សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, May 6, 2012

Political Parties Signature Ceremony for Elections 2012


ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១២
សេចក្តីប្រកាសព័ត៌មាន

        ក្រុមការងារអង្គការសង្គមស៊ីវិល ស្តីពី ហិរញ្ញវត្ថុនយោបាយ រួមមាន គណៈកម្មាធិការខុមហ្រ្វែល  គណៈកម្មាធិការនិកហ្វិចសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម(CISA) និងអង្គការប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុង​ប្រតិ​បត្តិការ(DHRAC) ក្រោមការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស​ពីមូលនិធិ​អន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត(IFES)នឹងរៀបចំពិធីចុះហត្ថលេខាមួយរបស់​គណបក្ស​នយោ​​បាយ​ទៅលើការគាំទ្រក្រមសីលធម៌របស់គណបក្សនយោបាយ​សម្រាប់ការឃោសនា​បោះឆ្នោត សេចក្តីថ្លែងការរួម​ស្តីពីការគាំទ្រ​ការបង្កើតច្បាប់ហិរញ្ញវត្ថុគណបក្សនយោបាយ និង​ការបង្ហាញព័ត៌មាន​ដោយស្ម័គ្រចិត្ត​អំពីហិរញ្ញវត្ថុសម្រាប់ការ​ឃោសនា​របស់គណបក្សនយោបាយ” នៅថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១២ នៅសណ្ឋាគារអ៊ីមភឺរៀលហ្កាដិន។

          គោលបំណងនៃការចុះហត្ថលេខាលើគំនិតផ្តួចផ្តើមខាងលើនេះ គឺដើម្បីលើកកម្ពស់តម្លាភាព យុត្តិធម៌ និងសុចរិតភាពនៅក្នុងការបោះឆ្នោត។

          តំណាងគណបក្សនយោបាយ រដ្ឋាភិបាល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ថានទូតបរទេសប្រចាំនៅកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីខាងលើនេះ។

          សេចក្តីប្រកាសព័ត៌មាននេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានទាំងអស់ចូលរួមយកព័ត៌មាននិងជាសក្ខីភាពនៃព្រឹត្តិការណ៍នេះកុំបីខាន។

          សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
-       លោក សួន​ យុធ្យា មន្ត្រីច្បាប់ និងតស៊ូមតិខុមហ្រ្វែល ទូរស័ព្ទៈ ០៩៧ ៥៩៨ ៧២៦ ៥ ឬ
-       លោក សាត​ ភា អ្នកសម្របសម្រួលកម្មវិធីកិច្ចការបោះឆ្នោតនៃមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត(IFES)ទូរស័ព្ទៈ ០១២ ៥៩០ ៩៥១

សូមអរគុណ

Sincerely Yours,
COMFREL

Committee for Free and Fair Elections in Cambodia
Head Office : # 138, Street 122, Sangkat Teuk La ak, Khan Tuol Kork, Phnom Penh, Cambodia.
P.O.Box 1145, CCC Box 439
Website : www.comfrel.org

COMFREL Vision :  A democratic society that democratization in particular democratic elections are promoted and qualified to bring benefits to people.


No comments:

Post a Comment

yes