សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, June 24, 2012

អ៊ឹង ប៊ុន​លាភ​មិនមែន​បាត់​ខ្លួន​ទេ គឺ​សម្ងំ​ក្នុងផ្ទះ​ជំទាវ​ដើម្បី​គេចវេះ​ពី​ភរិយា​ស្របច្បាប់​....?


ភ្នំពេញ ៖ ការបញ្ចេញ​នូវ​ព័ត៌មាន​បាត់​ខ្លួន​ដ៏​ចម្រូងចម្រាស​របស់​តារាចម្រៀង​ជើងចាស់ អ៊ឹង ប៊ុន​លាភ ពីស​ណាក់​ភរិយា ដែលជា​អាណិកជន​ឈ្មោះ ម៉ុក ភក្ដី គឺ​ដើម្បី​អន្ទង​ហៅ​ឱ្យ​លោក​ប្ដី​កំហូច​ឲ្យ​វិល​ត្រលប់​មកវិញ​តែប៉ុណ្ណោះ ។ បើទោះបីជា​ដឹងថា ប្ដី​របស់​អ្នក​ស្រី​កំពុងតែ​បោះបង់​គាត់​ចោល​ក្នុងន័យ​គេ​វេះ​ពី​រូបគាត់​ក្ដី​ក៏​គួរតែ​ចេញមុខ​មក​បញ្ជាក់​ឱ្យបាន​ដឹង​អំពី​មូលហេតុ​ឱ្យបាន​ច្បាស់​ចៀសវាង​បញ្ហា​ផ្សេងៗ​ហើយ​ដើម្បី​រក​ដំណោះស្រាយ​ថា តើ​គួរ​ធ្វើ​យ៉ាងម៉េច​ទៀត ពេលដែល​ប្ដី​រូបនេះ​វិល​ទៅរក​ស្នាម​អតីត​កាលដែល​ធ្លាប់​មាន​​ទំនាក់ទំនង​ជាមួយ ស្ដ្រី​មា្ន​ក់មាន​ទ្រព្យសម្បត្ដិ​និង​អំណាច​។​
តែ​អ្នកស្រី​ម៉ុក ភក្ដី​ហាក់បីដូចជា​បង្ហាញ​អារម្មណ៍​ដឹង​យ៉ាងច្បាស់​ថា ប្ដី​ស្របច្បាប់​រូបនេះ​នៅទីណា ព្រោះថា បើតាម​ការអះអាង​រប​ស់​អ្នកស្រី​នោះ​គឺ​គ្រាន់តែ​ចង់ឱ្យ​លោក ហេង ប៊ុន​លាភ​ចេញមុខ​មក​ចរចា​ជាមួយ​អ្នកស្រី​តែប៉ុណ្ណោះ ដើម្បី​ធ្វើការ​ផ្តិតមេដៃ​លែងលះគ្នា ហើយ​ចង់​លោក ហេង ប៊ុន​លាភ​ទៅ​រស់នៅ​ជាមួយ​ស្ដ្រី​រូបនេះ​ក៏​ទៅ​ចុះ​អ្នកស្រី​មិន​ខ្វល់​ទេ ។ កំសួល​អណ្ដាតភ្លើង​ប្រចណ្ឌ​កំពុងតែ​ឆាបឆេះ  សន្ធោសន្ធៅ​នៅក្នុង​ចិ​ត្ដ​អ្នកស្រី ម៉ុក ភក្ដី បន្ទាប់ពី​ប្រើ​ភាសា​ទន់ភ្លន់​បែប​អំពាវនាវ​ឱ្យ​លោក ហេង ប៊ុន​លាភ​វិល​វិញ​នោះ​មិនបាន​សម្រេច​។​

​តែ​តាមរយៈ​ការអំពាវនាវ​ច្រើនលើក​តាមរយៈ​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន ជាពិសេស​នោះ​តាមរយៈ​ទូរទស្សន៍​ដែល​ផ្សាយ​ផ្ទាល់​ពី​សំដី​របស់​ពិធី​ការិនី​លំដាប់ថ្នាក់​ប្រចាំ​នៅ​ស៊ីធីអ៊ិន​គឺ​អ្នកនាង យុគ ចិន្ដា​ផងដែរ ។ តែ​អ្វីៗ​មិនទាន់​វិល​មករក​ភាពប្រក្រតី​នោះឡើយ​។ ការចាកចេញ​របស់​ហេង ប៊ុន​លាភ​មិនមែនជា​ដំណឹង​បាត់​ខ្លួន​នោះទេ គឺជា​ដំណើរ​ចាកចេញ​ដោយ​បញ្ហា​ចាក់ស្រេះ​ក្នុង​គ្រួសារ ដែលមាន​រឿងរ៉ាវ​យ៉ាង​វែង​អន្លាយ​ជាមួយ​អ្នកស្រី ម៉ុក ភក្ដី ។ នេះ​បើតាម​ប្រភពពី​សិល្បករ​ជើងចាស់​ម្នាក់ ដែល​វរជន​ខ្មែរ​បាន​ព្យាយាម​ដក ស្រង់​សំដី ដោយសារ​អ្នក​ទាំងពីរ​ជា​មិ​ត្ដ​ស្និទ្ធស្នាល​។
​សិល្បករ​រូបនេះ​បានបញ្ជាក់​យ៉ាងខ្លី​ថា ប៊ុន​លាភ​គ្មាន​ទៅណា​ទេ លោក​កំពុងតែ​រស់នៅ​ក្នង​រាជធានី​ភ្នំពេញ​តែ​គាត់​មិនទាន់​នឹកឃើញ​ចង់ទៅ​ផ្ទះ ។ ចំណែក​ព័ត៌មាន​ដែលថា មាន​ជំទាវ ម្នាក់​មាន​លុយ មានអំណាច​ឆក់យក​នោះ​គ្មានទេ នេះ​ជា​ពាក្យ​លើកឡើង​គ្រាន់តែ​ជា​លេស​របស់​ប្រពន្ធ ដើម្បី​ដោះ​បន្ទុក​ក្នុង​វិវាទ​របស់​អ្នក​ទាំងពីរ​តែប៉ុណ្ណោះ​។ នៅពេល​ដែលមាន​សំណួរ​សួ​ថា តើ​លោក ហេង ប៊ុន​លាភ​បាន​បាត់​ខ្លួន ជិត​មួយខែ​ដូច​ការអះអាង​របស់​អ្នកស្រី​ម៉ុក ភក្ដី​មែន​ទេ ? ចំលើយ​ខ្លី​គឺ​មិនមែន​ឡើយ ។ ប៊ុន​លាភ​បាន​និយាយប្រាប់ ខ្ញុំ​ថា គាត់​មាន​បញ្ហា​ជាមួយ​ប្រពន្ធ តែ​ប៊ុន​លាភ​មិន​និយាយ​ច្រើន​ទេ ហើយក៏​មិនដឹងថា បញ្ហា​នោះ​ជា​បញ្ហា​អ្វី​ដែរ​។​ថ្មី ៗ​ប៊ុន​លាភ​បានមក​ហូបបាយ​ជាមួយ​ខ្ញុំ តែ​គ្រាន់​ប្រាប់ថា ចង់ទៅ​ក្រៅប្រទេស​មួយរយៈ ៕

No comments:

Post a Comment

yes