សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 14, 2012

សាលារាជធានីភ្នំពេញបញ្ជាក់ពីការ បញ្ជូនប្រជាពលរដ្ឋ ទៅមណ្ឌលព្រៃស្ពឺ

ភ្នំពេញ៖កាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០១២គេហទំព័ររបស់សាលារាជធានីភ្នំពេញធ្វើការ ឆ្លើយតប ទៅនឹងអ្វីដែលបានលើកឡើងតាមបណ្តាញសារព័ត៌មាននានា ក៏ដូចជាដើម្បីមានមូលដ្ឋានក្នុងការ ស្វែងយល់ អំពីករណីពាក់ព័ន្ធនឹងការបញ្ជូនប្រជាពលរដ្ឋ (មិនមែនជាអ្នករស់នៅបូរីកីឡា រហូតដល់ ឆ្នាំ២០០៣ទេ)ទៅស្នាក់នៅជាបណ្តោះអាសន្នឯមជ្ឈមណ្ឌលព្រៃស្ពឺ ទីចាត់ការច្បាប់ និងសិទ្ធិមនុស្ស របស់សាលារាជធានីភ្នំពេញសូមធ្វើការបង្ហាញជូននូវរបាយការណ៍ដូចតទៅ៖
រហូតមកដល់ពេលនេះ យើងបានស្រាវជ្រាវឃើញថា ក្នុងចំណោមប្រជាពលរដ្ឋ ២២គ្រួសារនោះ៖ 
មាន ១៤ គ្រួសារ បានទិញផ្ទះនៅលើដីរដ្ឋស្នាក់នៅដោយខុសច្បាប់ (ស្ថិតក្នុងពេលហាម ឃាត់របស់ អាជ្ញាធរ)។ ជាថ្នូរនឹងការទិញដីដោយខុសច្បាប់នេះ អាជ្ញាធរបានផ្តល់គោលនយោបាយជាដី ជូនពួក គាត់ ប៉ុន្តែពួកគាត់មិនព្រម ទទួល
1.    មាន ០៦ គ្រួសារ ជាប្រភេទទិញផ្ទះខុសច្បាប់នៅលើដីរដ្ឋ ហើយមិនបានស្នាក់នៅទេ គឺទុកជួល យកកំរ៉ៃ
2.    មាន ០១ គ្រួសារ ដែលទទួលបានផ្ទះរួចហើយ ប៉ុន្តែលក់បន្តរួចមកតវ៉ាសុំឱ្យកូន
3.    មាន ០១ គ្រួសារ ជាប្រភេទមនុស្សដែលឆ្លៀតមកស្នាក់នៅដើម្បីទាមទារលុយកាក់ ហើយបាន ព្រម ព្រៀង ទទួល យកគោលនយោបាយជាដី ០១ ឡូតិ៍ និងថវិកា ៥០០ ដុល្លារ រួច និងចង់ ទាមទារបន្ថែម។
ជាមួយនឹងតួលេខខាងលើ យើងសូមឱ្យអស់លោកពិចារណាថាតើជាការត្រឹមត្រូវដែរឬទេ ដែលពួក គាត់មកទិញផ្ទះ នៅលើដីរដ្ឋដោយខុសច្បាប់ ហើយអ្នកខ្លះទៀតបានព្រមព្រៀង ទទួលនូវរបប គោល នយោបាយរួចរាល់ ហើយបែជាមក ធ្វើការតវ៉ា ទាមទារបន្ថែមទៀត ឬក៏តវ៉ាឱ្យកូន ខ្លួនឯង នោះ?
ការដែលអាជ្ញាធរបានបញ្ជូនពួកគាត់ ឱ្យទៅ ស្នាក់នៅមួយរយៈបណ្តោះអាសន្នក្នុងមណ្ឌលព្រៃស្ពឺ គឺមិនមែន ជាការឃុំឃាំងអ្វីនោះទេ គឺដើម្បីទទួលបានការថែទាំ និងរង់ចាំការបណ្តុះ បណ្តាលវិជ្ជា ជីវៈ។ បើអស់លោក ចោទអាជ្ញាធរ ថាឃុំឃាំងពួកគេ យើងចង់សួរអស់លោកវិញថា បើស្ថិត ក្នុងការ ឃុំឃាំង តើពួកគេអាចប្រើប្រាស់ទូរស័ព្ទ ដើម្បីទាក់ទងមកខាងក្រៅបានឬទេ ? លើសពីនេះទៀត អាជ្ញាធរក៏កំពុងតែស្វែងយល់ពីពួកគាត់ ថាតើចង់បានអ្វីឱ្យ ពិតប្រាកដ វាមិនមែនជាសេរីភាពទេបើគេមិនគោរពច្បាប់នោះ
មួយវិញទៀតយើងខ្ញុំចង់ឱ្យអស់លោកឈរលើគោលការណ៍សីលធម៌សារព័ត៌មានជាមូលដ្ឋាន ដោយ មិនសំអាង តែលើព័ត៌មានអគតិ ដែលគ្មានសារជាតិជាមនុស្ស ហើយធ្វើការវាយតម្លៃមនុស្ស ដោយគ្រាន់តែមើលលើសំបកក្រៅ ប៉ុណ្ណឹង។ បើសិនជាអាច យើងចង់ឱ្យអស់លោកមកពិនិត្យ ស្ថាន ភាពជាក់ស្តែងនៅភ្នំពេញ ជាជាងគិតតែពីស្តាប់ព័ត៌មាន បំផ្លើសគ្មានការពិតទាំងអស់នោះ។ នៅ ពេល នោះ អស់លោកនឹងបានដឹងពីរឿងរ៉ាវពិត ហើយអស់លោកនឹងយល់ពី ការលំបាករបស់ អាជ្ញា ធរ ថាតើយើងត្រូវថែទាំពួកគាត់បែបណា
មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល នៅក្នុង​ប្រទេស​កម្ពុជា ដែល​តែងតែ​តាមឃ្លាំមើល ពី​ការរំលោភ​សិទ្ធិ មនុស្ស លើ​ប្រជាពលរដ្ឋ និង​ការរំលោភច្បាប់​ផ្សេងៗ នៅ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១២​នេះ បាន​រួមគ្នា​ចុះហត្ថលេខា លើ​លិខិត​អំពាវនាវ អោយមាន​ការដោះលែង​ប្រជាពលរដ្ឋ​នៅ​បុរី​កីឡា ដែល​ត្រូវបាន អាជ្ញាធរ​ចាប់ខ្លួន នៅក្នុង​ការប្រឆាំង​តវ៉ា ទៅ​និង​ការ​ឈូសឆាយ​បំផ្លាញ​ផ្ទះសម្បែង របស់​ពួកគាត់ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១២ និង​ក្នុងការ​ស្វែងរក អន្តរាគមន៍​ពី​អភិបាល​សាលា​រាជធានី​ភ្នំពេញ​នៅមុខ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១២ ។​

​នៅក្នុង​លិខិត​អំពាវនាវ​ បានអោយដឹងថា តំណាង​អង្គការ​សង្គម​ស៊ីវិល មិនមែន​រដ្ឋាភិបាល ដែល​កំពុងតែ​ប្រតិបត្តិការ នៅតាម​មូលដ្ឋាន និង​តាម​វិស័យ ផ្សេងៗ​គ្នា នៅក្នុង​ប្រ​ទេ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​១៣ ខែមករា នេះ​បាន​រួមគ្នា​ចេញ​លិខិត​អំពាវនាវ​ដល់​ស្ថាប័ន​ដែលមាន​សមត្ថកិច្ច​ពា​ក់​ ព័ន្ធ ជួយ​អន្តរាគមន៍ ដោះលែង​អ្នកភូមិ​បុរី​កីឡា ចំនួន​៨​នាក់ កាលពី​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១២ និង​ស្ត្រី​អ្នកភូមិ​បុរី​កីឡា​ចំនួន​២៤​រូប និង​កុមារ​ចំនួន​៦​នាក់ ដែល​ត្រូវបាន​អាជ្ញាធរ រាជធានី​ភ្នំពេញ បាន​ចាប់បញ្ជូន​ពួកគាត់​ទៅ​ដា​ក់នៅ​មជ្ឈមណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​កាលពី​ ថ្ងៃទី​១១ មករា​។​

​ការចាប់ខ្លួន​ប្រជាពលរដ្ឋ​នៅ​បុរី​កីឡា​នេះ គឺ​បន្ទាប់ពី​ពួកគាត់ បានធ្វើ​ការប្រមូល​ផ្តុំគ្នា នៅមុខ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ស្វែងរក​អន្តរាគមន៍ និង​ដំណោះស្រាយ ពី​អាជ្ញាធរ រាជធានី​ភ្នំពេញ ៕


សុំសួរថាតើនេះជាប្រទេសដែលប្រកាន់នូវរបបប្រជាធិបតេយ្យដែល ឬ ទេបើងាកតែចាប់ ងាកឈូសឆាយ ងាកដុតផ្ទះ ងាកចាញ់សម្លាប់បែបនេះ ឱលោកហ៊ុន សែន និងលោកបង អាម៉ី អាថោងអើយគួរគិតគូររាស្រ្តក្រីក្រផង ព័ត៌មានគេមិនបំផ្លើសទេ ខ្លាចតែពួកអស់លោកទេ​ដែលបំ​ផ្លើសព័ត៌មាននោះ ទេវត្តាមានភ្នែកថ្ងៃណាមួយមិនយូមិនឆាប់និងដល់វេនរបស់ពួកអស់លោកម្តង
ហើយបើសាងបាបកម្មច្រើនយ៉ាងនេះនោះ ៕

No comments:

Post a Comment

yes