភាពខ្លាំងក្លាទេ ដោយសារតែខេត្តនេះបានទទួលរងគ្រោះដោយទឹកជំនន់។
មន្ត្រីច្រកព្រំដែនរូបនេះ បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍នៅថ្ងៃទី២១ ខែវិច្ឆិកានេះថា៖ «ខ្ញុំទទួលស្គាល់ថា នៅខេត្តផ្សេងៗមានច្រើន ពីព្រោះ វាមិនទទួលការលិចលង់ច្រើននោះទេ»។
លោក សុន គន្ធរ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ដែលជាធនាគារកាន់កាប់ដោយរដ្ឋសម្រាប់ផ្តល់ប្រាក់កម្ចីដល់សហគ្រាសផលិតស្រូវអង្ករនៅក្នុងកម្ពុជា បានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលពុំមានលទ្ធភាពទប់ស្កាត់ការនាំចេញស្រូវទៅកាន់ប្រទេសជិតខាងបានឡើយ ដោយសារកង្វះទុនបម្រុងសម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករទាំងអស់។ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes