សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 4, 2011

ដាក់​គុក​មនុស្ស​៧​នាក់​ពី​៧-១៥​ឆ្នាំ​ពី​បទ​ជួញ​ដូរ​ថ្នាំ​ញៀន​អន្តរជាតិ

  មនុស្ស ៧​នាក់ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ កាត់​ទោស​ឲ្យ​ជាប់​គុក​ចន្លោះ ៧-១៥​ឆ្នាំ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ជួញ​ដូរ​ថ្នាំ​ញៀន​អន្តរជាតិ​កាល​ពី​ដើម​ឆ្នាំ​នេះ។
លោកស្រី ចាំង ស៊ីណាត ចៅក្រម​ជំនុំ​ជម្រះ នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹង​ថា យុវតី វណ្ណ ច័ន្ទ អាយុ ១៩​ឆ្នាំ ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៥​ឆ្នាំ និង​ពិន័យ​ប្រាក់​ចំនួន ៣០​លាន​រៀល ខណៈ​ស្ត្រី​ឈ្មោះ ទៀង សុគន្ធា អាយុ ៣០​ឆ្នាំ បុរស​ឈ្មោះ អៀង ស៊ីម៉ូ អាយុ ២៥​ឆ្នាំ ស្ត្រី​ឈ្មោះ ប៊ុន ណេត អាយុ ៤០​ឆ្នាំ បុរស​ឈ្មោះ ប៊ុន ពៅ អាយុ ៣៤​ឆ្នាំ និង​ស្ត្រី​ឈ្មោះ ទៀង សុធី អាយុ ៣២​ឆ្នាំ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​ម្នាក់ៗ ១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ម្នាក់ ២០​លាន​រៀល។ រីឯ​នារី​ឈ្មោះ ឡាយ លីនដា ហៅ តឿ អាយុ ១៩​ឆ្នាំ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០​លាន​រៀល។
លោក​ស្រី​បាន​អាន​សាល​ក្រម​នេះ​នៅ​ថ្ងៃ​នេះ​ថា៖ «នារី​ឈ្មោះ វណ្ណ ច័ន្ទ គឺ​ជា​មេ​គំនិត​ក្នុង​ករណី​​​ជួញ​ដូរ​ថ្នាំ​ញៀន​អន្តរ​ជាតិ​នេះ។ តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​នាង​ឲ្យ​ជាប់​ពន្ធនាគារ ១៥​ឆ្នាំ​ និង​បាន​ពិន័យ​ជា​ប្រាក់ ​៣០​លាន​រៀល​ផង​ដែរ»។




ភ្នំពេញប៉ុស្តិ៏

No comments:

Post a Comment

yes