សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 16, 2012

មេឃុំ-ចៅសង្កាត់់ របស់គណបក្ស សម រង្ស៊ី ជាមេឃុំ-ចៅសង្កាត់ របស់ពលរដ្ឋ ផ្ទុយពីមេឃុំ-ចៅសង្កាត់របស់គណបក្សកាន់អំណាច ជាមេឃុំ-ចៅសង្កាត់របស់បក្ស


 បញ្ហាការងារគឺជារឿងសំខាន់បំផុត ដែលប្រជាពលរដ្ឋខ្មែរកំពុងតែជួបប្រទះ ដោយអ្នកខ្លះបានធ្វើ ចំណាកស្រុក ចេញពីភូមិឋានរបស់ខ្លួនដើម្បីទៅរកការងារធ្វើនៅក្រៅប្រទេស ។

ជាក់ស្តែងនិសិ្សតក្នុងមួយឆ្នាំៗបានបញ្ចប់ការសិក្សា តែមានភាគតិចណាស់ដែលអាចរកការងារ បានធ្វើ ហើយអ្នកខ្លាំទៀតទាន់តែមានខ្សែស្រឡាយ ឬសំណូកសូកប៉ាន់ជាដើមទើបអាចរកការ ងារបានធ្វើ។ សួរថាចុះប្រសិនបើនិស្សិតនោះជាកូនប្រជាកសិករក្រីក្រវិញ តើគ្នាមានថវិការពី ណាមក ដើម្បីធ្វើការសូកប៉ាន់សម្រាប់បានការងារធ្វើនោះ ។ ទាំងអស់នេះគឺសុតតែជាកំហុស ឆ្គង របស់រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន ដែលមិនបានស្វះស្វែងរកទីផ្សារ ការងារជូនប្រជាពលរដ្ឋរបស់ខ្លួននោះ ។


ដោយសារតែមើលឃើញពីបញ្ហាទាំងអស់នេះហើយគណបក្ស សម រង្ស៊ី បានយកចិត្តទុកដាក់ជា ទីបំផុតចំពោះបញ្ហាការងារនេះ ព្រោះប្រទេសជាតិមានការរីកចំរើនទៅបាន ទាល់តែនៅក្នុងប្រ ទេសនោះ មានសង្វាក់ផលិតកម្មគ្រប់គ្រាន់ ទើបធ្វើឲ្យប្រទេសនោះរីកចំរើនទៅបាន មួយវិញ ទៀត នៅពេលដែលប្រទេសជាតិ មានសង្វាក់ផលិតកម្មមមាញឹកហើយនោះ ក៏អាចកាត់បន្ថយ ការចំណាកស្រុករបស់ប្រជាពលរដ្ឋទៅរកការងារធ្វើនៅក្រៅប្រទេសផងដែរ។ ដែលប្រជាពល រដ្ឋ មិនចាំបាច់ឃ្លៀតឆ្ងាយពីស្រុកកំណើត ឪពុក ម្តាយ ញាត្តិមិត្តបងប្អូន និងប្តី ប្រពន្ធកូនទៀត​នោះទេ  ដែលទាំងអស់នេះហើយ គឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់គណបក្ស សម រង្ស៊ី ។

តួយ៉ាងកាលពីព្រឹកថ្ងៃអង្គារ ទី១៥ ខែឧសភា ឆ្នាំ២០១២ គណបក្ស សម រង្ស៊ី បានរៀបចំពិធីប្រ មូលព័ត៌មានលើវិស័យការងារ ពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល ដែលពិធីនេះគឺមានប្រជា ពលរដ្ឋចូលរួមចំនួនប្រមាណ៣០០នាក់ដែលតំណាងឲ្យប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល ដែល ពិធីនេះគឺបានរៀបចំធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី ដើម្បីជាការផ្តល់ ព័ត៌មានជុំវិញវិស័យការងារ ដែលប្រជាពលរដ្ឋកំពុងតែមានការលំបាកជំរៀបទៅកាន់ក្រុមការងារ
រៀបចំគោលនយោបាយរបស់គណកប្ស សម រង្ស៊ី ដែលដឹកនាំដោយលោក សុន ឆ័យ ។

លោក សុន ឆ័យ បានថ្លែងនៅក្នុងពិធីនោះថា វិស័យការងារគឺជារឿងមួយដែលបងប្អូនប្រជាពល រដ្ឋលោកត្រូវតែយល់ដឹងទាំងអស់គ្នា ព្រោះថាប្រជាពលរដ្ឋយើងភាគច្រើនកំពុងតែគ្មានការងារធ្វើ ដោយរស់នៅលំបាកវេទនាជាទីបំផុត អ្នកខ្លះត្រូវគេជិះជាន់ សង្កត់សង្កិន កេងប្រវ័ញកំលាំងពល​កម្ម ហើយអ្នកខ្លះទៀតធ្វើចំណាកស្រុកទៅក្រៅប្រទេសត្រូវចាញ់បោកមេខ្យល់ អស់ប្រាក់កាស និងត្រូវបានថៅកែលក់កម្លាំងពលកម្មបន្តរទៅឲ្យអ្នកផ្សេង ដូចសត្វធាតុ ហើយអ្នកខ្លះទៀតក៏ត្រូវ បានបាត់បង់អាយុជីវិតនៅលើទឹកដីរបស់គេថែមទៀតផង ដោយសារតែការស្វែងរការងារធ្វើនេះ ។ តែទោះបីជាយ៉ាងណារដ្ឋាភិបាលរបស់លោក ហ៊ុន សែន គឺមិនបានចាត់វិធានការទៅលើបញ្ហា ទាំងអស់នេះនោះទេ រដ្ឋាភិបាលខ្មែរគឺមិនចេះអ្វីក្រៅតែពីដើរខ្ចីបុលបំណុល និងសុំលុយគេតែ ប៉ុណ្ណោះ ប៉ុន្តែចំពោះការរកទីផ្សារការងារជូនពលរដ្ឋកម្ពុជាវិញគឺសូន្យតែម្តង ។

សូមជំរាបថា ការប្រមូលនិងផ្តល់ព័ត៌មានពីប្រជាពលរដ្ឋជុំវិញបញ្ហាការងារនៅកម្ពុជា ដែលប្រជា ពលរដ្ឋកំពុងតែជួប្រទះនេះ គឺដើម្បីរៀបចំជាគោលនយោបាយថ្នាក់ជាតិរបស់គណកប្ស សម រង្ស៊ី ក្នុងការដោះស្រាយនូវវិបត្តិនេះ នៅពេលដែលគណបក្ស សម រង្ស៊ី មានសម្លេងឆ្នោតគ្រប់គ្រាន់ ដឹកនាំប្រទេសជាតិហើយនោះ ។

គួរជំរាបថា ពិធីប្រមូលព័ត៌មានលើវិស័យការងារ ពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តកណ្តាល នេះផង ដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ដ៏មានប្រជា ប្រិយភាពនៅក្នុងប្រទេសកម្ពុជា ដែលខណះលោកកំពុងតែមានវត្តមាននៅក្នុងប្រទេសបារាំង ។

នៅក្នុងពិធីនោះ លោក សម រង្ស៊ី ក៏បានថ្លែងសារនយោបាយ ទៅកាន់តំណាងប្រជាពលរដ្ឋនៅ ក្នុងខេត្តកណ្តាលដែលបានអញ្ជើញចូលរួមប្រមាណជា៣០០នាក់ដោយលោកបានបញ្ជាក់ថា លុះត្រាតែគណកប្ស សម រង្ស៊ី មានសម្លេងឆ្នោតគ្រប់គ្រាន់ដឹកនាំរដ្ឋាភិបាល ទើបបញ្ហាសំខាន់ៗ ដែលប្រជាពលរដ្ឋកំពុងតែជួបប្រទះទាំងអស់នេះត្រូវបានដោះស្រាយដោយគោគជ័យ ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក៏ត្រូវយកចិត្តទុកដាក់ចំពោះការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនិងចូលមកដល់នៅប៉ុន្មានថ្ងៃទៀតខាងមុខនេះ ព្រោះការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់នាំមកនូវជ័យជំនះដល់ គណកប្ស សម រង្ស៊ី ក្នុងការបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា ឆ្នាំ២០១៣ ។

លោក សម រង្ស៊ី ក៏បានមានប្រសាសន៏បន្តរទៀតផងដែរថា បើគណកប្ស សម​ រង្ស៊ី ឈ្នះឆ្នោតដឹក​នាំនៅថ្នាក់មូលដ្ឋានបានច្រើនគឺមានន័យថាមានមេឃុំ-ចៅសង្កាត់ គណបក្ស សម រង្ស៊ី ច្រើន ។ ក៏ប៉ុន្តែយ៉ាងណាម៉ិញ បើទោះបីជាមិនទាន់មានលទ្ធភាពដោះស្រាយបញ្ហាជាតិធំៗក៏ដោយ ក៏យើងអាចមានលទ្ធភាពយ៉ាងហោចណាស់ក៏អាចកាត់បន្ថយបាននូវវិបត្តិទាំងអស់នេះបានមួយ កំរិតផងដែរ ជាពិសេសប្រជាពលរដ្ឋដែលលោករស់នៅមូលដ្ឋាន នឹងកាន់តែធ្វើឲ្យមានទំនុកចិត្ត  និងមានភាពកក់ក្តៅដោយពួកគាត់មិនចាំបាច់ព្រួយបារម្ភពីការបាត់បង់ដីធ្លី ផ្ទះសម្បែង ឬមួយក៏ ការជំរិតទាប្រាក់កាសពីបងប្អូនលើបញ្ហាអ្វីមួយនោះ ។ ដូចនេះបងប្អូន ប្រជាពលរដ្ឋលោកអាច
រស់នៅដោយសុខសប្បាយ មានដីធ្លី ផ្ទះសម្បែង​ និងមានជីវភាពធូធាររស់នៅបានសមរម្យ តាម ការអនុវត្តគោលនយោបាយដឹកនាំមូលដ្ឋានដែលគណបក្ស សម រង្ស៊ី បានរៀបចំរួចជាស្រេច នោះផងដែរ ។

លោក សម រង្ស៊ី ក៏បានពន្យល់ និងបញ្ជាក់បន្ថែមជូនទៅដល់ប្រជាពលរដ្ឋ និងសមាជិក សមាជិ ការរបស់គណបក្ស សម រង្ស៊ី តំណាងឲ្យពលរដ្ឋនៅក្នុងខេត្តកណ្តាល ប្រមាណជា៣០០រយនាក់ បានបញ្ជាក់ថា ផ្ទុយទៅវិញប្រសិនបើបងប្អូន ប្រជាពលរដ្ឋបានបោះឆ្នោតខុសនោះ បងប្អូននិង ជួបនូវបញ្ហាអាក្រក់ និងរឿងលំបាក ទុកវេទនាជាបន្តរទៀត ហើយមួយវិញទៀតសន្លឹកឆ្នោត របស់បងប្អូន ដូចយកទៅបោះចោលយ៉ាងដូចច្នោះដែរ ។

លោក សម រង្ស៊ី បានបន្ថែមថា គណបក្សទាំងអស់នោះ រាប់ទាំងគណកប្សបញ្ឆោតផងដែរ និង យកសម្លេងបងប្អូន ទៅបំរើតែមហិច្ឆតារបស់អ្នកមានអំណាច និងឈ្មួញខិលខូចតែប៉ុណ្ណោះ ដើម្បីបានជាប្រយោជន៏ផ្ទាល់ខ្លួនរបស់គេ និងបក្សពួករបស់គេ ដូច្នេះសូមឲ្យបងប្អូនបោះឆ្នោត ជ្រើសរើសយកគណកប្សណា ដែលបំរើរាស្រ្ត ចេះស្គាល់ពីសុខទុក្ខរបស់រាស្រ្ត ជួយរកការងារធ្វើ ជូនប្រជាពលរដ្ឋ និងថែរក្សាការពារ ទ្រព្យសម្បត្តិរបស់ជាតិ និងការពារបូរណៈភាពទឹកដី ។ លោកថាមានតែគណបក្ស សម រង្ស៊ី មួយគត់ដែលបានគិតគូខ្ពស់ចំពោះបញ្ហាទាំងអស់នេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋធ្វើការបោះឆ្នោតគាំទ្រ បេក្ខភាពឈរឈ្មោះរបស់គណបក្ស សម រង្ស៊ី ដើម្បីឲ្យមេឃុំ-ចៅសង្កាត់របស់គណបក្ស សម រង្ស៊ី លោកបានបំពេញគួនាទីនេះជូនពលរដ្ឋ ។

សូមបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋលោកពិតជាបានយល់ច្បាស់ពីបញ្ហានេះ ព្រោះកាលពី អាណ្ណត្តិកន្លងមក គឺមានតែគណបក្ស សម រង្ស៊ី តែមួយប៉ុណ្ណោះដែលបានយកសម្លេងគាំទ្ររបស់ ប្រជាពលរដ្ឋទៅការពារ និងបំរើបងប្អូន ដោយគណបក្ស សម រង្ស៊ី មានមេឃុំ-ចៅសង្កាត់ ចំនួន ២៨ឃុំ-សង្កាត់ នៅទូទាំងប្រទេស ហើយមានក្រុមប្រឹក្សារាប់ពាននាក់ផងដែរ ។ មេឃុំ-ចៅសង្កាត់ របស់គណបក្ស សម រង្ស៊ី បានអនុវត្តន៏តួនាទីរបស់ខ្លួនបានយ៉ាងជោគជ័យ ហើយមួយវិញទៀត ក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី បានជួយការពារ និងប្រឆាំងជាមួយនិងគំរោងធ្វើឲ្យប៉ះពាល់ដល់ ប្រយោជន៏របសប្រជាពលរដ្ឋ។ ដូចនេះមានតែមេឃុំ-ចៅសង្កាត់គណបក្ស សម រង្ស៊ី ប៉ុណ្ណោះ ដែលក្លាហាន ហ៊ានប្រឆាំងនិងគំរោងមន្រ្តីមានអំណាច និងឈ្មួញខិលខូច ក្នុងករណីគំរោងនោះ ដែលបានធ្វើឲ្យប៉ះពាល់ផលប្រយោជន៏របស់ប្រជាពលរដ្ឋ ។

មេឃុំ-ចៅសង្កាត់ របស់គណបក្ស សម រង្ស៊ី មានគោលការណ៏ដឹកនាំត្រឹមត្រូវ ហើយនឹងត្រូវដក ចេញពីតំណែង ប្រសិនបើមេឃុំ-ចៅសង្កាត់ នោះមិនគោរពតាមគោលការរបស់គណបក្ស និងធ្វើ ឲ្យប្រជាពលរដ្ឋលោកមិនសប្បាយចិត្តនោះ ។ មេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សារបស់គណបក្ស សម រង្ស៊ី ជាមេឃុំ-ចៅសង្កាត់ និងក្រុមប្រឹក្សារបស់ប្រជាពលរដ្ឋ ផ្ទុយពីគណបក្សដទៃ ដែលជា មេឃុំ-ចៅសង្កាត់ ឬក្រុមប្រឹក្សាជារបស់បក្ស និងបំរើតែផលប្រយោជន៏ខ្លួន និងបក្សរបស់ខ្លួនតែ ប៉ុណ្ណោះ ៕

No comments:

Post a Comment

yes