សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 9, 2011

ញឹម ​ចាន់ថន ​សារភាពថា​ស្រឡាញ់​ទេព​រិនដា​រ៉ូ​


ក្រោយ​ការសម្តែង​ក្នុង​សាច់រឿង​ដោយ​ដើរតួ​ជា​ប្រពន្ធ​របស់​លោក ​ទេព រិនដា​រ៉ូ មក តារាចម្រៀង​ ញឹម ចាន់ថន បាន​សារភាព​ថា បើ​នៅ​ក្រៅ​ឆាក ​ខ្ញុំ​បាន​ក្លាយជា​ប្រពន្ធ​ដូច​ក្នុង​រឿង​មែន នាង​មិន​បដិសេធ​ទេ ។​

ញឹម ចាន់ថន ជា​តារាចម្រៀង​ និង​សម្តែង​ដែល​និយម​ស្លៀកពាក់​សិច​ស៊ី ខើច​លើ​ខើច​ក្រោម និង​បង្អួត​សម្រស់​ដើមទ្រូង​ទ្រលុកទ្រលន់​ មិន​ចាញ់​តារា​លេង​ដើមទ្រូង​ផ្សេងៗ ។ នៅ​ចុងឆ្នាំ​២០១១​នេះ បាន​សម្តែង​រួមគ្នា​ជាមួយ​បុរស​សង្ហា ទេព រិនដា​រ៉ូ ជា​តួអង្គ​ប្តី​ប្រពន្ធ ។ ក្នុង​សាច់រឿង ​តួអង្គ​ទាំងពីរ​សម្តែង​បាន​សក្តិសម​ ប្រៀប​បីដូច​ប្តី​ប្រពន្ធ​ពិតៗ ។​


 ​តាម​ទស្សនា​វ​ដ្តី​អង្គរធំ​បានឱ្យដឹងថា ពេល​អ្នកយក​ព័ត៌មាន​ទូរស័ព្ទ​សាកសួរ​ស្រី​ស្រស់​ ញឹម ចាន់ថន ខណៈ​ដែល​នាង​បាន​សម្តែង​រឿង​ចុងក្រោយ​នេះ​ ក៏​លេចឮ​ថា មិន​ត្រឹមតែ​ស្និទ្ធស្នាល​គ្នា​នៅក្នុង​សាច់​រឿង​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​ទំនាក់ទំនង​ពិសេស​នៅ​ក្រៅ​ឆាក តើ​នេះ​ជាកា​ពិត​ឬទេ​? ចាន់ថន ប្រាប់​​ថា "ចាស៎​បង ! តាម​ពិត​ខ្ញុំ​ និង​បង​រ៉ូ សម្តែង​ជាមួយ​គ្នា​ជាច្រើន​រឿង​មកហើយ ខ្ញុំ​ធ្វើ​ជា​ប្រពន្ធ​គាត់​រហូត​ហ្នឹង ខ្ញុំ​សប្បាយចិត្ត​ណាស់​! ចំពោះ​ខ្ញុំ​ ទោះបី​នៅ​ក្រៅ​ឆាក​ ក៏​ខ្ញុំ​ស្រឡាញ់​គាត់​ដែរ ហើយ​បើ​នៅ​ក្រៅ​ឆាក​ ខ្ញុំ​បាន​ក្លាយជា​ប្រពន្ធ​គាត់​ដូច​ក្នុង​រឿង ខ្ញុំ​មិន​បដិសេធ​ទេ មាន​តែ​សប្បាយចិត្ត ព្រោះ​បង​ ទេព រិនដា​រ៉ូ ជា​បុរស​សង្ហា​សឹង​អីហ្នឹង​"! 






CEN
​    ​
​នេះ​ជា​លើក​ទី​១​ហើយ ដែល​ចាន់ថន សារភាព​ចង់បាន​គូគាប់​ទ្រនាប់​បេះដូង បន្ទាប់ពី​បានបែកបាក់​ជាមួយ​សង្សារ​កាលពី​ឆ្នាំ​២០០៩ ៕

No comments:

Post a Comment

yes