សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 30, 2012

ថ្ងៃចូលរោងការ បាត់កូនក្រមុំ ឪពុកកូនកំលោះ និងអ៊ុំស្រី កូនក្រមុំ ចូលរោងជំនួស


បាត់ដំបង ៖ គម្រោងរៀបអាពាហ៍ពិពាហ៍ ដែលអាជ្ញាធរឃុំ មិនអនុញ្ញាតច្បាប់ឱ្យ ដោយសារតែកូនក្រមុំមិន ទាន់គ្រប់​អាយុរៀបការ ទីបំផុតនៅថ្ងៃចូលរោងការ បែរជាកូនក្រមុំរត់បាត់ ធ្វើឱ្យម្ចាស់ពិធីមង្គលការទាំងសងខាង នាំគ្នា ភ្ញាក់ផ្អើល​ស្រឡាំងកាំងពេញភូមិ ហើយចុងក្រោយកុំឱ្យខាតថ្លៃម្ហូប ឪពុកកូនកំលោះ ដែលជាបុរសពោះម៉ាយ បានសម្រេចរៀប​អាពាហ៍ពិពាហ៍ ជាមួយអ៊ុំស្រីរបស់កូនក្រមុំ ដើម្បីបំពេញកិច្ច ប្រមូលចំណងដៃសងថ្លៃម្ហូប និង ថ្លៃចំណាយផ្សេងៗ។

រឿងហេតុចម្លែក និងភ្ញាក់ផ្អើល ហើយក៏ចាត់ទុកជារឿងអាម៉ាស់មួយ សម្រាប់ក្រុមគ្រួសារនៃកូនក្រមុំ កូនកំលោះខាង​លើ​នេះ បានកើតឡើងនៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១២ កន្លងទៅនេះ ខណៈដែលពិធីមង្គល ការខាងលើ បានរៀបចំពិធី​ចូល​រោង ហើយនឹងរៀបមង្គលការពេញលេញ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ ស្ថិតនៅផ្ទះកូនក្រមុំ ដែលមានទី​តាំង​នៅ​ភូមិអន្លក់កោង ឃុំឈើទាល ស្រុកបាណន់ ខេត្ដបាត់ដំបង។
កូនកំលោះ ដែលត្រូវកូនក្រមុំរត់ចោលរោងការ ខានទទួលផ្កាស្លា និងរាត្រីទឹកឃ្មុំ ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះ ស៊ិន ពេជ្រមុន្នី អាយុ ១៨ឆ្នាំ រស់នៅភូមិឃុំ ខាងលើ ដោយឡែកកូនក្រមុំ ដែលវេចបង្វេចរត់ចោលផ្ទះ ចោលកូនកំលោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហ៊ឹម សុខន ដែលអាណាព្យាបាលអះអាងថា មានអាយុ ១៨ឆ្នាំ តែបើ តាមមន្ដ្រីអាជ្ញាធរបានបញ្ជាក់ថា កូនក្រមុំខាងលើនេះ អាយុមិនទាន់គ្រប់ការនោះទេ ហើយក៏ជាអ្នកមានស្រុក កំណើតជាមួយនឹងកូនកំលោះដូចគ្នាផងដែរ ។
សេចក្ដីរាយការណ៍ ពីភូមិអន្លក់កោង បានឱ្យដឹងថា ខណៈគ្រួសារទាំងសងនៃកូនកំលោះ កូនក្រមុំស្រុះស្រួលគ្នា រៀបផ្សំផ្គុំ​ពួកគេជាប្ដីប្រពន្ធ ដោយគ្រោង នឹងរៀបអាពាហ៍ពិពាហ៍ នៅថ្ងៃទី២៩-៣០មេសានោះ គេមិនបានដឹងថា កូនក្រមុំមានគូ​កំណាន់​ជាអ្នកផ្សេង ឬក៏មិនពេញចិត្ដយ៉ាងណា ចំពោះកូនកំលោះនោះទេ ។
ប៉ុន្ដែចូលដល់ថ្ងៃរៀប មង្គលការ ដែលឪពុកម្ដាយទាំងសងខាង ហៅលិខិតអញ្ជើញភ្ញៀវ រៀបចំពិធីទៅតាម​ពេលវេលា​កំណត់​នោះ ស្រាប់តែនៅថ្ងៃចូលរោងការ បែរជាបាត់កូនក្រមុំ ដោយគ្មាននរណាម្នាក់ដឹងថា នាងរត់ទៅទីណា ឬក៏មានរឿង ហេតុអ្វីកើតឡើងចំពោះនាងនោះឡើយ តែប្រភពខ្សឹបខ្សៀវ ចេញពីអ្នកភូមិ មួយចំនួន បានអះអាងថា កូនក្រមុំ រត់ចោល​រោង​ការ ដោយសារតែមិនពេញចិត្ដ ចំពោះកូនកំលោះ ហើយការរៀបមង្គលការ គឺរូបនាងធ្វើទៅតាម ការរៀបចំរបស់​ឪពុក​ម្ដាយ ដែលជាអ្នកផ្គូរផ្គងតែប៉ុណ្ណោះ។
សេចក្ដីរាយការណ៍បានបន្ដថា ក្រោយកូនក្រមុំរត់បាត់  ឪពុកម្ដាយទាំងសងខាង មិនបានបង្កទំនាស់ ឬក៏ដាក់បន្ទុកទៅ​លើ​ម្ខាងៗនោះឡើយ ដោយចាត់ទុកថា រឿងរ៉ាវ អាស្រូវខាងលើ ជារឿងរ៉ាវដែលចាស់ៗស្មានមិនដល់ដូចគ្នា ហើយក៏មិនចង់​ឱ្យកើតមានដែរ។ ប៉ុន្ដែដើម្បីកុំឱ្យខាតលុយថ្លៃម្ហូបចិន និងថ្លៃជួលសម្ភារៈផ្សេងៗ ខណៈដែលភាគីខាងកូនកំលោះ មិនបាន​ធ្វើការទាមទារ ឱ្យភាគីខាងកូនក្រមុំសងបណ្ដា ការនាះ ភាគីទាំងពីរក៏ស្រុះស្រួលគ្នា ឱ្យឪពុកកូនកំលោះ ដែលជាបុរស ពោះម៉ាយ រៀបមង្គលការជាមួយនឹងអ៊ុំស្រី ក្រមុំ របស់កូនក្រមុំជំនួស ដើម្បីប្រមូលចំណងដៃ យកលុយសងថ្លៃម្ហូបចិន កុំឱ្យភាគីអាណាព្យាបាលកូនក្រមុំខាត ធ្ងន់ធ្ងរពេក ។
ពាក់ព័ន្ធទៅនឹងការ ដែលឪពុកកូនកំលោះ និងអ៊ុំស្រីកូនក្រមុំ សុខចិត្ដចូលរោងការជំនួសខាងលើនេះ ត្រូវបានពួកគាត់​ធ្វើ​ការអះអាងថា ពិធីនេះគ្រាន់តែជាការរៀបចំ ឡើងបង្គ្រប់កិច្ចតែប៉ុណ្ណោះ ដើម្បីប្រមូលចំណងដៃសងថ្លៃម្ហូប មិនមានន័យថា ក្រោយរៀបចំពិធីហើយ អ្នកទាំងពីរយកគ្នាជាប្ដីប្រពន្ធនោះទេ។
ពាក់ព័ន្ធទៅនឹងរឿងហេតុខាងលើនេះដែរ លោក ម៉ាត នេត្រ ជំទប់ទី២ ឃុំឈើទាល បានថ្លែងប្រាប់ឱ្យដឹងថា ពិធី​អាពាហ៍​ពិពាហ៍ខាងលើ ចាប់ផ្ដើមមាន រឿងមិនស្រួលតាំងពីដំបូងម្ល៉េះ ដោយសារតែកូនក្រមុំមិនទាន់ ដល់អាយុគ្រប់ការ​ទៅតាម​ផ្លូវច្បាប់ ហើយពេលអាណាព្យាបាល មកសុំច្បាប់រៀបអាពាហ៍ពិពាហ៍ នៅសាលាឃុំ អាជ្ញាធរមិនបានចេញច្បាប់ឱ្យនោះទេ ហើយការរៀបមង្គលការខាងលើ គឺជាការទទួលខុសត្រូវរបស់ អាណាព្យាបាល។ លោកជំទប់ទី២ បានបន្ថែមថា រឿងរ៉ាវ​កូនក្រមុំរត់ចោលរោងការខាងលើនេះ ក្រោយពីពួកគេ រៀបចំពិធីបំពេញកិច្ចរួចរាល់ហើយ អាជ្ញាធរឃុំនឹងធ្វើលិខិត​អញ្ជើញ​ពួកគេ ដើម្បីមកសួរនាំឱ្យបានច្បាស់ លាស់ តាមក្រោយហើយ៕

No comments:

Post a Comment

yes