សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 21, 2011

ទឹកជំនន់នៅឥណ្ឌូនេស៊ីប្រជាជនជាង៦០០គ្រួសារភៀស ខ្លួន


 ប្រជាជនឥណ្ឌូនេស៊ីដែលរស់នៅក្នុងខេត្ត បេងគូលូ ជាង៦០០គ្រួសារបានភៀសខ្លួនចេញពី
លំនៅដ្ឋានរបស់ពួកគេដោយសារតែទឹកជំនន់បានវាយប្រហារមកលើតំបន់របស់ពួកគេ នេះ បើតាមសារពត៌មានមួយដែលចេញផ្សាយដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃ 
ពុធនេះ។
ប្រធានមជ្ឍមណ្ឌលឯកសារពត៌មាននិងទំនាក់ទំនងសាធារណៈនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះ
មហន្តរាយបាននិយាយថា ទឹកជំនន់បានកើតឡើងនៅវេលាម៉ោង ១៧៖០០នាទីល្ងាច ថ្ងៃ
អង្គារ ម៉ោងនៅក្នុងតំបន់ដែលបានបំផ្លាញផ្ទះសំបែងរាប់រយខ្នង និងបានផ្តាច់ចរាចរណ៍នៅ
លើផ្លូវដែលតភ្ជាប់រវាងខេត្ត បេងគូលូ និង ស៊ូមាត្រា ខាងត្បូង។
គាត់ក៏បានបន្តថា "ទឹកភ្លៀងនៅតែបន្តធ្លាក់មកយ៉ាងខ្លាំង ដែលបានធ្វើអោយទឹកទន្លេ ម៊ូស៊ី
និង សែមផ្លាង ហូរយ៉ាងខ្លាំង។ ទឹកមានកំពស់ ១.៥មែត្រ ហើយបច្ចុប្បន្ននេះប្រជាជនត្រូវបាន
ជម្លៀសទៅកាន់ទីតាំងដែលមានសុវត្ថិភាព"៕



CamNews

No comments:

Post a Comment

yes