ក្រុមប្រឹក្សារដ្ឋ បានចេញនូវក្រឹត្យមួយកំណត់យកថ្ងៃកាន់ទុក្ខដោយគ្មានអត្ថាធិប្បាយអ្វីសោះ ហើយនិយាយថា ទង់ជាតិនឹងត្រូវបង្ហូតចុះនៅគ្រប់អគាររដ្ឋាភិបាល និងបញ្ជាការយោធាទាំងអស់។
សេចក្តីចូលរួមរំលែកទុក្ខ ត្រូវបានគេបើកចំហនៅឯស្ថានទូតកូរ៉េខាងជើងនៅទីក្រុងហាវ៉ាណា ដោយមានភ្ជាប់មកជាមួយនូវរូបថតធំៗរបស់សពមេដឹកនាំរូបនេះ និងផ្កានៅមុខច្រកចូល។
គុយបា និងកូរ៉េខាងជើង គឺជារដ្ឋកុម្មុយនីស្តទាំងពីរ នៅក្នុងចំណោមរដ្ឋកុម្មុយនីស្តនៅសេសសល់ចុងក្រោយរបស់ពិភពលោក ហើយបានរក្សាទំនាក់ទំនងល្អនឹងគ្នាចាប់តាំងពីការបង្កើតចំណងការទូតនៅឆ្នាំ១៩៦០ មួយឆ្នាំក្រោយលោក ហ្វីដែល កាស្ត្រូ បានឡើងកាន់អំណាចនៅក្នុងបដិវត្តន៍ឆ្នាំ១៩៥៩ នៅលើដែនដីនៅឈូងសមុទ្រការីបប៊ីន។
ប្រទេសទាំងពីរនេះ ស្ថិតនៅលើបញ្ជីខ្មៅរបស់អាមេរិក ក្នុងឋានៈជាអ្នកគាំទ្រដល់ចលនាភេរវកម្មរហូតដល់កូរ៉េខាងជើងត្រូវបានដកចេញពីបញ្ជីនេះនៅឆ្នាំ២០០៨។
លោក គីម ជុងអ៊ីល អាយុ ៦៩ឆ្នាំ បានស្លាប់ដោយសាររោគគាំងបេះដូងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ហើយកូនប្រុសគាត់ គីម ជុងអ៊ុន ត្រូវបានគេជ្រើសតាំងជា«អ្នកកាន់តំណែងបន្ដដ៏អស្ចារ្យ» ដែលជាបន្តកាន់អំណាចនៃវង្សត្រកូល គីម ដែលចាប់ផ្ដើមពីជីតារបស់គេ ឬស្ថាបនិកកូរ៉េខាងជើង លោក គីម អ៊ីលសុង។
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes