ក្រុងប៉េកាំងៈ ប្រភពមួយនៅទីនេះ បាននិយាយថា កូរ៉េខាងជើង និងអាមេរិក បានចរចាគ្នានៅក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការបន្តជាថ្មីនូវជំនួយស្បៀងអាហារពីក្រុងវ៉ាស៊ីនតោនទៅឲ្យក្រុងព្យុងយ៉ាង ថ្វីបើក្រុមមន្ត្រីអាមេរិកប្រាប់ថាមិនទាន់មានការសម្រេចចិត្តភ្លាមៗក្តី។
ប្រភពនោះនិយាយថា លោក រ៉ូប៊ើត ឃីង ប្រេសិតពិសេសរបស់អាមេរិកទទួលបន្ទុកសិទ្ធិមនុស្សកូរ៉េខាងជើង បានចាប់ផ្តើមការចរចាបិទទ្វារពីរថ្ងៃជាមួយអគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិកខាងជើងនៃក្រសួងការបរទេសកូរ៉េខាងជើង លោក រី កុន នៅទីតាំងគេមិនស្គាល់ក្នុងក្រុងប៉េកាំង។
ដំបូងភាគីទាំងពីរ ត្រូវបាននិយាយថា ពិភាក្សាគ្នាពីរថ្ងៃ ប៉ុន្តែកាលវិភាគ អាចត្រូវគេកែប្រែជាថ្មី ដោយផ្អែកលើដំណើរការវិវឌ្ឍនៃកិច្ចពិភាក្សា»។
កាលពីថ្ងៃពុធ នៅក្រុងសេអ៊ូល ប្រភពការទូតមួយ បានឲ្យដឹងថា លោកឃីង និងលោក រី ត្រូវគេរំពឹងថានឹងពិភាក្សាគ្នាពីលក្ខខណ្ឌនៃលទ្ធភាពបន្តជំនួយស្បៀងអាហារឡើងវិញ ដែលមានទាំងប្រភេទស្បៀងដែលគេគួរតែផ្តល់ឲ្យ និងរបៀបនៃការត្រួតពិនិត្យ ការចែកចាយជំនួយទាំងនេះ។
យោងតាមប្រភពការទូតនេះឲ្យដឹងថា ក្រុងព្យុងយ៉ាង ចង់ឲ្យក្រុងវ៉ាស៊ីនតោនផ្តល់ជាអង្ករ ប៉ុន្តែក្រុងវ៉ាស៊ីនតោនត្រូវគេរំពឹងថា នឹងស្នើផ្តល់ម្សៅទឹកដោះគោសម្រាប់ទារក ឬនំប៊ីស្គីតសម្រាប់កុមារ ដោយបារម្ភថា អាចត្រូវគេបង្វែរពីពលរដ្ឋស៊ីវិលទៅយោធា៕
ភ្នំពេញប៉ុស្តិ័
No comments:
Post a Comment
yes