បើយោងតាមសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុមកបានឲ្យដឹងថា
សព្វថ្ងៃនេះមានការហូរចូលទំនិញគេចពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
ដោយសារតែសមត្ថកិច្ចនិងជំនាញគយបានឃុបឃិតគ្នាជាមួយក្រុមឈ្មួញខិលខូច ហើយបានបើកដៃឲ្យឈ្មួញទាំងនោះនាំចូលទំនិញគេចពន្ធយ៉ាងអាណាធិបតេយ្យជារៀងរាល់ថ្ងៃ
។
សូមជំរាបថា ការដឹកជញ្ជូនទំនិញគេចពន្ធពីសំណាក់ឈ្មួញទាំងនេះ គឺពួកគេបានប្រើប្រាស់រថយន្តយីឌុបធំៗ ធ្វើការចែកចាយយ៉ាងសប្បាយដៃ
ដោយគ្មានការភ័យខ្លាចថាសមត្ថកិច្ចចុះចាប់ឬបង្ក្រាបពួកគេឡើយ ដោយហេតុថាពួគគេបានឲ្យសុំណែនទៅសមត្ថកិច្ចទាំងនោះគ្រប់គ្នាអស់ហើយ បានជាសមត្ថកិច្ចទាំងនោះមើលមិនឃើញទង្វើខុសច្បាប់របស់ពួកឈ្មួញទាំងអស់នោះបែបនេះ
។ ដែលទង្វើទាំងអស់នេះត្រូវបានប្រជាពលរដ្ឋរស់នៅតំបន់នោះបានហៅថា ជាអំពើពុករលួយដែលមានលក្ខណៈជាប្រព័ន្ធសម្រាប់ជាប្រភពសេដ្ឋកិច្ច
របស់សមត្ថកិច្ចនៅតាមបណ្ដាច្រកទ្វាសំខាន់ ក៏ដូចជាសង្វាក់សេដ្ឋកិច្ចដ៏ខ្លាំងក្លាបំផុតរបស់លោក កើត សុទ្ធារ៉ា ដែលជាប្រធានសាខាគយ និងរដ្ឋាករខេត្ដព្រះសីហនុ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅទីនោះ
ដែលបានដឹងនូវទង្វើរបៀបពុករលួយ ស៊ីងរូងស្ទើតែក្លាយទៅ ជាមហារីកហើយនោះ បានប្រាប់ឲ្យដឹងថា
ជាទូទៅចំណូលរបស់លោក កើត
សុទ្ធារ៉ា គឺបានមកពីសេវាត្រួតពិនិត្យឯកសារ ការចុះនិងដាក់បញ្ជាទៅគយនៅតាមគោលដៅនីមួយៗគឺទទួលបានចំណូលយ៉ាងច្រើន
ដោយសារតែមានឯកសារត្រូវឆ្លងកាត់មួយថ្ងៃៗស្ទើតែរាប់ភ្លេច គ្រាន់តែទំនិញ វិនិយោគរបស់បណ្ដាក្រុមហ៊ុនរោងចក្រកាត់ដេរក៏មានពី៥០ទៅ៧០ឯកសារដែរ ហើយក្នុងឯកសារនីមួយៗយ៉ាងតិចក៏ត្រូវបង់ប្រាក់ឲ្យទៅលោក កើត សុទ្ធារ៉ា
ចាប់ពី១ម៉ឺនរៀលទៅ១០ដុល្លារ ។
ក្នុងនោះបើជាឯកសារទំនិញបង់ពន្ធគឺមានតម្លៃខ្ពស់ថែមទៀតគឺក្នុងមួយឯកសារលោក
កើត សុទ្ធារ៉ា តម្រូវឲ្យអ្នករត់ឯកសារបង់ប្រាក់ពី១០ដុល្លារឡើងទៅដូចជា
ករណីប្រភេទទំនិញគ្រឿងបន្លាស់រថយន្ដ
រួមទាំងទំនិញដែលនាំចូលបង់ពន្ធគយសុទ្ធតែជាចំណូលដ៏សំខាន់ដែលលោក កើត
សុទ្ធារ៉ា តែងតម្រូវឱ្យឈ្មួញបង់ប្រាក់យ៉ាងច្រើន មានចាប់ពី៥០ដុល្លា ទៅ១០០ដុល្លារផង
ដែរ ។
ប្រភពដែលច្បាស់ការណ៏ចេញពីខេត្តព្រះសីហនុមកបានឲ្យដឹងថា តាំងពីដើមរៀងមករហូតដល់មកដល់ពេលនេះ គឺគេឃើញមានទំនិញប្រភេទជាគ្រឿងសំណង់ចម្រុះ
គ្រឿងទេសចម្រុះ គ្រឿងអគ្គិសនី កង់ឡាន ស្កសរជាដើម បានហូរចូលយ៉ាងខ្លាំងនៅច្រកកែវផុស
ក្នុងនោះឈ្មួញដែលកំពុងមានវត្ដមានដឹកជញ្ជូនទំនិញគេចពន្ធទាំងនោះ
ត្រូវបានលោក កើត សុទ្ធារ៉ា ដែលជាមេគយប្រចាំខេត្ដព្រះសីហនុ បានក្ដោបជុំទាំងអស់អំពីសមាសភាពក្រុមឈ្មួញ ហើយទំនិញសម្រុកហូរចូលកាន់តែច្រើនពេលណានោះ ក៏ធ្វើឲ្យលោក កើត សុទ្ធារ៉ា រកចំណូលពីទំនិញគេចពន្ធទាំងនោះក៏បានកាន់តែច្រើនផងដែរ ។
គួរជំរាបជូនផងដែរថា គ្រាន់តែឯកសារចុះជូនដំណឹងពីការនាំចូលទំនិញ
ក៏លោក កើត សុទ្ធារ៉ា តម្រូវឲ្យបង់ក្នុងមួយឯកសារៗចាប់ពី១ម៉ឺនរៀលសម្រាប់ប្រភេទជាទំនិញវិនិយោគ ចំណែកទំនិញបង់ពន្ធមួយឯកសារយកពី១០ដុល្លារ ទៅ៥០ដុល្លារ ឬពី៥០ទៅ១០០ដុល្លារ គឺគិតទៅតាមទំនិញទាំងនោះ ។
ទាក់ទិនទៅនិងករណីខាងលើនេះប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុ
បានធ្វើការអំពាវនាវ
ឲ្យអង្គភាពប្រឆាំងអំពើពុករលួយដែលមានលោក ឱម
យិនទៀង ជាប្រធានគួរបើកការស៊ីបអង្កេតផងជុំវិញអំពើពុករលួយរបស់លោក
កើត សុទ្ធារ៉ា ដែលបានកំពុងតែធ្វើសព្វថ្ងៃនេះផង ព្រោះថាវាបានធ្វើឲ្យបាត់បង់សថិការមួយចំនួនធំចូលរដ្ឋសម្រាប់ការបង្កើនផ្នែកហិរញ្ញវត្ថុជួយទ្រទ្រង់ប្រទេស
បើមិនដូចច្នោះទេប្រទេសកម្ពុជាយើងនិងត្រូវជួបនូវបញ្ហាផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ចនេះគ្មានពេលលួសជាក់ជាមិនខាន។
គណបក្ស សម រង្ស៊ី ទាក់ទិនទៅនិងអំពើពុករលួយនេះគឺតែងតែធ្វើការអំពាវនាវឲ្យរដ្ឋាភិបាល
ចាត់វិធានការបង្ក្រាបចំពោះបង្ហានេះឲ្យបានតឹងរឹង និងយកចិត្តទុកដាក់ជាទីបំផុត
បើមិនដូចច្នេះទេនិងធ្វើឲ្យបាត់ថវិការជាតិជាច្រើនធ្លាក់ចូលទៅក្នុងហោប៉ាវរបស់មន្រ្តីពុករលួយទាំងនោះ
។ តែបើទោះបីជាគណបក្ស សម រង្ស៊ី ធ្វើការអំពាវនាយ៉ាងណាក៏រដ្ឋាភិបាលរបស់លោក ហ៊ុន សែន
មិនខ្ចីខ្វល់យកចិត្តទុកដាក់ស្តាប់ និងធ្វើតាមសំណើររបស់គណបក្ស សម រង្ស៊ី នោះឡើយ
ហើយ នៅពេលខ្វះខាតថវិការសម្រាប់យកមកបំពេញការចំណាយផ្សេងៗ បានរត់ជើងបីជើងបួនទៅសុំ
ជំនួយពីរបទេស ឬទៅខ្ចីបុលគេ ចំណែកឯប្រជាពលរដ្ឋគឺជាអ្នកចេញសងទៅវិញ ។
គណបក្ស សម រង្ស៊ី នៅពេលទទួលបានសម្លេងគាំទ្រពីប្រជាពលរដ្ឋបានគ្រប់គ្រងប្រទេសហើយនោះ
គណបក្ស សម រង្ស៊ី និងចាត់វិធានការចំពោះករណីនេះឲ្យមានប្រសិទ្ធភាពជាទីបំផុត
ហើយនិងបោសសំអាតឲ្យអស់នូវមន្រ្តីពុលរលួយ ដែលគិតផលប្រយោជន៏ខ្លួន និងបក្ខពួកជាធំ
បែបនេះ ជាមួយគ្នានោះគណបក្ស សម រង្ស៊ី
និងរៀបចំឡើងវិញគ្រប់បណ្តាស្ថាប័នដែលពាក់ព័ន្ធ មួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារឲ្យមានគុណភាពខ្ពស់
ដោយមិនបណ្តោយឲ្យកើតមាន អំពើពុករលួយបែបការិយាធិបតេយ្យ ដូចរដ្ឋាភិបាលលោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន នាពេលបច្ចុ ប្បន្ននេះឡើយ ។
គណបក្សសម រង្ស៊ី មានគោលនយោបាយច្បាស់លាស់ជុំវិញករណីផ្នែកសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ នេះ ព្រោះថ្នាក់ដឹកនាំរបស់គណបក្ស សម រង្ស៊ី
គឺជាអ្នកដែលមានជំនាញផ្នែកសេដ្ឋកិច្ច និងមានបទពិសោធន៏ខ្ពស់
ដូចលោកអ្នកបានជ្រាបស្រាប់ហើយកាលពីជំនាន់លោក សម រង្ស៊ី នៅកាន់ជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លោកបានធ្វើការងារនេះដោយទទួលបានភាពជោគជ័យ ។
ដូចនេះនៅពេលបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣
សូមបងប្អូនប្រជា ពលរដ្ឋទាំងអស់់គ្នាបោះឆ្នោតជូនគណបក្ស សម រង្ស៊ី
ដើម្បីឲ្យប្រទេសជាតិរបស់យើងគ្មានអំពើ ពុករលួយ
និងមានស្ថេរភាពផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេស ៕
No comments:
Post a Comment
yes