ភ្នំពេញ៖ អង្គជំនុំជម្រះតុលាការកំពូល នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានប្រកាសថា អង្គជំនុំជម្រះនឹងធ្វើការប្រកាសសាលដីកាលើបណ្ដឹងសារទុក្ខ នៅក្នុងសំណុំរឿង០០១ ប្រឆាំងនឹង កាំ ហ្កេកអ៊ាវ ហៅ ឌុច នៅថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង ១០ព្រឹក។
អង្គជំនុំជម្រះសាលាដំបូងបានសម្រេចអំពីពិរុទ្ធភាពលើ កាំង ហ្កេកអ៊ាវ ហៅ ឌុច អំពីបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩ នៅក្នុងសាលក្រមដែលបានប្រកាសនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០។
ឌុចត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣៥ឆ្នាំ។ ជនជាប់ចោទសហព្រះរាជអាជ្ញា និងដើមបណ្ដឹងរដ្ឋប្បវេណី ក្រុម១ ក្រុម២ និងក្រុម៣ បានដាក់បណ្ដឹងសារទុក្ខប្រឆាំងនឹងសាលាក្រមរបស់អង្គជំនុំជម្រះសាលាដំបូង។ សវនាការលើបណ្ដឹងសារទុក្ខបានប្រព្រឹត្តទៅនៅចំពោះមុខអង្គជំនុំជម្រះតុលាការកំពូល ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១១៕
No comments:
Post a Comment
yes