សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 2, 2011

លោក សុរិយា ស៊ូប៊ែឌី នឹង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​​នៅ​ថ្ងៃ​៥ ធ្នូ


 អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក​សាស្ត្រាចារ្យ សុរិយា ស៊ូប៊ែឌី (Surya Subedi) នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១១ ខែ​ធ្នូ ដើម្បី​សិក្សា​លើ​ប្រព័ន្ធ​បោះ​ឆ្នោត និង​ស្ថានភាព​សិទ្ធិ​មនុស្ស។


 លោក​សាស្ត្រាចារ្យ​ក៏​គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរ​រដ្ឋាភិបាល អង្គការ​សង្គមស៊ីវិល គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ លោក​ក៏​នឹង​អាច​ជួប​ពិភាក្សា​ការងារ​ជាមួយ​អគ្គស្នងការ​​នគរបាល​ជាតិ។
 នៅ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​​លោក សុរិយា លោក​គ្រោង​នឹង​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ បញ្ជាក់​ពី​បញ្ហា​មួយ​ចំនួន​ដែល​នឹង​លើក​ឡើង​ក្នុង​ពេល​បំពេញ​បេសកកម្ម​របស់​លោក។ លោក​នឹង​ដាក់​លទ្ធផល​នៃ​ដំណើរ​នៅ​កម្ពុជា​របស់​លោក ទៅ​ឲ្យ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៅ​ខែ​កញ្ញា ឆ្នាំ​២០១២ ខាង​មុខ​នេះ៕



អាស៊ីសេរី

No comments:

Post a Comment

yes