ពេលវេលានៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តីទី៣ ក៏កាន់តែបោះជំហ៊ាន
ឈានចូលមកដល់បន្តិបម្តងៗហើយ ជាមួយគ្នានោះការបោះឆ្នោតថ្នាក់ជាតិនៅបាំងតែរយៈ ពេល១ឆ្នាំទៀតប៉ុណ្ណោះ
ក៏បានរំកិលខ្លួនចូលមកដល់ផងដែរ ។
ការបោះឆ្នោតទាំង២លើកនេះគឺមានសារសំខាន់ខ្លាំងណាស់
សម្រាប់ការកែប្រែមុខមាត់ប្រទេស កម្ពុជា
ឲ្យមានភាពល្អប្រសើទាំងនៅលើឆាកជាតិនិងអន្តរជាតិ ។ ពីព្រោះថ្នាក់ដឹកនាំនៅតាមមូល
ដ្ឋាន ដែលគ្រប់គ្រងដោយគណបក្សប្រជាជនរបស់លោក ហ៊ុន សែន គឺប្រជាពលរដ្ឋរស់នៅពោពេញទៅដោយទុក្ខសោក
លំបាកវេទនា ទទួលរងគ្រោះនូវភាពអយុត្តិធម៌ ការរំលោភសិទ្ធិរស់នៅ ដីធ្លី
និងផ្ទះសម្បែង ជាដើម ។
មួយវិញទៀតរដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនរបស់លោក ហ៊ុន សែន សព្វថ្ងៃ
គឺបានធ្វើបាបប្រជារាស្ត្រខ្លួនឯងគ្មានពេលស្រាកស្លាន។ មួយថ្ងៃៗលឺសូរតែសម្លេងប្រជាពលរដ្ឋ
ទ្រហូរយំ សម្រែកស្រែកហៅរកភាពយុត្តិធម៌ ពីការបាត់បង់ដីធ្លី ផលដំណាំ ផ្ទះសម្បែង របស់ខ្លួន
ដែលទទួលរងនូវការរំលោភយក ពីសំណាក់មន្រ្តីមានអំណាច អ្នកមានលុយ ឈ្មួញទុច្ចរឹត និងពី
សំណាក់ក្រុមហ៊ុនឯកជនដែលទទួលបានការសម្បទាន ពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ។
ការសម្បទានរបស់រដ្ឋាភិបាលលោក ហ៊ុន សែន
ទៅឲ្យក្រុមហ៊ុនទុច្ចរឹតទាំងនោះគឺមានរយះពេល រហូតដល់ទៅ៩៩ឆ្នាំ
ក្រុមហ៊ុនទាំងនោះរុករានទន្ទ្រានកាប់បំផ្លាញ និងឈូសឆាយដីធ្លី ផលដំណាំ ព្រៃឈើ
ដែលជាសម្បត្តិធនធានធម្មជាតិរបស់កម្ពុជា និងប្រជាពលរដ្ឋ ដែលមិនអាចកាត់ថ្លៃបាន ។ ព្រៃឈើ
ដែលក្រុមហ៊ុនទុច្ចរឹតកាប់ទាំងនោះត្រូវបានពួកគេដឹកយកទៅលក់នៅប្រទេសយួន
និងនៅតាមបណ្តាលប្រទេសជិតខាងរបស់យើង ដាក់លុយចូលក្នុងហោប៉ាវរបស់ពួកគេធ្វើ ព្រងើយ
ពួកគេទាំងនោះជាអ្នកទទួលបានផលប្រយោជន៏ពីសម្បត្តិធនធានធម្មជាតិរបស់ខ្មែរ តែប្រជាពលរដ្ឋខ្មែរវិញបានក្លាយទៅជាអ្នករងគ្រោះ
នៅលើទឹកដីរបស់ខ្លួន ត្រូវបានពួកគេទាំងនោះ ធ្វើបាបគ្មានពេលល្ហែរ ដោយពួកឈ្មួញទុច្ចរឹតសំអាងលើការទទួលបានអាជ្ញាប័ណ្ណសម្បទាន
ពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ។ ហើយក្រុមហ៊ុនទាំងនោះគឺភាគច្រើន ជាក្រុមហ៊ុនរបស់
យួន ដែលពួកគេបានមកបំផ្លាញធនធានធម្មជាតិរបស់ខ្មែរ ហើយមួយវិញទៀតប្រសិនបើពួកគេ
ធ្វើការដាំដំណាំជាពិសេសកៅស៊ូនោះ គឺក្រុមហ៊ុនយួនទាំងនេះបានយកកម្មកររបស់ពួកគេមកធ្វើ
និង ដាក់ជំនាញការរបស់ពួកគេទាំងអស់
ហើយទុកលទ្ធភាពឲ្យពលរដ្ឋខ្មែរបានធ្វើគឺមានចំនួនតិចតួចជាទីបំផុត
ដូចនេះហើយប្រជាពលរដ្ឋខ្មែរគ្មានលទ្ធភាពណាអាចងើបរួចពីភាពក្រីក្របាន នោះទេ
អ្នកដែលមានជីវភាពធូធាគឺពលរដ្ឋយួនឯណោះទៅវិញនោះទេ ។ ដែលនេះអាចចាត់ទុក
ថាជានយោបាយរបស់យួនហាណូយ និងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន គឺគេធ្វើយ៉ាងណាឲ្យ
ប្រជាពលរដ្ឋខ្មែរគឺរស់ពីបាកជាងស្លាប់ទៅទៀត ដូចជាគំរូនៅកម្ពុជាក្រោមយើងមើលឃើញ
ស្រាប់ហើយ គឺរដ្ឋអំណាចយួនធ្វើបាបពលរដ្ឋខ្មែរកម្ពុជាក្រោមគ្មានពេលល្ហែរ
រំលោភបំពាន និងបំបិទសិទ្ធគ្រប់បែបយ៉ាង
ហើយរដ្ឋាភិបាលអាយ៉ងក្រុងភ្នំពេញគឺធ្វើព្រងើយមិនខ្ចីខ្វល់ពីអ្វីទាំង អស់ ចង់ពលរដ្ឋខ្លួនធ្លាក់ដល់ភួកជ្រាំយ៉ាងណាក៏មិនខ្ចីឈឺក្បាលផងដែរ
ធ្វើយ៉ាងណាឲ្យតែ តំណែង និងអំណាចរបស់ខ្លួនបាននៅគង់វង្ស គឺមិនហ៊ានប្រឆាំងនោះទេ ព្រោះដំណែងនិងអំណា
ច របស់ពួកគេបានមកដល់សព្វថ្ងៃនេះ គឺបានដោយសារយួនជាអ្នកលើកបន្តុប ។
អ្វីដែលបានរៀបរាប់មកទាំងអស់នេះ គឺជាក្តីកង្វល់ធំបំផុតរបស់គណបក្ស សម រង្ស៊ី
ព្រោះសព្វថ្ងៃនេះជនជាតិយួនអន្តោប្រវេសន៏ គឺមករស់នៅលើទឹកដីកម្ពុជាយើងច្រើនជាទីបំផុត
ដែលមិនធ្លាប់មានទេតាំងពីមុនមក ហើយណាមួយអ្វីដែលជាក្តីបារម្ភធំបំផុតនោះ
គឺក្រុមហ៊ុនយួនដែលទទួលបានការវិនិយោគ និងសម្បទានពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន
ចំនួន៩៩ឆ្នាំ តើយើងអាច ជឿពិតប្រាកដទេថា នៅពេលដែលចប់អាណត្តិរបស់ពួកគេនោះ យួនទាំងនេះនិងរើចេញពី
កម្ពុជាទៅរស់នៅស្រុកខ្លួនវិញនោះ ដូចជាមិនសង្ឃឹមសោះ ព្រោះអ្នកណាក៏មិនអាចរស់នៅ បាន
អាយុ៩៩ឆ្នាំដែរ កុំថាឡើយទំរាំ៩៩ឆ្នាំមិនទាន់បានប៉ុន្មានឆ្នាំផង ព្រៃឈើ ស្ទឹង
បឹងបូរ ទន្លេ រ៉ែ មាស រ៉ែដែក ដែលជាសម្បត្តិធម្មជាតិក្រោមដី
រួមជាមួយនិងមច្ឆាជាតិរបស់ខ្មែរ ក៏ត្រូវបានយួន បំផ្លាញអស់ខ្ទិច អស់ខ្ទី ស្ទើរគ្មានសល់ផងដែរ។
នេះហើយរដ្ឋាភិបាលដែលគ្រប់គ្រងអំណាច លោក ហ៊ុន សែន សូមបងប្អូនគិតមើលទៅ តើឲ្យមនុស្សបំផ្លាញជាតិដូចនេះកាន់អំណាចតទៅ
ទៀតឬមួយក៏យ៉ាងណា បើសម្បត្តិដ៏មានតម្លៃនៅស្រុកខ្មែរស្ទើររលាយអស់ទៅហើយនោះ ហើយ
មួយវិញទៀតពលរដ្ឋគឺស្គាល់តែពាក្យខ្លាច ភ័យ ញញើត ខ្លៅ ហើយនិងឃ្លានតែប៉ុណ្ណោះ ។ ការ
បោះឆ្នោតឃុំ-សង្កាត់ជិតមកដល់ហើយសូមបងប្អូនកុំនៅស្ទាក់ស្ទើរទៀតសូមបោះឆ្នោតគាំទ្រ
បេក្ខភាពឈរឈ្មោះមកពីគណបក្ស សម រង្ស៊ី និងបោះឆ្នោតជាតិ២០១៣ សូមបោះឆ្នោតជូន គណបក្ស
សម រង្ស៊ី ដើម្បីឲ្យថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី លោកសង្គ្រោះប្រទេសជាតិពីពួក
ពុករលួយ និងបំផ្លាញជាតិ ហើយផ្តល់សិទ្ធិរស់នៅជូនបងប្អូនឲ្យបានសុខស្រួល
គ្មានការរំលោភ បំពាន ជិះជាន់ សង្កត់សង្កិន ចាប់ចងដាក់គុកច្រវាក់
និងការបាត់បង់ទឹកដី ដីធ្លី ផ្ទះសម្បែង រួមជា
មួយនិងការបញ្ចុះតម្លៃទំនិញនៅលើទីផ្សារគ្រប់ប្រភេទ ជាពិសេស ប្រេងសាំង ជីកសិកម្ម
និងអគ្គី សនី ផ្តល់ឲ្យពលរដ្ឋរស់នៅសម្បូរសប្បាយព្រោះថ្នាក់ដឹកនាំរបស់គណបក្ស សម
រង្ស៊ី គឺជាអ្នក ជំនាញខាងផ្នែកសេដ្ឋកិច្ច គណបក្ស សម រង្ស៊ី
កាន់អំណាចតែមួយអាណត្តិរយៈពេលឆ្នាំ៥ ប៉ុណ្ណោះនិងធ្វើឲ្យប្រទេសកម្ពុជាមានភាពរីកចំរើន
ជឿនលឿនលើគ្រប់វិស័យ លើសពីអ្វីដែល គណបក្សកាន់អំណាចសព្វថ្ងៃរបស់លោក ហ៊ុន សែន
បានធ្វើរាប់សិបឆ្នាំនោះ ។ សូមបងប្អូនជឿ ទុកចិត្តនិងផ្តល់ក្តីសង្ឃឹមមកលើគណបក្ស សម
រង្ស៊ី ចុះ ។
មួយវិញទៀតនៅពេលដែលគណបក្ស សម រង្ស៊ី
ជាប់ឆ្នោតគ្រប់គ្រងអំណាចទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិហើយនោះគណបក្ស សម រង្ស៊ី
និងរៀបចំសើរើឡើងវិញចំពោះក្រុមហ៊ុនឯកជន
ដែលទទួលបានការសម្បទានសេដ្ឋកិច្ចពីសំណាក់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន និងប្រគល់ សង
ដីធ្លី ផ្ទះសម្បែង របស់ប្រជាពលរដ្ឋជូនពួកគាត់វិញដែលពួកគាត់ត្រូវបានបាត់បង់ពីការរំ
លោភបំពានពីសំណាក់ក្រុមហ៊ុនឯកជន ដែលទទួលបានការសម្បទានពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន
នោះ ហើយក៏និងធ្វើការសើរើឡើងវិញចំពោះការបោះបង្គោលព្រំដែន ដែលបានធ្វើ
ឡើងពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់យួននោះ ព្រោះដីធ្លីរបស់ខ្មែរ
ភាពច្រើនត្រូវបានបាត់បង់ចូលទៅក្នុងប្រទេសយួន ។ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត
នោះគឺរដ្ឋាភិបាល សម រង្ស៊ី និងកំចាត់ឲ្យអស់នូវមន្រ្តីស៊ីសុំណូកសូកប៉ាន់ ពុករលួយ
ដែលធ្វើ បាបប្រជាពលរដ្ឋក្រីក្រទន់ខ្សោយ
និងសំខាន់ជាងគេគឺបោសសំអាតឲ្យអស់នូវពួកអន្តោប្រ វេសន៏យួនខុសច្បាប់ដែលចូលមករស់នៅលើទឹកដីកម្ពុជារបស់យើង
ដែលចូលមកដណ្តើមការ ងារពីប្រជាពលរដ្ឋខ្មែរធ្វើ
និងបំផ្លាញធនធានធម្មជាតិរបស់ខ្មែរនោះ ។
សូមបងប្អូនចងចាំថា ប្រសិនបើបងប្អូនបោះឆ្នោតត្រូវយួននិងចុះ តែផ្ទុយទៅវិញប្រសិនបើបង
ប្អូនបោះឆ្នោតខុស ពេលនោះហើយពិតណាស់យួនពិតជាឡើង គឺមានចំនួនកាន់តែច្រើនឡើង
ចូលមករស់នៅលើទឹកដីខ្មែរ ដូចបងប្អូនបានឃើញរាល់ថ្ងៃនេះស្រាប់ហើយ នៅលើទឹកដីខ្មែរ
ទីណាក៏មានជនជាតិយួនរស់នៅដែរ ។ដូចនេះដើម្បីកុំឲ្យប្រទេសកម្ពុជាយើង ក្លាយទៅជាកម្ពុជាក្រោមទី២
សូមបងប្អូនបោះឆ្នោតគាំទ្របេក្ខភាពឈរឈ្មនោះមកពីគណបក្ស សម រង្ស៊ី នៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៣នៅថ្ងៃទី០៣
ខែមិថុនា ឆ្នាំ ២០១២ និងនៅពេលបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឆ្នាំ២០១៣
ដើម្បីឲ្យគណបក្ស សម រង្ស៊ី ស្រោចស្រង់ប្រទេសជាតិរបស់យើងឡើងវិញ
និងដើម្បីអនាគត់របស់បងប្អូន និងដើម្បីអនាគត់កូនចៅរបស់បងប្អូន
រួមគ្នាជាធ្លុងមួយជាមួយនិងគណបក្ស សម រង្ស៊ី ។
នៅក្នុងឱកាលចុះយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
អាណត្តិទី៣ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល និងខេត្តកំពង់ចាម
លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី បានមានប្រសាសន៏ថា
អ្នកជំនាញអង្គការសហប្រជា ជាតិ គេបានចុះមកប្រទេសកម្ពុជា ដើម្បីធ្វើការសិក្សា
ស្រាវជ្រាវ និងធ្វើជំរឿន គេបានរកឃើញ ថាដីធ្លី
បច្ចុប្បន្ននេះក្នុងប្រជាពលរដ្ឋខ្មែរ១០០នាក់ មានតែជាង១០នាក់ប៉ុណ្ណោះដែលមានដី ជាង
១ហិតា ហើយអ្នកដែលមានដីច្រើនជាង១ហិតាគឺមានតែឈ្មូញ ឧកញ៉ា និងអ្នកមានអំណាច
ហើយជាមួយគ្នានោះខាងអង្គការសហប្រជាជាតិគេក៏បានរកឃើញទៀតផងដែរថា ក្នុងប្រជាជន
កម្ពុជា១០០នាក់ ដែលមានដីតិចជាង១ហិតា គឺមានជិត២០នាក់បានក្លាយទៅជាអ្នកមិនមានដី ដីសោះទៅវិញ
។
ជាមួយគ្នានោះលោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី
ក៏បានធ្វើឲ្យអំពាវនាវឲ្យកម្លាំអ្នក ស្នេហាជាតិ
ស្នេហាលិទ្ធិប្រជាធិបតេយ្យសូមក្រោកឡើងម្តងទៀត ដោយលោក គង់ គាំ ថាកាល ពីឆ្នាំ១៩៩៣
ប្រជាពរដ្ឋខ្មែរធ្លាប់បានឈ្នះលើយួន និងគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ម្តងរួចមកហើយ
ហើយសូមឲ្យការបោះឆ្នោតឃុំសង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិសូមឲ្យកម្លាំង
ពលរដ្ឋខ្មែរអ្នកស្នេហាជាតិ និងលិទ្ធិប្រជាធិបតេយ្យសូមក្រោកឡើងជាថ្មីម្តងទៀតបោះឆ្នោតគាំទ្រ
បេក្ខភាពឈរឈ្មោះមកពីគណបក្ស សម រង្ស៊ី និងបោះឆ្នោតជូនគណបក្ស សម រង្ស៊ី ដែលមាន
រូបសញ្ញា « ទៀនមានពន្លឺ » ដើម្បីឲ្យគណបក្ស សម រង្ស៊ី
ស្រោចស្រង់ប្រទេសជាតិនៅឆ្នាំ២០១២ និងនៅឆ្នាំ២០១៣
ពីមច្ចុរាជឈាមត្រជាក់ដែលធ្វើបាបរាស្រ្តគ្មានពេលល្ហែរនោះ ហើយសូមបង ប្អូនបងចាំថា
រដ្ឋាភិបាលមកពីគណបក្ស សម រង្ស៊ី និងមិនចោលម្សៀតដូចរដ្ឋាភិបាលដែលដែល
កាន់អំណាចសព្វថ្ងៃនេះឡើយ ដែលធ្វើអ្វីដើម្បីតែផលប្រយោជន៏របស់ខ្លួន
ទុកឲ្យរាស្រ្តលំបាក វេទនាក្រីក្រងើបមុខមិនរួចនោះ
ដូច្នេះត្រូវតែបោះឆ្នោតដូររដ្ឋាភិបាលដែលអសមត្ថភាពនេះចេញ ផ្តល់ឱកាសជូនរដ្ឋាភិបាល សម
រង្ស៊ី ដែលមានសមត្ថភាពនិងជំនាញពិតប្រាដក សូមបោះឆ្នោត ជូនគណបក្ស សម រង្ស៊ី !!
គណបក្ស សម រង្ស៊ី ជាក្តីសង្ឃឹមតែមួយគត់សម្រាប់ប្រជារាស្រ្តខ្មែរ !! ៕
No comments:
Post a Comment
yes