1 of 3

ភ្នំពេញ: សហភាពសហជីពកម្ពុជា បានធ្វើសមាជរបស់ខ្លួនជាលើកទី២ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១២ ស្ថិតក្នុងភោជនីយដ្ឋាន អ៊ីស្ត & វេស្ត ដោយមានការចូលរួមពីកម្មករ-កម្មការិនី កម្មករសំណង់ មេដឹកនាំសហជីព និស្សិត គ្រូបង្រៀន និងមានការចូលរួមពី សហភាពសហជីពអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីភិច និងមជ្ឈមណ្ឌលសាមគ្គីភាពការងារ អន្តរជាតិអាមេរិក។
នៅក្នុងសមាជនោះ លោក Noryyuki Suzuki អគ្គលេខាធិការ សហភាពសហជីពអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីភិច (ITUC-AP) បានមានប្រសាសន៍ថា ៖ ការគិតគូរប្រាក់ឈ្នួលឲ្យកម្មករគឺជាការល្អ លុះត្រាតែទំនាក់ទំនងល្អរវាងថៅកែរោងចក្រ និងកម្មករ ហើយតួនាទីរបស់សហជីព គឺមានសរៈសំខាន់ សហជីព ត្រូវតែខិតខំធ្វើការងារសង្គម នឹងលើកកំពស់ ដើម្បីស្វែងរកយុត្តិធម៌សង្គម និងធ្វើការចងក្រមរួបរួម ដើម្បីធ្វើឲ្យប្រជាពលរដ្ឋ មានអនាគតភ្លឺស្វាង។
ចំណែកលោក ដេវីដ ចនវែល នាយកមជ្ឈមណ្ឌលសាមគ្គីភាពការងារ អន្តរជាតិអាមេរិក (ACILs) បានមាប្រសាសន៍ផងដែរថា សហជីពកម្ពុជា នឹងមានអនាគតល្អ។ ពេលដែលចលនាសហជីព ប្រទះនូវបញ្ហាប្រឈមជាច្រើន ជាមួយគ្នានោះសហភាពសហជីពកម្ពុជា គឺជាសហជីពសកម្ម។ សហជីពនៅស្រុកខ្មែរមិនមែន ឯករាជ្យប្រជាធិបតេយ្យទាំងអស់នោះទេ ហើយនាពេលកន្លមក បញ្ហាប្រឈមរបស់កម្មករ មានដូចជាដួលសន្លប់ និងប្រាក់ឈ្នួលតិច។
ជាមួយគ្នានោះដែរលោកស្រី មូរ សុខហួរ អ្នកតំណងរាស្ត្រគណបក្សសមរង្ស៊ី ក៏បានលើកឡើងដែរថា ការបង្កើតឲ្យមានសហជីពគឺជាការត្រឹមត្រូវ ហើយកម្មករ-កម្មការិនីប្រមាណជា៩០ភាគរយ នៅក្នុងរោងចក្រ គឺជាស្ត្រី ដោយលោកស្រីសុំឲ្យចូលរួមដើម្បីលទ្ធិប្រជាធិបតេយ្យ និងដើម្បីព្រលឹងជាតិខ្មែរ។
ចំណែកលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ក៏បានលើកឡើងដែរថា គោលបំណងធ្វើសមាជ គឺដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ដើម្បីឲ្យ សហភាពសហជីពកម្ពុជាមានឥទ្ធិពល ទៅលើស្ថាប័នពាក់ព័ន្ធ នឹងទៅលើរដ្ឋាភិបាល ជាមួយគ្នានោះដែរ កម្មករ-កម្មការិនី កម្មករសំណង់ មេដឹកនាំសហជីព និស្សិត គ្រូបង្រៀន ក៏ដើរតួនាទីសំខាន់នៅក្នុងសង្គមដែរ៕

No comments:
Post a Comment
yes