សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 16, 2012

កែ សុវណ្ណរតន៏ៈ គណបក្ស សម រង្ស៊ី ជាគណបក្សដែលខ្វលខ្វាយ និងគិតពីសុខទុក្ខ ផលប្រយោជន៏របស់រាស្រ្ត និងប្រទេសជាតិ


 ក្នុងគោលដៅជំរុញ និងលើកទឹកចិត្ត ដល់សកម្មជន និងថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី នៅ ខេត្តសៀមរាប ក្នុងការចូលរួមការប្រកួតប្រជែងបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ -សង្កាត់ នៅថ្ងៃខាងមុខនេះលោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការគណបក្ស សម រង្ស៊ី និងជា សមាជិកព្រឹទ្ធសភាជាប់ឆ្នោតកាលពីថ្ងៃសុក្រសប្តាហ៏កន្លងទៅ លោកស្រីបានជួបសំណេះ សំ ណាល ជាមួយថ្នាក់​ដឹកនាំខេត្ត និងសកម្មជនរបស់គណបក្ស សម រង្ស៊ី ប្រមាណជាង១០០នាក់ ដែលកម្មវិធីនេះ គឺបានរៀបចំធ្វើឡើងនៅទីស្នាក់ការរបស់គណបក្ស សម រង្ស៊ី ខេត្តសៀមរាប


ឆ្លៀតក្នុងកាស នៃការឃោសនាបោះឆ្នោតកាន់តែខិតជិតចូលមកដល់ហើយនោះ លោកស្រី កែ សុវណ្ណរតន៍ អគ្គលេខាធិការគណបក្ស សម រង្ស៊ី បានផ្តល់ជាអនុសាសន៍ដល់ថ្នាក់ដឹកនាំ និង សកម្មជនរបស់គណបក្ស សម រង្ស៊ី ទាំងអស់ ត្រូវតែចូលរួមក្នុងការឃោសនានិងប្រើប្រាស់​ឲ្យ អស់ពីលទ្ធភាព ធ្វើយ៉ាងណាបញ្ជូនសារនយោបាយ និង គោលនយោបាយរបស់គណបក្ស សម រង្ស៊ី  ទៅដល់​ប្រជាពលរដ្ឋ នៅក្នុងឃុំសង្កាត់នីមួយៗ ឲ្យពួកគាត់បានយល់គ្រប់ៗគ្នា។ ដើម្បីជា ប្រយោជន៏ ឲ្យប្រជាពលរដ្ឋលោកមានមូលដ្ឋានកាន់តែរឹងមាំ ក្នុងការធ្វើ ការសំរេចចិត្តជ្រើសរើស ថ្នាក់ដឹកនាំរបស់ពួកគាត់នៅក្នុងមូលដ្ឋាន ព្រោះគណបក្ស សម រង្ស៊ី មានគោលនយោបាយ ច្បាស់លាស់ ពិតប្រាកដក្នុងការថែរក្សានិងការពារប្រយោជន៏ជូនពលរដ្ឋ និងប្រទេសជាតិ ។

លោកស្រីអគ្គលេខាធិការគណបក្ស សម រង្ស៊ី កែ សុវណ្ណរតន៏ ក៏បានបញ្ជាក់បន្ថែមទៀតផងដែរ ថា ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាមូល​ដ្ឋាន សំរាប់ការបោះឆ្នោត ថ្នាក់ជាតិ។ បើគណបក្ស សម រង្ស៊ី មានសម្លេងគាំទ្រក្នុងការបោះឆ្នោត​នេះ កាន់តែច្រើននោះ វាគឺជាសញ្ញាណជោគជ័យរបស់គណបក្ស សម រង្ស៊ី ក្នុងការប្រកួតប្រជែងបោះឆ្នោតនៅ​ឆ្នាំបន្ទាប់ គឺ ការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំប្រទេស។ ដូចនេះ ដើម្បីទទួលបានជ័យជំនះ ថ្នាក់ដឹកនាំ និង សកម្មជន ពិសេសសមាជិកដែលជាបេក្ខជនឈរឈ្មោះ ត្រូវតែខិតខំឲ្យអស់​លទ្ធភាព ទាំងអស់ គ្នា

គួរជំរាបផងដែរថា កាលពីថ្ងៃព្រហសប្បត្តិ៏ ទី១០ ខែឧសភា លោកស្រីអគ្គលេខាធិការគណបក្ស សម រង្ស៊ី កែ សុវណ្ណរតន៏ ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំ ចំនួន៣ផ្សេងទៀតផងដែរ នៅក្នុងស្រុកបា្រសាទបាគង ខេត្តសៀមរាប ដែលមានប្រជាពលរដ្ឋ ចូលរួមសរុបប្រមាណ៣០០នាក់ ដើម្បីធ្វើការផ្សព្វផ្សាយពីគោលនយោបាយ និងសារនយោ បាយរបស់គណបក្ស សម រង្ស៊ី សំរាប់ការដឹកនាំឃុំសង្កាត់ ក៏ដូចជាការដឹកនាំថ្នាក់​ជាតិ ដើម្បីធ្វើ យ៉ាងណាឲ្យប្រជាពលរដ្ឋ មានមូលដ្ឋានក្នុងការសំរេចចិត្តឲ្យបានត្រឹមត្រូវ

សូមជំរាបជូនផងដែរថា សាររបស់លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ផ្ញើរជូនបងប្អូន ជនរួមជាតិក្នុងឱកាសនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១២ ខាងមុខនេះគឺលោកបានអំពាវនាវឲ្យបងប្អូនជនរួមជាតិគ្រប់រូប អញ្ជើញទៅបោះឆ្នោត កុំបីខានដើម្បីនាំមកនូវការផ្លាស់ប្តូរ ដែលយើងចង់បានទាំងអស់គ្នា។

ចាំបាច់ណាស់ត្រូវតែមានការផ្លាស់ប្តូរ ដើម្បើស្រោចស្រង់ប្រទេសជាតិយើងឲ្យរួចផុតពីមហន្ត រាយ ពីការបាត់បង់ទឹកដី បាត់បង់ដីធ្លី បាត់បង់ព្រៃឈើ បាត់បង់បឹង ស្ទឹង ទន្លេ បាត់បង់ទ្រព្យ សម្បត្តិជាតិ និងទ្រព្យសម្បត្តិសាធារណៈ ដែលទ្រទ្រង់អាយុជីវិតប្រជារាស្រ្តខ្មែរ ។

ចាំបាច់ណាស់ត្រូវតែមានការផ្លាស់ប្តូរ ដើម្បីបំបាត់អំណាចផ្តាប់ការ ការជិះជាន់ អំពើពុករលួយ និងតុលាការស៊ីលុយ ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ។

ចាំបាច់ណាស់ត្រូវមានការផ្លាស់ប្តូរ ដើម្បីប្រគល់សងដីធ្លី ស្រែចំការ ផ្ទះសម្បែង ជូនប្រជារាស្រ្ត ដែលជាម្ចាស់ដើម ដែលត្រូវបានអាជ្ញាធរនិងក្រុមហ៊ុនលួចប្លន់ ។

ចាំបាច់ណាស់ត្រូវមានការផ្លាស់ប្តូរ ដើម្បីបញ្ឈប់ការហូរចូលនៃជនអន្តោប្រវេសន៏ ដែលជាផែន ការណ៏បរទេស ចង់ធ្វើឲ្យប្រទេសយើងសព្វថ្ងៃក្លាយទៅជាកម្ពុជាក្រោមមួយទៀត ។

ចាំបាច់ណាស់ត្រូវមានការផ្លាស់ប្តូរ ដើម្បីឲ្យប្រជារាស្រ្តខ្មែរទូទៅតាមទីក្រុងនិងជនបទ រស់នៅ បានត្រឹមត្រូវដោយរួចចាកផុតពីភាពក្រីក្រ វេទនាតោកយ៉ាកឥតល្ហែដូចសព្វថ្ងៃនេះ ។

ចាំបាច់ណាស់ត្រូវមានការផ្លាស់ប្តូរ ដើម្បីរៀបចំការគ្រប់គ្រងប្រទេស និងការគ្រប់គ្រងសេដ្ឋកិច្ច ឡើងវិញជាពិសេស ក្នុងវិស័យកសិកម្ម ដើម្បីជួយកសិករ អ្នកធ្វើស្រែ អ្នកធ្វើចំការ ដោយរៀបចំទី
ផ្សារ និងធានាតម្លៃលក់ផលដំណាំដូចជា ស្រូវ អង្ករ ពោត សណ្តែក ដំឡូង ឲ្យមានតម្លៃខ្ពស់សម រម្យ ព្រមទាំងចាត់វិធានការដើម្បី បញ្ចុះថ្លៃជី ប្រេងសាំង និងការប្រាក់ ។

ចាំបាច់ណាស់ត្រូវមានការផ្លាស់ប្តូរ ដើម្បីរៀបចំឡើងវិញទាំងរដ្ឋបាលសាធារណៈ ទាំងថវិការ ជាតិ ដើម្បីតំឡើងប្រាក់ខែជូនមន្រ្តីរាជការ គ្រូបង្រៀន ប៉ូលីស ទាហាន អ្នកបំរើជាតិ និងអ្នកការ ពារជាតិឲ្យបានយ៉ាងតិចបំផុត១លានរៀល ស្មើនឹង២៥០ដុល្លា ក្នុង១ខែ ។

ចាំបាច់ណាស់ត្រូវមានការផ្លាស់ប្តូរ ដើម្បីតំឡើងប្រាក់ខែជូនកម្មករ និងពលករ តាមរោងចក្រ និង សហគ្រាសទាំងអស់ទូទាំងប្រទេស ។ ប្រាក់ខែគោលមិនទាន់គិតពីប្រាក់ខែម៉ោងត្រូវកំណត់ឲ្យ បានយ៉ាងតិចបំផុត៥០ម៉ឺនរៀល ស្មើនឹង១២៥ដុល្លា ក្នុង១ខែ ។

ការផ្លាស់ប្តូរ ដែលយើងចង់បានទាំងអស់នេះ នឹងសម្រេចបានតាមរយៈការបោះឆ្នោតឆាប់ៗខាង មុខដែលមានចែកជាពីរលើក ដែលការបោះឆ្នោតលើកទី១ គឺបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ខាងមុខនេះ ។និងការបោះឆ្នោតលើកទី២ គឺបោះឆ្នោតថ្នាក់ជាតិ ខែកក្កដា ឆ្នាំ២០១៣ ។

សូមជំរាបថាការបោះឆ្នោតឃុំ-សង្កាត់ គឺជាដំណាក់កាលទី១ នៃការផ្លាស់ប្តូរ គឺជាការផ្លាស់ប្តូរនៅ ថ្នាក់មូលដ្ឋានជាមុន មុននិងឈានទៅដំណាក់កាលទី២ ដែលជាដំណាក់កាលចុងក្រោយ ដំ ណាក់ការផ្តាច់ព្រ័ត្រ គឺជាការផ្លាស់ប្តូរថ្នាក់ជាតិតែម្តង ។

ដើម្បីចាប់ផ្តើមការផ្លាស់ប្តូរថ្នាក់មូលដ្ឋានឡើងទៅ ប្រជាពលរដ្ឋត្រូវតែបោះឆ្នោតឲ្យបេក្ខភាពមកពី គណបក្ស សម រង្ស៊ី ដែលមានឈរឈ្មោះគ្រប់ឃុំ-សង្កាត់ នៅទូទាំងប្រទេស តាមឃុំ-សង្កាត់នី មួយៗដែលបងប្អូនរស់នៅ ។

ជាមួយគ្នានោះលោក សម រង្ស៊ី ក៏បានធ្វើការធានាអះអាងផងដែរថា មេឃុំ-ចៅសង្កាត់ មកពី គណបក្ស សម រង្ស៊ី ប្រកាន់ភ្ជាប់នូវ សីលធម៌ សច្ចធម៌ យុត្តិធម៌ ដែលជាបាវចនារបស់គណបក្ស សម រង្ស៊ី ១៧ឆ្នាំមកហើយ ។

មេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម រង្ស៊ី ការពារប្រជារាស្រ្តតូចតាច អ្នកក្រីក្រ និងទន់ខ្សោយ ដោយមិនប្រព្រឹត្តិអំពើពុករលួយ រក្សាភាពទៀងត្រង់ ហើយផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ។                           
មេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម រង្ស៊ី នឹងចូលរួមដោះស្រាយរាល់បញ្ហានៅតាមភូមិនីមួយ​ៗនៅក្នុងឃុំ-សង្កាត់ របស់ខ្លួនដោយបំរើប្រជាពលរដ្ឋយ៉ាងស្មោះត្រង់មិនគិតពីផលប្រយោជន៏ ផ្ទាល់ខ្លួននោះឡើយ ។

មេឃុំ-ចៅសង្កាត់ មកពីគណកប្ស សម រង្ស៊ី ផ្តល់ជូនប្រជាពលរដ្ឋនូវលិខិតស្នាម អត្រានុកូលដ្ឋាន លិខិតបញ្ជាក់ លិខិតអនុញ្ញាត និងឯកសាររដ្ឋបាលនានា តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយមិនទាមទារប្រាក់កម្រៃផ្ទាល់ខ្លួនឡើយ ព្រមទាំងប្រឆាំងអំពើពុករលួយយ៉ាងដាច់ខាត ។

មេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម រង្ស៊ី មិនចូលដៃជាមួយជនខិលខូច និងក្រុមហ៊ុនទុច្ចរិត ដែលលួចប្លន់ដីធ្លីរបស់ប្រជារាស្រ្ត ដែលផ្ទុយទៅវិញនិងខិតខំការពារប្រជារាស្រ្តឲ្យអស់ពីកំលាំង ចិត្ត កំលាំងការ ដូចជាអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី តែងតែចេញមុខការពារប្រជារាស្រ្ត គ្រប់ខេត្ត-ក្រុង និងរាជធានី នៅទូទាំងប្រទេស ។

មេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម រង្ស៊ី ជួយរៀបចំគាំទ្រ និងការពារសហគមព្រៃឈើ និង សហគមនេសាទ ដើម្បីថែរក្សាទ្រព្យសម្បត្តិសាធារណៈរួមមាន ព្រៃឈើ និងបឹងបួ ដែលជាដើម ទុន ប្រើប្រាស់សំរាប់ផលប្រយោជន៏សាធារណៈ ។

មេឃុំ-ចៅសង្កាត់មកពីគណបក្ស សម រង្ស៊ី ដឹកនាំការអភិវឌ្ឍន៏ពិតប្រាកដនៅតាមឃុំ-សង្កាត់ របស់ខ្លួន គឺការអភិវឌ្ឍន៏ដែលបំរើផលប្រយោជន៏ប្រជាពលរដ្ឋជាក់ស្តែង ប្រកបដោយភាពស្អាត ស្អំ និងយុត្តិធម៌មិនមែនការអភិវឌ្ឍន៏ក្លែងក្លាយ កេងប្រវ័ញ្ញ លើប្រជាពលរដ្ឋដូចយើងបានឃើញ នៅក្នុងឃុំ-សង្កាត់ ដែលដឹកនាំដោយគណកប្សកាន់អំណាចសព្វថ្ងៃនោះទេ ។ ផ្ទុយទៅវិញក្នុង ឃុំ-សង្កាត់ ដែលមានមេឃុំ-ចៅសង្កាត់ មកពីគណកប្ស សម រង្ស៊ី ប្រជាពលរដ្ឋមកពីគ្រប់ភូមិអាច ចូលរួមក្នុងការធ្វើសេចក្តីសម្រេចទាំងអស់ ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបើកចំហរ ជានិច្ចដើម្បីឲ្យមានតម្លាភាព និងលក្ខណៈប្រជាធិបតេយ្យពេញលេញ ជាពិសេសការប្រើប្រាស់ មូលនិធិអភិវឌ្ឍន៏ប្រចាំឆ្នាំដែលឃុំ-សង្កាត់ នីមួយៗទួលបាន គឺត្រូវយកមកលាតត្រដាងដោយ មានការសួរយោបល់ប្រជាពលរដ្ឋយ៉ាងជាប់លាប់ និងទៀងទាត់ ៕

No comments:

Post a Comment

yes