ចំនួនមនុស្សស្លាប់ ដោយសារជាតិពុល យ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានកើតឡើងនៅភាគ ខាងកើត ប្រទេសឥណ្ឌា ដែលបានបណ្តាលមកពីស្រាបិតតាមផ្ទះ ហើយបានធ្វើមនុស្សស្លាប់ កើនឡើង ដល់ ១៥៥នាក់។
យោងតាមសារព័ត៌មានពីគេហទំព័រ Channel News Asia បានឱ្យដឹងនៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ ២០១១នេះថា ប្រធាន ផ្តល់សេវាសុខភាព នៅភាគខាងលិច លោក Shyamapada Basak បានប្រាប់ អ្នកសារព័ត៌មានអាហ្វេសពេ ឱ្យដឹងថា “យើងសូមបញ្ជាក់ថា ចំនួនមនុស្សស្លាប់ បានកើនឡើង ដល់ ១៥៥នាក់”។ លើសពីនេះ១៦០នាក់ផ្សេងទៀត កំពុង ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នៅក្នុងមន្ទីរពេទ្យក្នុងស្រុកមួយ ៕
មន្រ្តីប៉ូលិស លោក Surojit Kar Purokayastha បាននិយាយឱ្យដឹងថា ពួកយើងបានចាប់ខ្លួន មនុស្ស ២នាក់បន្ថែមទៀត ព្រមទាំងបានឃុំខ្លួនមនុស្ស១២នាក់កាលពី២ថ្ងៃមុន ចំពោះករណី នេះ។ ជាង នេះទៅទៀត មន្រ្តីប៉ូលិសនោះ បាន លើក ឡើងថា “យើងកំពុងតែតាមចាប់ខ្លួនអ្នក ដែលលក់ស្រា ខុសច្បាប់ ដែលបានបង្ក ឱ្យប្រជាជនពុល ស្រាយ៉ាងច្រើន ដូច្នេះ”។
ប្រជាជនពុលស្រាទាំងនោះ មកពីភូមិចំនួន១០ នៅក្នុងតំបន់មួយក្បែរព្រំដែនភាគខាងលិច Bengal ជាប់នឹងប្រទេស Bangladesh ហើយ ពួកគេភាគច្រើន ជាពលករ ឬអ្នកបើកឡាន ដែលក្រីក្រខ្លាំង មិន អាចមានសមត្ថភាព ទិញស្រាណា ដែល មានឈ្មោះល្បីនោះទេ។
DAP
No comments:
Post a Comment
yes