សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 6, 2012

ឆេះរថយន្តពីរគ្រឿង និងជ័រទឹកជាង៣តោនមិនទាន់រកមូលហេតុឃើញ



ខេត្តក្រចេះ ​ រថយន្ត​​​ពីរគ្រឿង​ ​​និងជ័រទឹក​​​ជាងតោន ​​​ដែលទុកនៅក្នុងរោងដែក​ ​ប្រក់ស័ង្កសីមានទំហំ១៨គុណ១៣ម៉ែត្រ ​​ត្រូវព្រះអគ្គីលេបត្របាក់មួយ​​ប៉ប្រិចភ្នែកនៅជិតទីប្រជុំជន​​ស្រុកស្នួល ​​​ធ្វើឱ្យ​​​អ្នកស្រុក​​​ព្រលឹងចុងសក់
ឧប្បត្តិហេតុ​​​គ្រោះអគ្គិភ័យនេះបានកើឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៥ឧសភា ​​ជាកម្មសិទ្ធិ​​​របស់ឈ្មោះម៉ៅុខា ​ហៅឌុកអាយុ៥០ឆ្នាំ ​ជាអ្នកទិញលក់ជ័រទឹក​ មានទីតាំង​​ ស្ថិតក្នុងវត្តភូមិស្នួលឃុំស្នួល
ស្រុកស្នួលមានចម្ងាយ​​ជិត២០០ម៉ែត្រពីផ្សារស្នួល។ ​​មិនទាន់មានប្រភពព័ត៌មានណាមួយបញ្ជាក់ថា ​គ្រោះអគ្គិភ័យ​​នេះបានកើតឡើង​​​មកពីអ្វីនោះទេដោយគេសង្ស័យថា ​​​អាចមកពីទុស្សេ​​​ចរន្តអគ្គិសនី ​តែជនរងគ្រោះជាម្ចាស់​​អះអាងថាគាត់​​​មិនមានចរន្ត​​អគ្គិសនីចូលក្នុង​​រោងដាក់​​សម្ភារនេះទេបានកាត់ផ្តាច់​​ជាយូរមកហើយ។

No comments:

Post a Comment

yes