ប្រធានក្រុមតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី លោក សុន ឆ័យ កាលពីថ្ងៃទី២៦
ខែមិថុនា ឆ្នាំ២០១២ បានដាក់លិខិតមួយច្បាប់ទៅលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរដោយបានធ្វើការ
ស្នើសុំឲ្យលោក ហ៊ុន សែន
មកឆ្លើយបំភ្លឺដោយផ្ទាល់មាត់នៅមន្ទីររដ្ឋសភាលើការបោះបង្គោលព្រំ
ដែនរវាងប្រទេសកម្ពុជា និងយួន ។
នៅក្នុងលិខិតរបស់លោក សុន ឆ័យ ដែលដាក់ទៅលោក ហ៊ុន សែន បានបញ្ជាក់ថា
ដោយប៉ុន្មានសប្តាហ៏ចុងក្រោយនេះ មានការលិចឮសារជាថ្មីនូវការចោទប្រកាន់ពីការបាត់បង់ទឹកដីនៃ
ព្រះរាជាណាចក្រកម្ពុជា តាមរយៈការបោះបង្គោលព្រំដែន ក្រោយពីមានការប្រកាសនៃការ ដោះ
ដូរភូមិខ្មែរចំនួនពីរនៅក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម គឺភូមិអន្លង់ជ្រៃ
និងភូមិថ្លុកត្រាច និង ការសម្ភោធបង្គោលព្រំដែនកម្ពុជា-យួន លេខ៣១៤ នៅក្នុងខេត្តកំពត
និងខេត្តកៀងយ៉ាង របស់ យួន កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅនេះ ។
នៅក្នុងលិខិតរបស់លោក សុន ឆ័យ ដែលបានដាក់ទៅលោក ហ៊ុន សែន
ដើម្បីឲ្យចូលមកឆ្លើយបំភ្លឺ នៅរដ្ឋសភានោះគឺមានចំនួន៤ចំណុច
ដែលចំណុចទី១គឺដើម្បីឲ្យលោក ហ៊ុន សែន ធ្វើការ បញ្ជាក់ ការធានាបូរណៈភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា
តាមព្រុំដែនកំណត់ក្នុងផែនទីដែល មានចែងក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ។
ចំណុចទី២ ដើម្បីឲ្យលោក ហ៊ុន សែន បញ្ជាក់
ពីកិច្ចការងារបច្ចេកទេសក្នុងការវាស់វែងរកចំណុចបង្គោលព្រំដែន ។ ចំណុចទី៣ លោក សុន
ឆ័យ បានស្នើឲ្យលោក ហ៊ុន សែន ធ្វើការបញ្ជាក់ពីការបាត់បង់ភូមិរបស់ខ្មែរ
តាមបណ្តោយព្រំ ដែន ជាពិសេសភូមិថ្លុកត្រាច និងភូមិអន្លង់ជ្រៃ
ស្ថិតនៅក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម ។
រីឯចំណុចទី៤នោះគឺលោក សុន ឆ័យ ចង់ឲ្យលោក ហ៊ុន សែន
បង្ហាញថាបង្គោលព្រំដែនលេខ៣១៤ និងការធានាបូរណភាពដែនទឹកនៃព្រះរាជាណាចក្រកម្ពុជា ។
ជាមួយគ្នានេះលោក សុន ឆ័យ ក៏បានមានប្រសាសន៏ប្រាប់បន្ថែមផងដែរថា គណបក្សសម
រង្ស៊ី គឺជាគណបក្សដែលតំណាងឲ្យប្រជាពលរដ្ឋ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋតាមរយៈ
ការបោះឆ្នោត ដូចនេះតំណាងរាស្រ្ត គណបក្ស សម រង្ស៊ី ត្រូវមានភារកិច្ចការពារនូវផលប្រយោជន៏របស់ជាតិ
។ ជាពិសេសដូចជាករណីព្រំដែននេះជាដើម ដែលគណបក្ស សម រង្ស៊ី តែងតែធ្វើការយកចិត្តទុកដាក់
ជាទីបំផុតនិងមិនដែលធ្វើការគាំទ្រម្តងណាចំពោះការបោះបង្គោលព្រំដែនរវាងរដ្ឋាភិបាលខ្មែរ
ជាមួយនិងរដ្ឋាភិបាលយួននោះឡើយ ។ ដូចជាការបោះបង្គោលព្រំដែនកាលពីថ្ងៃទី២៤ ខែមិថុនា
ឆ្នាំ២០១២ជាដើម នូវបង្គោលលេខ៣១៤ កំពតនិងកៀងយ៉ាង ។ លោក សុន ឆៃ ថាបង្គោលលេខ៣១៤ នេះគឺមានសារសំខាន់ណាស់ព្រោះជាបង្គោលសម្រាប់កំណត់ទៅលើព្រំដែនទឹកផងដែរ
។ លោកថាបញ្ហាព្រំដែននេះ គឺលោកធ្លាប់បានចុះទៅពិនិត្យមើល រួមជាមួយនិងតំណាងរាស្រ្ត
របស់គណបក្ស សម រង្ស៊ី ជាច្រើនលើកមកហើយ ទាំងនៅកំពង់ចាម ស្វាយរៀង កំពត និងតាកែវជាដើម
ដើម្បីធ្វើការពិនិត្យមើលពីដំណើរការបោះបង្គោលព្រំដែន
ដែលធ្វើឡើងដោយអ្នកឯកទេសទាំងពីរ តែមិនត្រូវបានទទួលស្វាគមន៏ពីសំណាក់មន្រ្តីឯកទេស
និងកងកម្លាំងនៃប្រទេសទាំងពីរនោះឡើយ គឺគេធ្វើអ្វីតាមដែលគេបានព្រមព្រៀងគ្នារួចជាស្រាច់នោះ
។
លោក សុន ឆ័យ ក៏បានបញ្ជាក់ផងដែរថា នាយករដ្ឋមន្ត្រីខ្មែរតាំងពីឆ្នាំ១៩៩៣
គឺមិនដែលហ៊ាន ចេញមុខមកបកស្រាយចំពោះបញ្ហាព្រំដែននេះនៅចំពោះមុខតំណាងរាស្រ្ត
និងប្រជាជាតិនោះ ទេ
ដោយលោកបានលើកឡើងថាអ្នកដឹកនាំគឺត្រូវតែហ៊ានចេញមុខមកបកស្រាយចំពោះអ្វីដែល
ខ្លួនបានធ្វើ ដើម្បីឲ្យប្រជាជាតិលោកបានយល់ ហើយប្រសិនបើលោក ហ៊ុន សែន មិនធ្វើការឆ្លើយតបឬមិនអញ្ជើញមកមន្ទីររដ្ឋសភាដើម្បីធ្វើការឆ្លើយបំភ្លឺទេនោះ
គឺលោក ហ៊ុន សែន បានបំពានទៅលើគោលការណ៏របស់រដ្ឋធម្មនុញ្ញ ហើយលោក ហ៊ុន សែន
ខ្លួនឯងក៏ធ្លាប់បានប្រកាសថា មិនអាចទទួលយកបានទេ ជនណាម្នាក់ដែលបំពានទៅលើរដ្ឋធម្មនុញ្ញ
ហើយលោកសង្ឃឹមថាអ្វីដែលជាសំណើរស្របតាមគោលការណ៏ច្បាប់របស់គណបក្ស សម រង្ស៊ី
ជុំវិញករណីខាងលើនេះលោក ហ៊ុន សែន និងអនុវត្តន៏ គោរពតាមច្បាប់ផងដែរ ។
គួរបញ្ជាក់ថា តាមការអះអាងកន្លងមក
បន្ទាត់ព្រំដែនថ្មីមានគំលាតពីបន្ទាត់ពីចាស់ ដែលកន្លែងខ្លះមួយរយម៉ែត្រ ខ្លះទៀតរហូតដល់ទៅប្រាំរយម៉ែត្រក៏មាន។ គ្រាន់តែនៅក្នុងស្រុកមេមត់មួយ តាមការស្រាវជ្រាវ និងអះអាងពីលោកសុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី
បានឲ្យដឹងថា យ៉ាងហោចណាស់មានភូមិខ្មែរពី១១
ទៅ១៤ភូមិ ត្រូវបាត់បង់រួចជាស្រេចក្រោយឆ្នាំ១៩៧៩រហូតមក។
សូមជំរាបជូនផងដែរថា កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ តំណាងរាស្រ្តរបស់គណបក្ស
សម
រង្ស៊ី
ក៏បានចេញសេចក្តីប្រកាសរបស់ខ្លួនដែលស្តីពីការបោះបង្គោលព្រំដែនកម្ពុជា-យួន
ដោយនៅក្នុងសេចក្តីប្រកាសរបស់ក្រុមអ្នកតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី
គឺបានធ្វើការប្រ កាសជាឱឡារិតថា ការបោះបង្គោលព្រំដែនណា ដែលធ្វើឡើងផ្ទុយពីគោលការណ៏បូរណភាពទឹកដី
ដូចមានចែងក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០.០០០ ធ្វើនៅ ចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅឆ្នាំ១៩៦៣-១៩៦៩
គឺជា « អំពើក្បត់និងផលប្រយោជន៏ជាតិ » ។
នៅក្នុងសេចក្តីប្រកាសរបស់ក្រុមអ្នកតំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី
ក៏បានបញ្ជាក់ផង ដែរថា ការបាត់បង់ទឹកដី និងភូមិករខ្មែរទាំងឡាយណា ដែលកើតឡើងពីការបោះបង្គោលព្រំដែន
តាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន នឹងត្រូវទាមទារយក
មកជាទឹកដីខ្មែរវិញ នៅពេលប្រទេសកម្ពុជាដឹកនាំដោយរដ្ឋាភិបាលថ្មី ដែលកើតឡើងពីឆន្ទះ
របស់ប្រជាពលរដ្ឋខ្មែរពិតប្រាកដនៅថ្ងៃខាងមុខ ។
សូមជំរាបផងដែរថា ទាំងអង្គការសង្គមស៊ីវិល
ទាំងតំណាងរាស្ត្រគណបក្សប្រឆាំង សុទ្ធតែមិនបានបង្ហាញនូវការគាំទ្របន្តិចណាទាល់តែសោះ ចំពោះការកំណត់ព្រំដែនថ្មី
ដែលរដ្ឋាភិបាលលោក ហ៊ុន សែន បានធ្វើនាពេលកន្លងមក រហូតមកទល់ពេលនេះ ជាមួយនឹងយួន ។
មហាជនទូទៅបានលើកឡើងថា ការបោះបង្គោលព្រំដែន រវាងកម្ពុជា និងយួន គឺវាជាការធ្វើឲ្យខាតបង់ដ៏ធំធេងសំរាប់ជាតិខ្មែរ
នៅពេលដែលការកំណត់អំពីព្រំដែនត្រូវបានធ្វើឡើងដោយស្ងាត់ៗរបៀបលួចលាក់ គ្មានការចូលរួមពីគ្រប់ភាគី
ដែលជាម្ចាស់ទឹកម្ចាស់ដី ម្ចាស់វាសនារបស់ជាតិនោះ ការបាត់បង់ទឹកដីគឺជារឿងដ៏សែនឈឺចាប់បំផុតសំរាប់ប្រជាពលរដ្ឋ ដែលមានឈាមជ័រជាខ្មែរ ។
ទើទោះបីក្នុងរបបនេះប្រជាពលរដ្ឋខ្មែរ មិនអាចធ្វើអ្វីបានដើម្បីស្រោចស្រង់ស្ថានភាពព្រំដែនជាមួយយួនក្នុងបច្ចុប្បន្ននេះក៏ដោយ ក៏ប៉ុន្តែទោះជាយ៉ាងណាមិនត្រូវអស់សង្ឃឹមនោះឡើយ។
បងប្អូននៅមានឪកាស គឺក្នុងការបោះឆ្នោត ត្រូវតែធ្វើការផ្លាស់ប្តូរ មេដឹកនាំ
ដែលបានធ្វើឲ្យបាត់បង់ទឹកដីខ្មែរ និងត្រូវជ្រើសយកអ្នកថ្មី
ដែលមានឆន្ទៈ និងសមត្ថភាពពិតប្រាកដ ដែលមិនរណបយួន ដើម្បីមកដឹកនាំប្រទេស
ដោះស្រាយបញ្ហាព្រំដែននេះឡើងវិញ ។
គណបក្សសមរង្ស៊ី
នៅពេលឈ្នះឆ្នោតដឹកនាំប្រទេស មានអំណាចគ្រប់គ្រាន់ នឹងទាមទារយកមកវិញនូវចំណែកព្រំដែន
ដែលបានបាត់បង់ទៅប្រទេសជិតខាង
ដោយប្រើច្បាប់ទាំងឡាយណាដែលធានាចំពោះបូរណភាពទឹកដីខ្មែរជាអន្តរជាតិ ៕
No comments:
Post a Comment
yes