សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, May 5, 2012

សកម្មជនគណបក្ស សម រង្ស៊ី ខេត្តតែកែវ ទទួលរងការគំរាមបាញ់សម្លាប់


ការសំឡុត គំរាមកំហែង ទិញទឹកចិត្ត បាញ់សម្លាប់ ទាំងអស់នេះគឺជាវប្បធម៌សមាជិកគណ​បក្ស​កាន់​អំណាចរដ្ឋាភិបាលក្បាលធំជាងខ្លួន ក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន​។​

ជាថ្មីម្តងទៀតសកម្មជនរបស់គណបក្ស សម រង្ស៊ី នៅក្នុងភូមិកុកតារៀ ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ លោក ញឹល ភាព ត្រូវបានទទួលរងនូវការគំរាមកំហែង សម្លាប់ពីពីសំណាក់លោក ទឹម​ យឺន ហៅ ឡូញ ដែល​ជា​​អាចារ្យវត្តត្រពាំង​បឹង និងជាសមាជិក​គណបក្ស​ប្រជាជន នៅក្នុង​ឃុំ​រវាង​ ស្រុកសំរោង ខេត្តតាកែវ នៅខណះពេល​ដែលលោក​មកពី​ទិញ​ម្ហូបវិញ កាលពីវេ​លាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ ។


លោក ញឹល ភាព បានប្រាប់បន្តទៀតផងដែរថា នៅខណះពេលលោកជិះម៉ូតូមកដល់តូបលក់​ដូរ អីវ៉ាន់នៅក្នុងភូមិ ដែលមានប្រជាពលរដ្ឋនៅក្នុងតូបលក់ដូរនោះផងដែរ ស្រាប់តែលោក ទឹម យឹន ហៅ ឡូញ ដែលជាអាចារ្យវត្តត្រពាំងបឹង ដែលកំពុងតែអង្គុយផឹកស្រានៅក្នុងតូបនោះជាមួយនិង ប្រជាពលរដ្ឋក្នុងភូមិ បានហៅលោកឲ្យឈប់ ពេលនោះលោកក៏បានឈប់ម៉ូតូ ហើយក៏បានដើរ ចូលទៅក្នុងតូបលក់ដូរអីវ៉ាន់ ដើម្បីជួបលោក ទឹម យឺន ហៅឡូញ ។ គ្រាន់តែលោកដើរចូលទៅ ដល់ភ្លាមស្រាប់តែលោក ទឹម យឺន ហៅឡូញ បាននិយាយអូសទាញរូបលោកឲ្យចូលរួមជាមួយ​និងគណបក្សប្រជាជន ដោយលោក ទឹម យឺន ហៅឡូញ បាននិយាយថាប្រពន្ធកូនរបស់លោក ញឹល ភាព ចូលអស់ហើយហេតុអ្វីបានជាលោក ញឹល ភាព មិនចូលជាមួយនិងគណបក្សប្រជា​ជនទៅ តើនៅធ្វើអ្វីទៀតដោយលោក ទឹម យឺន ​និយាយភាសានេះជាដដែលៗ បន្ទាប់​មក​លោក​ ទឹម យឺន ក៏បាននិយាយបន្តទៀតទៅកាន់លោក ញឹល ភាព ថា « តើឯងនៅធ្វើអីទៀត ប្រយត្ន​គេបាញ់ចោល » ។ បន្ទាប់ពីបានលឺភាសាគំរាមបែបនេះសកម្មជនដ៏សកម្មរបស់គណបក្ស សម រង្ស៊ី លោក ញឹល ភាព បានឆ្លើយបន្តរទៅកាន់លោក ទឹម យឺន នោះវិញថា «រឿងមនុស្សគ្មាននរ​ណាម្នាក់ជៀសផុតពីការស្លាប់់បាននោះទេ តែមុននិងស្លាប់ ត្រូវស្លាប់ដោយមានន័យ និងសេចក្តី​ថ្លៃ​ថ្នូរ» បន្ទាប់មកលោក ញឹល ភាព ក៏បានសួរទៅកាន់លោក ទឹម យឺន ថា «តើអ៊ុំបានពាក្យនេះ មកពីណា ហើយអ្នកណាជាអ្នកឲ្យនិយាយ​គំរាមកំហែងមកលើរូបលោកបែបនេះ? ។
បើទោះបីជា​លោក ​ញឹល ភាព សួរយ៉ាងណាកដោយក៏លោក ទឹម យឺន ហៅឡូញ នៅតែមិន​ឆ្លើយ​ប្រាប់ គ្រាន់តែបង្ហើបថា«ប្រហែលថ្នាក់លើនៅតែគេបាញ់ចោល ទាំរាំតែឯងនៅថ្នាក់ក្រោម» បន្ទាប់មកលោក ញឹក ភាព នៅតែសួរពីរឿងនេះដដែលដោយសារតែការងឿងឆ្ងល់ នៅ​សុខៗ​គេ​ហៅ​ឲ្យទៅចូលរួមជាមួយនិងគណបក្សប្រជាជនដែលជាគណបក្សកានអំណាចសព្វថ្ងៃ ហើយ​ប្រ​សិន​បើលោកមិនទៅចូលរួមជាមួយគេ គេនិងបាញ់លោកសម្លាប់ចោល ដោយការសួរដើម្បី ចង់ដឹងការពិត និងដើម្បីឲ្យអស់ចំងល់និងអស់ចិត្ត មិនបានសម្រេចលោកក៏បានជិះម៉ូតូ ចេញពីទី ណ៉មកលំនៅដ្ឋានវិញទៅ ។ តែក្រោយបន្ទាប់ពីលោក ញឹល ភាព ចេញមកបាត់លោក ទឹម យឺន ហៅឡូញ ដែលជាសមាជិកគណបក្សប្រជាជននោះបានប្រាប់ទៅប្រជាពលរដ្ឋដែលនៅផឹកស្រា ជាមួយនិងគាត់ថា គឺមេរបស់គាត់ជាអ្នកឲ្យនិយាយអូសទាញនិង ឲ្យនិយាយ​ពក្យគំ​រាម​កំហែង​សម្លាប់មកលើក​លោក​ ញឹល ភាព សកម្មជនគណបក្ស សម រង្ស៊ី ដូចខាងលើនេះ ។

បន្ទាប់ពីបានលឺពាក្យគំរាមកំហែងពីសំណាក់សកម្មជនគណបក្សប្រជាជនមកលើរូបលោកបែបនេះហើយលោក ញឹល ភាព មិនបង្អង់យូ លោក​ក៏​បានធ្វើពាក្យបណ្តឹង​ដាក់ទៅ​កាន់​លោក​មេប៉ុស្តិ៏​ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ និង​គណៈ​កម្មា​ធិ​​ការរៀបចំការបោះឆ្នោតឃុំ អោយពួក​លោក​បាន​ជ្រាប​និងចាតវិធាន​ការទប់​ស្កាត់​​ករណីគំ​រាម​កំ​ហែង​​ខាងលើនេះ។ ហើយមកដល់ថ្ងៃនេះខាងបុស្តិ៏ និងខាងគណៈកម្មាធិការ​រៀប​ចំការ​បោះ​ឆ្នោត​ឃុំ​ បានទទួល​ពាក្យ​បណ្តឹង​របស់លោកហើយផងដែរ ដោយគេប្រាប់ថា គេនិងកោះអញ្ជើញ​លោក​ និងលោក ទឹម យឺន ហៅឡូញ ដែលជាអាចារ្យវត្តត្រពាំង​បឹង ដែលបាននិយាយ​អូស​ទាញ​រូប​លោក​ឲ្យចូល​ជាមួយ​និងគណបក្សប្រជាជន និងបាននិយាយ​គំរាមកំហែងសម្លាប់​មក​លើ​រូប​លោក​ទៀតផង​នោះ​ ឲ្យចូលទៅបំភ្លឺនិងធ្វើការដោះស្រាយគ្នានៅ ស្នាក់ការគណៈ​កម្មាធិការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ឃុំ​ នៅថ្ងៃទី០៧ ខែឧសភា ខាងមុខនេះ ។ គេចាំមើលថាតើខាងប៉ូលីសប៉ុស្តិ៏ និងខាង​គណៈ​កម្មាធិ​ការរៀបចំការបោះឆ្នោតឃុំ ធ្វើការដោះស្រាយទទួលបានលទ្ធផលបែបណា ហើយលោក​អាចារ្យ​ផឹកស្រា ទឹម យឺន ហៅឡូញ ដែលជាសមាជិក​របស់​គណ​បក្ស​ប្រជា​ជន​ឆ្លើយ​បែប​ណា​ទៅវិញ ។

ទោះបីជាមានការគំរាមកំហែង សម្លាប់ដល់អាយុជិវិតបែបណាក៏ដោយលោក ញឹល ភាព នៅតែ ប្តេជ្ញាចិត្តថាលោកមិនខ្លាចឬក៏តុកស្លុតចំពោះការគំរាមខាងលើនោះឡើយ ព្រោះលោកធ្លាប់បាន​ឆ្លង​​កាត់គ្រប់ឧបសគ្គ និងការលំបាកផ្សេងៗក៏ដូចជាការគំរាមសំលាប់នេះរួចមកហើយ ក្នុងការ​ដែល​លោកតវ៉ាទាមទារសិទ្ធិជូនពលរដ្ឋនាពេលកន្លងមកនោះ។ តែផ្ទុយទៅវិញពាក្យគំរាម​សម្លាប់​​មកលើរូបលោកនេះវារឹងរិទ្ធិកាន់តែបញ្ឆេះមនសិការលោក អោយមានភាពក្លាហានកើនឡើង​
មួយកំរិតថែមទៀត ហើយលោកនិងខិតខំតស៊ូពុះពារគ្រប់បែបយ៉ាងដើម្បីធ្វើយ៉ាងណាឲ្យគណ បក្ស ​សម រង្ស៊ី ទទួលបានភាពជោគជ័យនៅពេលបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតថ្នាក់​ជាតិនាពេលខាងមុខនេះ ។

លោក ឃី វណ្ណដេត ជាអ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងជាអនុប្រធានខេត្តតាកែវ បាន​ថ្លែ​ង​ប្រាប់ថាចំពោះបញ្ហាការគំរាមសម្លាប់លោក ញឹល ភាព ដែលជាសកម្មជនរបស់គណបក្ស សម​​ រង្ស៊ី នៅក្នុងឃុំរវាង ខាងលើនេះដោយសារតែគណបក្សប្រជាជនខ្លាចពីប្រជាប្រិយភាព​របស់​លោក ញឹល ភាព ព្រោះនៅក្នុងឃុំរវាងនេះប្រជាពលរដ្ឋមានការគាំទ្រលោក ញឹល ភាព ច្រើន​ណាស់ ព្រោះលោកតែងតែជួយដោះស្រាយបញ្ហានាៗជូនពលរដ្ឋនៅក្នុងឃុំរវាងនេះបាន​ជោគជ័យច្រើន​ដូចជា ពីការរំលោភសិទ្ធរស់នៅ​និងការជិះជាន់​មកលើ​ពលរដ្ឋ​ពី​សំណាក់​អ្នក​មាន​លុយ​ មានអំ​ណាច ដែលជាដៃជើងរបស់គណបក្សប្រជាជន ។ ជាមួយគ្នានោះលោក ឃី វណ្ណ​ដេត​ ក៏បានធ្វើ​ការអំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ដោះស្រាយករណីខាងលើនេះឲ្យ​មានឯក​រាជ្យភា​ព​ ហើយមួយវិញទៀតក៏ដើម្បីជាការធានាដល់ការបោះឆ្នោតប្រកបទៅដោយសេរី និងយុត្តិធម៌​ផងដែរ ។

សូមជំរាបផងដែរថាការគំរាមសម្លាប់លោក ញឹល ភាព ពីសំណាក់សមាជិកគណបក្សប្រជាជនគឺ មិនមែនជាលើកទី១នោះទេ គឺជាលើកទី២ហើយដែលកាលនោះនៅថ្ងៃទី៨ មីនា ឆ្នាំ២០១២ កន្លង​ទៅដែលជាថ្ងៃទិវាសិទ្ធិនារីនោះ លោកក៏ទទួលការគំរាមពីសំណាក់លោក ឡុង ចុន មេ​ភូមិ​ត្រ​ពាំងខ្នា ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ថា«អាហ្នឹងខ្លាំងជៀសងាប់រួចហេស!»នៅ​ពេល​ដែល​លោក​យកព្រះរាជអំណោយរបស់ព្រះមហាក្សត្រទៅចែកជូនប្រជាពលរដ្ឋនៅក្នុងភូមិ ត្រពាំងខ្នា នោះ ។

ជាមួយគ្នានេះអ្នកសង្កេតការណ៏ឯករាជ្យបានសម្តែងការយល់ឃើញរបស់ខ្លួនថា ឱកាសនៃការ​បោះ​ឆ្នោតកាន់តែខិតជិតចូលមកដល់ សកម្មភាពនៃការទិញទឹកចិត្ត សំឡុត គំរាមកំហែង បាញ់​សម្លាប់ រុះរើស្លាកនិងលួចដកស្លាកគណបក្ស សម រង្ស៊ី កាន់តែមានការកើនឡើងគួរឲ្យកត់​សម្គាល់ ដែលទាំងអស់នេះគឺជាវប្បធម៌របស់គណបក្សប្រជាជនកម្ពុជា ។ ដោយសារតែគេខ្លាចពី ប្រជាប្រិយភាពរបស់គណបក្ស សម រង្ស៊ី កាន់តែមានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃនោះ ដូច នេះបងប្អូនប្រជាពលរដ្ឋបានមើលឃើញច្បាស់ហើយពីល្បិចកល់ដ៏សែនអាក្រក់របស់គណបក្សប្រជា​ជន ។ ហើយក្នុងរយៈពេលជាង៣០ឆ្នាំដែលគណបក្សប្រជាជនកាន់កាប់អំណាចនេះ គឺ​គ្មាន​​បានផ្តល់សេចក្តីសុខអ្វីជូនប្រជាពលរដ្ឋនោះឡើង ក្រៅតែពីបក្សពួករបស់ពួកគេ ប្រជា​ពល​រដ្ឋ​រស់នៅស្គាល់តែភាពភ័យខ្លាច ខ្លៅ ឃ្លាន តែប៉ុណ្ណោះ ។ ម៉្យាងទៀតធនធានធម្មជាតិ របស់​ប្រទេស​កម្ពុជាក៏ត្រូវបានបំផ្លាញស្ទើរតែទាំងអស់ផងដែរ ហើយប្រជាពលរដ្ឋដែលធ្លាប់តែ​រស់​មាន​ផ្ទះ​ មានសម្បែងសមរម្យរហូតដល់អស់ដីធ្លី ផ្ទះ សម្បែង រស់នៅយ៉ាងវេទនាជាទីបំផុត ទាំង​អស់​នេះ​ហើយគឺជាស្នាដៃនៃការគ្រប់គ្រងរយៈពេលជាង៣០ឆ្នាំរបស់គនបក្សប្រជាជន ។ ដូច្នេះប្រជា​ពល​រដ្ឋត្រូវតែបោះឆ្នោតធ្វើការឆ្លាស់ប្តូរនាយករដ្ឋមន្រ្តី ដែលអសមត្ថភាពបែបនេះ ចេញ ហើយ​បោះ​ឆ្នោតគាំទ្រលោក សម រង្ស៊ី ឲ្យក្លាយជានាយករដ្ឋមន្រ្តីវិញ ព្រោះលោក សម រង្ស៊ី លោក​មាន​ជំនាញ​និងចំណេះពិតប្រាកដ ធានាថាមិនបានមួយអាណត្តិផង ប្រទេសយើងនិងមាន ការផ្លាស់​ប្តូរ​មុខមាត់ថ្មី ។ ប្រជាពលរដ្ឋរស់នៅដោយភាពថ្លៃថ្នូរ និងសម្បូរសប្បាយ ហើយលោក សម រង្ស៊ី និង​រៀបចំឡើងវិញគ្រប់ក្រសួងស្ថាប័ន មន្ទីរ និងបោសសំអាតអោយអស់នូវមន្រ្តី ខិលខូច ពុក​រលួយ​លួចជាតិ បំផា្លញជាតិ និងធ្វើបាបរាស្រ្តបែបនេះ ហើយលោក សម រង្ស៊ី និង​ធ្វើ​ការ​សើ​រើ​ឡើង​វិញនូវអាជ្ញាប័ណ្ណក្រុមហ៊ុន ដែលទទួលបានការសម្បទានពីលោក ហ៊ុន សែន ហើយ​លោក​និង​ប្រមូលយកដីធ្លីប្រជាពលរដ្ឋដែលបាត់បង់មកប្រគល់សង ជូនប្រជាពលរដ្ឋវិញ ។ ដូចនេះ​មាន​​តែ​គណបក្ស សម រង្ស៊ី មួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមរបស់ ប្រជាពលរដ្ឋខ្មែរ ៕  

No comments:

Post a Comment

yes