កង់បេរ៉ា៖ លោក Julian Assange ស្ថាបនិកគេហទំព័រ WikiLeaks បាននិយាយកាលពីថ្ងៃសុក្រថា លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់មួយជីវិតរបស់លោក ដើម្បីរស់នៅប្រទេសអេក្វាដ័រ ដោយនិយាយទៀតថា ប្រទេសនេះ ធ្លាប់បានគាំទ្រលោកក្នុងនាមជាជនភៀសខ្លួនផងដែរ។
យោងតាមគេហទំព័រ yahoo បានឲ្យដឹងថា លោក Assange កំពុងស្ថិតនៅក្នុងស្ថានទូតអេក្វាដ័រ ប្រចាំប្រទេសអង់គ្លេស ទីកន្លែងដែលលោកមកសុំសិទ្ធិជ្រកកោន ដើម្បីគេចពីការធ្វើបត្យាប័នទៅប្រទេសស៊ុយអែត ដែលបានតាមចាប់រូបលោកពីបទរំលោភសេពសន្ថវៈ ហើយ លោក Assange នឹងត្រូវប្រឈមមុខក្នុងការចាប់ខ្លួនដោយប៉ូលិសអង់គ្លេស ប្រសិនបើលោកចាកចេញពីស្ថានទូតនោះ។
លោកបាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបញ្ជូនរូបលោកទៅសហរដ្ឋអាមេរិក ខណៈដែលលោកក៏ត្រូវគេចោទប្រកាន់មួយករណីផ្សេងទៀតផងដែរពាក់ព័ន្ធនឹងគេហទំព័រ WikiLeaks ដែលបានទម្លាយការសម្ងាត់របស់ស្ថានទូតអាមេរិក កាលពីឆ្នាំ២០១០ កន្លងមកនោះ៕
No comments:
Post a Comment
yes