សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, December 3, 2011

ពលករកម្ពុជា ចំនួន ៣០ នាក់ ក្នុងចំណោម ៦៥ នាក់ នឹងបញ្ជូនពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជានៅថ្ងៃទី៦ធ្នូ

 ពលករ​ខ្មែរ​ចំនួន ៣០ នាក់ ដែល​ធ្វើ​ចំណាកស្រុក តាមរយៈ​មេខ្យល់​ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស ហើយ​បាន​រង​ការជួញដូរ​បន្ត ទៅដល់​ប្រទេស​ឥណ្ឌូនេស៊ី​នោះ នឹងត្រូវ​បញ្ជូនមក​ដល​ល់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​៦​ធ្នូ ឆ្នាំ​២០១១​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រីការទូត​កម្ពុជា​។​

 ពលរដ្ឋ​កម្ពុជា ៣០ នាក់​នោះ ស្ថិតក្នុង​ចំណោម​ពលករ​កម្ពុជា ៦៥ នាក់ បន្ទាប់ពី​រដ្ឋាភិបាល​ឥណ្ឌូ នេស៊ី ចាប់​ឃាត់ខ្លួន​ពលករ​ទាំងនោះ នៅ​ទូក​នេសាទ​របស់​ប្រទេស​ថៃ​។ ប៉ុន្តែ​ដោយមាន​កិច្ច​អន្តរា គមន៍​ពី​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ឥណ្ឌូនេស៊ី និង​មាន​កិច្ច​អន្តរាគមន៍​ពី​អង្គការ​ទេស​ន្ត​ប្រវេសន៍​អន្តរជាតិ (IOM) ទៅ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ក៏បាន​ព្រមព្រៀងគ្នា​ថា ពលករ​កម្ពុជា​ចំនួន ៣០​រូប នឹង​បញ្ជូន​មកកាន់​មាតុប្រទេស នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១១ វេលា​ម៉ោង ១០​ព្រឹក​។

 ពលករ​ទាំង ៣០ នាក់​នោះ ត្រូវបាន​មន្ត្រី​ស្ថានទូត​កម្ពុជា នៅ​ឥណ្ឌូនេស៊ី និង​អង្គការ IOM សហ ការ គ្នា​ចំណាយ​ថវិកា​ទិញ​សំបុត្រ​យន្ដហោះ បញ្ជូន​ពួកគេ​ត្រឡប់មកវិញ ចំណែក ៣៥ នាក់​ទៀត ក្រ សួងការបរទេស ក៏ដូចជា​ឯកអគ្គ​រាជ​ទូក​កម្ពុជា ប្រចាំ​នៅ​ឥណ្ឌូនេស៊ី សហការ​ជាមួយ​អង្គការ IOM ដើម្បី​បញ្ជូន​ពួកគេ​ត្រឡប់មកវិញ​នៅពេល​បន្ទាប់​។​

 ក្នុងពេល​កន្លងមក មាន​ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ ដែល​បាន​ចាញ់បោក​មេខ្យល់ ទៅធ្វើ​ការ​នៅក្រៅ​ប្រទេស​ដោយ​ខុសច្បាប់ ហើយ​ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា តាមរយៈ​ឯកអគ្គរាជទូត​ប្រចាំការ នៅតាម​បណ្ដា​ប្រទេស​មួយចំនួន តាមរយៈ​កម្មករ​ទូក​នេសាទ​សមុទ្រ​នៅក្នុង​ប្រទេស​ថៃ សហការ​ជាមួយនឹង​អង្គការ​ទេស​ន្ត​ប្រវេសន៍​អន្តរជាតិ​(IOM) ជួយ​អន្តរាគមន៍​តាមផ្លូវ​ច្បាប់ បញ្ជូន​ពួកគេ​ត្រឡប់មក​កម្ពុជា​វិញ​។ 

 ដូចជា​កាលពីពេល​ថ្មីៗ​នេះ ពលរដ្ឋ​កម្ពុ​ជាជាង ២០ នាក់ ដែល​ចាញ់បោក​មេខ្យល់​នៅ​ប្រទេស​ថៃ នាំយកទៅ​ធ្វើជា​កម្មករ​នេសាទ​សមុទ្រ ហើយ​បាន​ធ្លាក់ខ្លួន​ទៅដល់​ប្រទេស​ម៉ូ​រ៉ូ​ទី​ស ហើយ​ត្រូវបាន​ក្រសួងការបរទេស និង​អង្គការ IOM ជួយ​អន្តរាគមន៍ បញ្ជូន​ពួកគេ​ត្រឡប់​មាតុប្រទេស​វិញ ជាមួយ គ្នា​នោះ ក៏មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ទៀត ធ្វើ​ចំណាកស្រុក​ទៅកាន់​ប្រទេស​ថៃ ដើម្បី​រក​ការងារ​ធ្វើ បើទោះបីជា​ពួកគេ​ដឹងថា ត្រូវ​ប្រឈម​នឹង​ហានិភ័យ​គ្រោះថ្នាក់​ស្លាប់​បាត់បង់​អាយុជីវិត​ក៏ដោយ​។ 

 រដ្ឋាភិបាល​បានចេញ​បញ្ជា​ឲ្យ​អាជ្ញាធរ​តាម​ព្រំដែន ទប់ស្កាត់​ការធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ទៅ​ប្រទេស​ថៃ ប៉ុន្តែ​វិធានការ​ទប់ស្កាត់​ការធ្វើ​ចំណាក់ស្រុក បាន​តិចតួច​បំផុត​៕​



CEN

No comments:

Post a Comment

yes