អង្គការគាំពារកុមារ បាននិយាយថា ក្មេងស្រីជាច្រើនដែលដល់អាយុចូលរៀននៅសាលាបឋមសិក្សា (Pratom 5-6) និងវិទ្យាល័យ (Mattayom 1-3) ក្នុងភាគឦសាន បានជាប់ពាក់ព័ន្ធនឹងការរកស៊ីផ្លូវភេទដែលពួកគេភាគច្រើនមិនមែនធ្វើដោយស្ម័គ្រចិត្តនោះទេ។
លោក មុនទ្រី ស៊ីនថាវិឆៃ ជាអគ្គលេខាធិការមូលនិធិនេះ បានថ្លែងថា ចំនួននេះកើនឡើងជាពិសេសនៅក្នុងខេត្តមហាសារ៉ាខាម ឧត្តរធានី និងខេត្តខនខែន។
កាលពីថ្ងៃទី២៤ វិច្ឆិកា មូលនិធិនេះ បានទទួលពាក្យប្ដឹងពីក្រុមអ្នកស្រុកនៅក្នុងតំបន់វ៉ាងដុង ស្រុកយ៉ាងស៊ី ស៊ូរ៉ាត ខេត្តមហាសារ៉ាខាមដែលក្មេងស្រីជាច្រើននៅក្នុងភូមិពួកគេត្រូវបានគេលួងលោមឲ្យធ្លាក់ក្នុងអំពើពេស្យាចារ។
បុគ្គលិករបស់មូលនិធិនេះ បានប្រទះឃើញក្មេងស្រីជាច្រើននៅសាលាបឋមសិក្សា និងវិទ្យាល័យកំពុងលក់សេវាផ្លូវភេទ។ភ្នំពេញប៉ុស្តិ៏
No comments:
Post a Comment
yes