សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 14, 2012

តំណាងអង្គការសង្គមស៊ីវិល ធ្វើលិខិតទាមទារអោយដោះលែង ប្រជាពលរដ្ឋបុរីកីឡា


ភ្នំពេញ៖ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល នៅក្នុង​ប្រទេស​កម្ពុជា ដែល​តែងតែ​តាមឃ្លាំមើល ពី​ការ​រំលោភ​សិទ្ធិមនុស្ស លើ​ប្រជាពលរដ្ឋ និង​ការរំលោភច្បាប់​ផ្សេងៗ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១២​ បាន​រួម​គ្នា​ចុះហត្ថលេខា លើ​លិខិត​អំពាវនាវ អោយមាន​ការដោះលែង​ប្រជាពលរដ្ឋ​នៅ​បុរី​កីឡា ដែល​ត្រូវ​បាន អាជ្ញាធរ​ចាប់ខ្លួន នៅក្នុង​ការប្រឆាំង​តវ៉ា ទៅ​និង​ការ​ឈូសឆាយ​បំផ្លាញ​ផ្ទះសម្បែង របស់​ពួក​គាត់ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១២ និង​ក្នុងការ​ស្វែងរក អន្តរាគមន៍​ពី​អភិបាល​សាលា​រាជធានី​ភ្នំពេញ​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១២ ។​

​នៅក្នុង​លិខិត​អំពាវនាវ​ បានអោយដឹងថា តំណាង​អង្គការ​សង្គម​ស៊ីវិល មិនមែន​រដ្ឋាភិបាល ដែល​​កំពុងតែ​ប្រតិបត្តិការ នៅតាម​មូលដ្ឋាន និង​តាម​វិស័យ ផ្សេងៗ​គ្នា នៅក្នុង​ប្រ​ទេ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​១៣ ខែមករា បាន​រួមគ្នា​ចេញ​លិខិត​អំពាវនាវ​ដល់​ស្ថាប័ន​ដែលមាន​សមត្ថកិច្ច​ពា​ក់​ ព័ន្ធ ជួយ​អន្តរាគមន៍ ដោះលែង​អ្នកភូមិ​បុរី​កីឡា ចំនួន​៨​នាក់ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១២ និង​ស្ត្រី​អ្នកភូមិ​បុរី​កីឡា​ចំនួន​២៤​រូប និង​កុមារ​ចំនួន​៦​នាក់ ដែល​ត្រូវបាន​អាជ្ញាធរ រាជធានី​ភ្នំពេញ បាន​ចាប់បញ្ជូន​ពួកគាត់​ទៅ​ដា​ក់នៅ​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​កាលពី​ ថ្ងៃទី​១១ មករា​។​

​ការចាប់ខ្លួន​ប្រជាពលរដ្ឋ​នៅ​បុរី​កីឡា​នេះ គឺ​បន្ទាប់ពី​ពួកគាត់ បានធ្វើ​ការប្រមូល​ផ្តុំគ្នា នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ស្វែងរក​អន្តរាគមន៍ និង​ដំណោះស្រាយ ពី​អាជ្ញាធរ រាជធានី​ភ្នំពេញ ។​

​លិខិត​ទាមទារ​ អោយមាន​ការដោះលែង ប្រជាពលរដ្ឋ​បុរី​កីឡា ពី​សំណាក់​តំណាង​អង្គការ​ក្រៅរដ្ឋាភិ​បាល នៅក្នុង​ប្រទេស​កម្ពុជា គឺ​បាន​ធ្វើឡើង​នៅក្នុង សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​ការ លើក​កំពស់ ការយល់ដឹង​ពី អាស៊ាន និង​សន្និសីទ សង្គម​ស៊ីវិល​អាស៊ាន ឬ​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​នៅ​ថ្ងៃទី​១៣ ខែមករា ក្នុង​មជ្ឈមណ្ឌល​កូរ៉េ​ក្នុង​រាជធានី​ភ្នំពេញ ។​

​សូមជម្រាបថា ក្រុមហ៊ុន ផាន អ៊ី​មិច កាលពី​ថ្ងៃទី​៣ មករា បាន​យក​កំលាំង​នគរបាល កងរាជ​អាវុធ​ហត្ថ រាប់រយ​នាក់ រួមទាំង​គ្រឿងចក្រ (​អេស្កាវ៉ាទ័រ​) និង​កម្មករ​ក្រុមហ៊ុន​បានធ្វើការ​ឈូស​ឆាយ​វាយ​បំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ​បុរី​កីឡា​ជិត​៣០០​គ្រួសារ​រាបស្មើ​ដល់​ដី និង​បាន​ប្រើ​អំពើហិង្សា ដាក់​គ្នា ទៅវិញទៅមក ផងដែរ ។

​ដោយ​ក្នុងការ​ប៉ះទង្គិច​គ្នា​នោះ​ កំលាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បានធ្វើការ​ចាប់ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​៨​ នាក់​បញ្ជូន​ទៅកាន់​តុលាការ ៕

No comments:

Post a Comment

yes