គណបក្សប្រឆាំងពីរដែលជិតនិងឈានចូលដល់ការចរចារចាប់ដៃគ្នាធ្វើការបង្រួមជាសម្លែងតែ
មួយ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១២ បានសរសេរលិខិតរួមគ្នាមួយដាក់ជូនទៅលោក ស ខេង
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយសុំចាត់វិធានការចំពោះមេឃុំ-ចៅសង្កាត់-ក្រុមប្រឹក្សាឃុំ-សង្កាត់
ដែលបានរំលោភលើនីតិវិធី នៃការតែងតាំមេភូមិ អនុប្រធានភូមិ និង សមាជិកភូមិ
ដែលសុទ្ធតែជាសមាសភាពរបស់គណបក្សប្រជាជនកាន់អំណាច ។
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយលោកស្រី កែ សុវណ្ណរតន៏ អគ្គលេខាធិការរបស់គណ
បក្ស សម រង្ស៊ី និងលោក ញ៉ែម បុញ្ញាឬទ្ធិអគ្គលេខាធិការគណបក្ស សិទ្ធិមនុស្ស គឺបានយោងទៅលើសេចក្តីណែនាំលេខ០០៤
ស.ណ.ន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ ស្តីពីបែបបទ
នីតិវិធី នៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ
ការតែងតាំងជំនួយការភូមិ និងតួនាទី ភារកិច្ច របៀបរបប ធ្វើការងាររបស់ភូមិ ។
ជាមួយគ្នានោះអគ្គលេខាធិការនៃគណបក្សទាំងពីរក៏បានធ្វើការជំរាបទៅលោក ស ខេង ផងដែរ
ថា មានមេឃុំ-ចៅសង្កាត់-ក្រុមប្រឹក្សាឃុំ-សង្កាត់ មួយចំនួនបានរៀបចំធ្វើការជ្រើសរើសមេភូមិ
ក្រោយថ្ងៃប្រកាសលទ្ធផលជាផ្លួវការរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្ងៃទី២៤ ខែ
មិថុនា ឆ្នាំ២០១២ ។ អគ្គលេខាធិការនៃគណបក្សទាំងពីរបានហៅទង្វើរបែបនេះរបស់មេឃុំ-ចៅ សង្កាត់-ក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងនោះថាគឺជាការរំលោភទៅលើនីតិវិធី
និងគោលការណ៏ច្បាប់ យ៉ាងធ្ងន់ធ្ងរជាទីបំផុត ។
ដូចនេះហើយបានជាអគ្គលេខាធិការនៃគណបក្សប្រឆាំងទីពីរ បានធ្វើការស្នើសុំឲ្យលោក ស ខេង
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃចាត់វិធានការលើមេឃុំ-ចៅសង្កាត់-ក្រុមប្រឹ ក្សាឃុំ-សង្កាត់
ដែលប្រព្រឹត្តិល្មើសច្បាប់ និងផ្អាកការទទួលស្គាល់ ដោយរង់ចាំការស្នើសុំតែងតាំងមេភូមិ
អនុប្រធានភូមិ និងសមាជិកភូមិថ្មី តាមរយៈមេឃុំ-ចៅសង្កាត់-ក្រុមប្រឹក្សាឃុំ-សង្កាត់
ដែលទើបជាប់ឆ្នោតនិងដាក់សុំណើរជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
លោកស្រី កែ សុវណ្ណរតន៏ អគ្គលេខាធិការគណបក្ស សម រង្ស៊ី
បានបញ្ជាក់បន្ថែមពីលើលិខិត
របស់លោកស្រីដែលបានដាក់ជូនទៅលោក ស ខេង យ៉ាងដូចនេះថា ការប្រកាសតែងតាំងមេ ភូមិ
អនុភូមិ និងសមាជិកភូមិ ដោយក្រុមប្រឹក្សាឃុំចាំផ្ទះរបស់គណបក្សប្រជាជន
ដោយមិនមានការចូលរួមពីគណបក្សដទៃជាពិសេសគឺគណបក្ស សម រង្ស៊ី
ដែលក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្មីទើបតែប្រកាសមិនទាន់ចូលកាន់ដំណែងនោះគឺជាការខុសទៅនិងនីតិវិធីទាំងស្រុង
។
លោកស្រីអគ្គលេខាធិការ កែ សុវណ្ណរតន៏ បានមានប្រសាសន៏បញ្ជាក់ប្រាប់បន្ថែមទៀតថា
មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ គឺជាតំណាងឲ្យប្រជាពលរដ្ឋនៅក្នុងភូមិរបស់ខ្លួន
ដើម្បីជួយសំរួលការងាររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដោយហេតុដូចនេះហើយបានជាមេឃុំ-ចៅ
សង្កាត់-ក្រុមប្រឹក្សាឃុំ-សង្កាត់ចាំផ្ទះរបស់គណបក្សប្រជាជនគេធ្វើយ៉ាងប្រញាប់ប្រញាលក្នុងការ
តែងតាំងមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិបែបនេះទាំងខុសនីតិវិធី គឺជាចេតនារបស់គេ
ព្រោះដោយសារតែគេចង់ពង្រឹងបណ្តាញរបស់ខ្លួននៅក្នុងឃុំ-សង្កាត់នោះឲ្យកាន់តែមានភាពរឹង
មាំដែលវាផ្ទុយទៅនិងច្បាប់ឆោះឆ្នោត ផ្ទុយទៅនិងវិមជ្ឈកាលនៅមូលដ្ឋាន ។ លោកស្រីបានមាន
ប្រសាសន៏បន្តទៀតថា ការកើតមានឡើងថ្នាក់ដឹកនាំទាំងអស់ គឺត្រូវតែកើតឡើងតាមឆន្ទៈរបស់
ប្រជាពលរដ្ឋដោយស្របទៅនិងលក្ខណៈប្រជាធិបតេយ្យ ហើយការប្រញាប់ប្រញាលពីសំណាក់ ក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនបែបនេះ
គឺដោយសារតែពួកគេមានការព្រួយបារម្ភ ថាមេភូមិ
ដែលកើតឡើងពីសមាជិកក្រុមប្រឹក្សាឃុំ-,សង្កាត់ថ្មីដែលទើបជាប់ឆ្នោតគឺមានឃុំជាង
ពីររយឃុំ អាចនិងមានការប្រទាំងប្រទឹសគ្នា ដែលអាចធ្វើឲ្យសេចក្តីសម្រេចជ្រើសរើសមេភូមិរបស់គណបក្សប្រជាជនមិនអាចធ្វើទៅបាន
។
ត្រង់ចំណុចនេះលោកស្រី កែ សុវណ្ណរតន៏ បានពន្យល់ថា ដោយសារយើងមានសម្លេងជាងពីរយឃុំ
កើតឡើងពីក្រុមប្រឹក្សាឃុំដែលមានគណបក្ស សម រង្ស៊ី និងគណបក្សដែលគ្រោងបញ្ចូលគ្នា
ជាសម្លេងតែមួយ អាចរារាំងក្នុងការជ្រើសរើសមេភូមិ អុប្រធានភូមិ សមាជិកភូមិ ដែលមិនស្របទៅនិងឆន្ទះរបស់ប្រជាពលរដ្ឋ
គឺស្របតែតាមឆន្ទះរបស់មេដឹកនាំ ឬក្រុមប្រឹក្សាឃុំដែលដឹកនាំដោយគណបក្សប្រជាជន
ហើយចាត់ចែងការងារលំអៀង រើសអើងគណបក្សនយោបាយ
បំរើឲ្យតែគណបក្សកាន់អំណាចសព្វថ្ងៃនេះ ។ លោកស្រី បានបញ្ជាក់ទៀតថា ដោយហេតុយ៉ាងដូចនេះហើយបានជា
សមាជិកឃុំ-សង្កាត់របស់គណបក្សប្រជាជនគេខិតខំប្រញ៉ាប់ប្រញាលក្នុងការជ្រើសរើសមេភូមិណា
ដែលការពារផលប្រយោជន៏ឲ្យគណបក្សប្រជាជនរបស់គេនោះ ។
សូមជំរាបផងដែរថា ជាជំហ៊ានដំបូងគឺមេឃុំ-ចៅសង្កាត់ចាំផ្ទះរបស់គណបក្សប្រជាជនបានធ្វើ
របៀបបែបខុសនីតិវិធីដូចនេះមានចំនួន២ឃុំហើយ គឺឃុំសំរោងធំ និងឃុំគគីធំ
ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាបន្តរបន្ទាប់គេនិងធ្វើបែបនេះជាបន្តរទៀត
ដែលមានលក្ខណៈជាប្រព័ន្ធនៅ ទូទាំងឃុំ-សង្កាត់
ក្នុងប្រទេសកម្ពុជា ។
គណបក្ស សម រង្ស៊ី គឺមានគោលជំហរច្បាស់លាស់ត្រឹមត្រូវ
ធ្វើអ្វីគិតពីផលប្រយោជន៏របស់ប្រជា ពលរដ្ឋ និងជាតិជាធំ គឺមិនធ្វើការជ្រើសរើសមេភូមិ
អនុប្រធានភូមិ និងសមាជិកភូមិ ដែលជាផ្នែក
មួយនៃតំណាងប្រជាពលរដ្ឋតាមរបៀបឯកតោភាគគីនោះទេ គឺគណបក្ស សម រង្ស៊ី និងធ្វើការ
ជ្រើសរើសទៅតាមឆន្ទះរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយផ្ទាល់
នេះគឺជាលទ្ធិប្រជាធិបតេយ្យពិតប្រាកដដែលជាជំហររបស់គណបក្ស សម រង្ស៊ី ។
សូមជំរាបជូនផងដែរថាគណបក្សប្រឆាំងពីរដែលគ្រោងនិងរួមគ្នាបញ្ចូលជាសម្លេងតែមួយនោះ
គណបក្ស សម រង្ស៊ី ទទួលបានមេឃុំ-ចៅសង្កាត់ចំនួន២២ ចំណែកឯគណបក្ស សិទ្ធិមនុស្សទទួលបានចំនួន២០ឃុំ
ហើយឃុំ-សង្កាត់ជាងពីររយផ្សេងទៀត សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រឆាំងទាំងពីរនេះរួមគ្នាគឺមានចំនួនច្រើនជាងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សកាន់អំណាចទៅទៀត
។
ដូចនេះជំនួនឃុំ-សង្កាត់ របស់គណបក្សប្រឆាំងទាំងពីរ ដែលនិងជិតរួមចញ្ចូលគ្នានាពេលខាងមុខនេះ
និងក្លាយទៅជាឃុំ-សង្កាត់គំរូ ដែលមានការជ្រើសរើសមេភូមិ អនុប្រធានភូមិ និងសមាជិកភូមិថ្មីតាមឆន្ទះរបស់ប្រជាពលរដ្ឋ
៕
No comments:
Post a Comment
yes