សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 5, 2012

លោក ស៊ូប៊ែឌី អញ្ចើញមកកម្ពុជា ដើម្បីតាមដានអំពីការរំលោភសិទ្ធិមនុស្ស និងការសម្បទានដីរបស់រដ្ឋាភិបាល


អ្នករាយការណ៏ពិសេសអង្គការសហប្រជាជាតិ លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី និង​អញ្ជើញ​មកបំពេញទស្សនកិច្ចជាផ្លូវការរបស់លោកនៅក្នុងប្រទេសកម្ពុជារយៈពេល៨ថ្ងៃគឺ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១២ ខាងមុខ

ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជារបស់លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី លើកនេះ គឺធ្វើឡើងភ្លាមៗបន្ទាប់ពី សកម្មជន​ការពារព្រៃ​ឈើ​ដ៏មានប្រជាប្រិយភាពនិងសកម្មម្នាក់ គឺ លោក ឈុត វុទ្ឋី ដែលត្រូវបានឃាតករ​ដៃឆៅបាញ់សម្លាប់យ៉ាង​សហាវឃោឃៅនៅចំណុច​វាល​បី ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ។


លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី បានអោយដឹងនៅក្នុងសេចក្តីថ្លែងការណរបស់លោកថា នៅក្នុងដំណើរ​ទស្សនកិច្ច​ជាផ្លូវ​ការរបស់លោកនៅកម្ពុជាជាថ្មីទៀតនេះ គឺលោកនឹងពិនិត្យមើលឡើងវិញ ពីបញ្ហាដី​សម្ប​ទាន​​​សេដ្ឋកិច្ច និងផលប៉ះពាល់ ចំពោះការសម្បទានដីទាំងនោះ ទៅ​លើសិទ្ឋិ​រស់នៅរបស់​ប្រជាសហគមន៏មូលដ្ឋាន។ ហើយលោក កនិងពិនិត្យ​មើលផងដែរ អំពីតួនាទីនិង​ការទទួលខុសត្រូវ​របស់ក្រុមហ៊ុនសាជីវកម្ម ក្នុងការទទួលបាន អត្ថប្រយោជន៏​ពីសម្បទានដីសេដ្ចកិច្ចទាំងនោះ

សូមជំរាបថា នៅក្នុងដំណើរដំណើរទស្សនកិច្ចនេះផងដែរ លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី គ្រោងនឹងទៅពិនិត្យមើលការផ្តល់ សម្បទានដីនៅក្នុងខេត្តរតនៈគិរី ក្រចេះ ស្ទឹងត្រែង រួចហើយ​លោកនឹងជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីសំខាន់ៗរបស់រដ្ឋាភិបាល មានដូចជាក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងរៀបចំ ដែនដីនគររូបនីយកម្មនិងសំណង់ គណៈកម្មការសុរិយោដី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីជាដើម

នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា តាមរយះការផ្តល់ដីសម្បទានសេដ្ឋកិច្ច អោយ​​ក្រុមហ៊ុនឯកជនធ្វើការភិវិឌ្ឍន គឺបានបង្ករធ្វើអោយមានផល​ប៉ះពាល់យ៉ាងខ្លាំង ទៅ​លើដីកម្មសិទ្ឋិ​របស់​ប្រជាពលរដ្ឋ បង្ករអោយមានការ កាប់បំផ្លាញព្រៃឈើយ៉ាងអាណាធិប
តេយ្យ ហើយប្រជាពលរដ្ឋនៅតាមមូលដ្ឋានតែងតែធ្វើការតវ៉ាជារ៉ើយៗជាមួយនិងក្រុមហ៊ុន ក៏ដូចជាអាជ្ញាធរ ដែលកាងដីឲ្យក្រុមហ៊ុន មិនតែប៉ុណ្ណោះ នាពេលកន្លងមកប្រជាពលរដ្ឋ​ដែល​រងគ្រោះដោយសារការរំលោភ យកដីពីសំណាក់ក្រុមហ៊ុន ដែលទទួលបានការសម្បទានពីរដ្ឋា ភិបាលរបស់លោក ហ៊ុន​ សែន ដែលមិនបានចុះពិនិត្យឲ្យបានត្រឹមត្រូវនោះ ក៏ត្រូវបានអាជ្ញាធរ និងតុលាការចេញដីការចាប់ឃុំខ្លួន​ជាបន្ត​បន្ទាប់ច្រើនណាស់មកហើយផងដែរ ជាមួយគ្នានោះ​ក៏មាន​ប្រជាពលរដ្ឋរងគ្រោះ​ដោយសារ​ការ​បាញ់ប្រហារពីសំណាក់សន្តិសុខការពារក្រុមហ៊ុន និងសមត្ថកិច្ចដែលកាង​អោយក្រុម​ហ៊ុន​ទុច្ចរិតទាំងនោះរងរហួសជាច្រើននាក់មកហើយដែរ ។

លោក យឹម សុវណ្ណ សមាជិកសភា និងជាអ្នកនាំពាក្យរបស់គណបក្ស សម រង្ស៊ី បានលើក ឡើងថា ការផ្តល់សម្បទានដីសេដ្ឋកិច្ច​ទៅអោយក្រុមហ៊ុនឯកជន បានរំលោភលើដីកម្មសិទ្ឋិ ប្រជាពលរដ្ឋជាបន្តបន្ទាប់ ការផ្តល់សម្បទានដីពីសំណាក់រដ្ឋាភិបាល គឺបានផ្តល់សិទ្ឋិទៅអោយ​​ក្រុមហ៊ុន ឯកជនកាប់បំផ្លាញព្រៃឈើយ៉ាងអាណាធិបតេយ្យ ដែលបង្ករអោយព្រៃឈើនៅក្នុងប្រទេសកម្ពុជា វិនាសបាត់បង់ហិនហោចជាបន្តបន្ទាប់។ លោក យឹម សុវណ្ណ ក៏បាន​អះអាងបន្តទៀតផងដែរ​ថា​ បញ្ហាការវិនាសកម្ម​ព្រៃឈើ មិនមែនបង្ករផលប៉ះពាល់មកលើតែប្រទេសកម្ពុជានោះទេ ពោលគឺបានបង្ករផលប៉ះពាល់ ដល់ប្រទេសក្នុងតំបន់ និងពិភពលោកទាំងមូល។ ដែលករណីនេះលោក យឹម សុវណ្ណ បានស្នើដល់មន្រ្តីអ្នកនាំពាក្យពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ឋិមនុស្ស នៅកម្ពុជា លោក សូរិយា ប្រាសាទ ស៊ូប៊ែឌីអោយដាក់គំនាបមកលើរដ្ឋាភិបាលកម្ពុជា ដើម្បីអោយមានការ​គោរពច្បាប់​ក្នុងការថែរក្សារ​ការពារព្រៃឈើ និងការគោរពសិទ្ឋិមនុស្ស កុំអោយមានការគំរាមកំហែង​បាញ់សម្លាប់ដូច​ជា​ករណី លោក ឈុត វុទ្ឋី​ តទៅទៀត
លោក យឹម សុវណ្ណ ថ្លែងបន្តទៀតថា ការផ្តល់ម្បទានដីសេដ្ឋកិច្ចបច្ចុប្បន្ន បានបង្ករអោយបាត់បង់​ប្រយោជន៏ប្រជាពលរដ្ឋ និងបាត់បង់ប្រយោជនសង្គមជាតិជាច្រើន ហើយផលចំណេញបានទៅលើតែ​ក្រុមហ៊ុនឯកជនខិលខូច ចំណេញតែទៅលើមន្រ្តីបក្សពួកអ្នក​មានអំណាច លោកថា នៅពេល​គណបក្ស សម រង្ស៊ី មានសម្លេងឆ្នោតគ្រប់គ្រាន់ដឹកនាំប្រទេស រដ្ឋាភិបាល សម រង្ស៊ី នឹងដកហូតដីសម្បទានខុសច្បាប់ទាំងនោះ យកមកអោយប្រជាពលរដ្ឋ
ទុកសំរាប់ធ្វើស្រែ​ចំការ ជាលក្ខណះគ្រួសារវិញ។

សូមជំរាបផងដែរថា យោងតាមរបាយការប្រចាំឆ្នាំរបស់សមាគមការពារសិទ្ឋិមនុស្សអាដហុក បានអោយដឹងថា គិតមក​ដល់ឆ្នាំ២០១១ រាជរដ្ឋាភិបាលបានផ្តល់ដីសម្បទាន សេដ្ឋកិច្ច​​ប្រមាណ ២,២៧៦,៣៤៩ ហិកតា ទៅដល់ក្រុមហ៊ុនចំនួន២២៥ក្រុមហ៊ុន​ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានការផ្តល់ដីសម្បទាន ទៅ​អោយ​​ក្រុមហ៊ុនរុករករ៉ែ និងក្រុមហ៊ុនអភិវឌ្ឍនវិស័យ​​​កសិកម្មជាដើម

តាម​របាយការណ៍​ដដែលបានឲ្យដឹងទៀតថា ចំនួន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​កម្ពុជា អាចមាន​ច្រើន​ជាងនេះទៀត ព្រោះ​មាន​ក្រសួង​មួយចំនួនទៀតក៏មាន​សិទ្ធិ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច សម្រាប់​វិស័យ​ផ្សេងៗ ដូចជា ដី​សម្បទាន សម្រាប់​រុករក​រ៉ែ ៥៦ សម្បទាន តាមរយៈ​ក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល និង​មាន​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច សម្រាប់​ពង្រីក​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលមាន​ចំនួន ២២ សម្បទាន​ផ្សេងទៀត​ផងដែរ ។​

មានការលើកឡើងផងដែរថា ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ច្រើន​នេះ ជា​មូលហេតុ​ដ៏​ចម្បងដែល​បង្ក​ឲ្យ​មានទំនាស់​ដីធ្លី ​នាពេល​បច្ចុប្បន្ននេះ និង​បន្តទៅ​បណ្តា​ឆ្នាំ​ខាងមុខៗ​ទៀត ដែល​ទាំងអស់នេះគឺជាក្តីកង្វល់ធំបំផុតរបស់គណបក្ស សម រង្ស៊ី ។ គណបក្ស សម រង្ស៊ី តែងតែ​ទទូចសុំឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា និងត្រូវដាក់ទោសទាន់ឲ្យបានធ្ងន់ធ្ងរបំផុត ចំពោះជនល្មើសដែលបានកាប់បំផ្លាញព្រៃឈើ ហើយ មួយវិញទៀតសូមឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បញ្ឈប់ជាបន្ទាន់នូវក្រុម​ហ៊ុន​ឯកជន ទុច្ចរិតដែលបានបំផ្លាញព្រៃនៅកម្ពុជា ហើយត្រូវតែពិនិត្យឲ្យបានមុតចត់មុននិងផ្តល់ អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនណាមួយនោះ ។ និយាយមកដល់ត្រឹមនេះគេក៏ចាំមិនភ្លេចផងដែរ ចំពោះពាក្យសន្យារបស់លោក ហ៊ុន សែន ថាប្រសិនបើលោកទប់ស្កាត់បទល្មើសនៃការកាប់ បំផ្លាញព្រៃឈើមិនបានទេនោះ លោកសូមអះអាងធានាកាត់កករ ក្រវិតក្បាលចោល ក៏ប៉ុន្តែ ពាក្យនេះគ្រាន់តែជាល្បែងបំភាន់ភ្នែកប្រជាពលរដ្ឋធ្វើឲ្យតែល្អមើលតែប៉ុណ្ណោះ រហូតមកដល់ ពេលនេះហើយលោក ហ៊ុន សែន នៅតែមិនអាចទប់ស្កាត់បាននូវការកាប់បំផ្លាញព្រៃឈើ​ដដែល ។ តួយ៉ាងដូចជាសព្វថ្ងៃនេះគឺក្រុមហ៊ុនឯកជនដែលទទួលបានការសម្បទានដីព្រៃ​ពីរដ្ឋាភិ​បាលរបស់លោក ហ៊ុន សែន បាននិងកំពុងតែធ្វើការកាប់បំផ្លាញព្រៃឈើយ៉ាងវិនាស ហិនហោចជាទីបំផុត ហើយបង្ករផលប៉ះពាល់ជាច្រើនដល់ប្រជាពលរដ្ឋ រស់នៅក្បែតំបន់នោះ និងក៏បានធ្វើឲ្យមានបំរ៉ែបំរួលអាកាសធាតុផងដែរដូចជា ភ្លៀងខុសរដូវ អាកាសធាតុ​មាន​ការ​បែប្រួលក្តៅ​ខ្លាំងខុសធម្មតា ទាំងអស់នេះហើយដែលបង្ករមកពីការកាប់បំផ្លាញព្រៃឈើ ។

គណបក្ស សម រង្ស៊ី នៅពេលដែលគណបក្សទទួលបានសម្លេងឆ្នោតគ្រប់គ្រងប្រទេសហើយ នោះគណបក្ស និងបោសសំអាតឲ្យអស់នូវក្រុមហ៊ុនទុច្ចរិតទាំងអស់ដែលមាននៅក្នុងប្រទេស​កម្ពុជា ហើយនិងធ្វើការពិនិត្យឡើងវិញក្នុងការផ្តល់អាជ្ញាប័ណ្ណទៅឲ្យក្រុមហ៊ុនសម្បទាន ដែល បាននិងកំពុងដំណើរការនេពេលបច្ចុប្បន្ន ហើយគណបក្សនិងប្រគល់សងដីធ្លីដែលត្រូវបាន​ក្រុមហ៊ុន និងអ្នកមានអំណាចរំលោភយកនោះមកប្រគល់សងប្រជាពលរដ្ឋវិញ។ ដូចនេះមាន​តែបងប្អូនទាំងអស់គ្នា រួបរួមគ្នាចូល​រួមជាមួយគណបក្ស សម រង្ស៊ី ដើម្បីឲ្យគណបក្ស សម រង្ស៊ី ឡើងគ្រប់គ្រងអំណាចរៀបចំ​ប្រទេសជាតិឡើងវិញ និងមួយទៀតដើម្បីការពារសម្បត្តិ​ធនធាន​ធម្មជាតិរបស់យើងដូចជា ព្រៃ​ឈើជាដើម ។ មានតែគណបក្ស សម រង្ស៊ី មួយគត់ដែល​ជាក្តី​សង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ ៕

No comments:

Post a Comment

yes