ប៉ូលិសចិនបានឃុំខ្លួនកម្មករជាង១០នាក់នៅឯរោងចក្រផលិតគ្រឿងអេឡិច ត្រូនិករបស់សិង្ហបុរីមួយ នៅក្នុងក្រុងស៊ាងហៃ កាលពីថ្ងៃអង្គារ ខណៈកូដកម្មមួយដែលមានកម្មករជាង២០០នាក់ចូលរួមបានអូសបន្លាយ រហូតដល់ថ្ងៃទី៧នៅក្នុងភាពចលាចលការងារចុងក្រោយបំផុត ដែលបានប៉ះពាល់ដល់ប្រទេសនេះ។
កម្មករប្រមាណ៨០នាក់ ក៏បានដាក់ញត្តិទៅអាជ្ញាធរក្នុងតំបន់ដោយស្វែងរកអន្តរាគមន៍ប្រឆាំង នឹងអ្វីដែលពួកគេនិយាយថា ជាផែនការគ្រប់គ្រងមួយសម្រាប់ការបញ្ឈប់កម្មករទ្រង់ទ្រាយធំ។
កូដកម្មនៅចិននៅឆ្នាំនេះ បង្ហាញពីការមួម៉ៅរបស់កម្មករជុំវិញទំនិញឡើងថ្លៃប្រឆាំង ក្រុមហ៊ុនដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចពីខាងក្រៅ។
កម្មការិនីដែលគ្រាន់តែប្រាប់ថានាងមានត្រកូលវ៉ា បាននិយាយថា៖ «រឿងនេះប៉ះពាល់ដល់ខ្ញុំខ្លាំងណាស់។ ខ្ញុំខំធ្វើការឲ្យពួកគេ។ ពួកគេ កំពុងល្មើសច្បាប់ការងារដោយស្នើឲ្យពួកយើងឈប់ពីការងារ ប៉ុន្តែមិនបានបង់ជំងឺចិត្តដល់យើងទេ។ ហេតុអ្វី បានជាអាជ្ញាធរកាន់ជើងពួកគេ? តើនរណាអាចជួយកម្មករទន់ខ្សោយបាន?»។
ក្រុមកម្មករនិយាយថា កម្មករ ជាង១០នាក់នៅរោងចក្រដែលគ្រប់គ្រងដោយក្រុមហ៊ុន Hi-P International ត្រូវបានគេឃុំខ្លួនកាលពីថ្ងៃអង្គារបន្ទាប់ពីលុតជង្គង់នៅខ្លោង ទ្វារធំ ដោយរារាំងការដឹកជញ្ជូនសម្ភារធុនធ្ងន់ មិនឲ្យចេញពីរោងចក្រកាលពីព្រឹក។
ដំបូងកម្មករបានឈប់ធ្វើការកាលពីថ្ងៃពុធសប្តាហ៍មុន ដោយថ្កោលទោលអ្វីដែលពួកគេ និយាយថា ផែនការដើម្បីផ្លាស់ប្តូរទីតាំងរោងចក្រទៅជាយក្រុងស៊ាងហៃ និងទាមទារការសងជំងឺចិត្តចំពោះការបញ្ឈប់ការងារបុគ្គលិក។ កម្មករទាំងអស់នេះ បាននិយាយថា ក្រុមហ៊ុននេះ មានផែនការជួលបុគ្គលិកថ្មី៕
ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes