សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 30, 2012

គង់ គាំ ៖ ការបោះបង្គោលព្រំដែន រវាងរដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលយួន គឺធ្វើក្រោមមហិច្ឆតា និងក្រោមសិទ្ធត្រួតត្រារបស់យួន


បញ្ហាព្រំដែនគឺជារឿងរសើប ដែលមហាជនទូទៅកំពុងតែចាប់អារម្មណ៏ជាទីបំផុត មិនថាព្រំដែន​ខាងលិច ឬព្រំដែនខាងកើតនោះទេ ។

ទាំងគណបក្ស សម រង្ស៊ី មន្រ្តីអង្គការក្រៅរដ្ឋាភិបាល សកម្មជនព្រំដែន និងប្រជាពលរដ្ឋទូទៅ បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើការរំលោភឈ្លានពាន មកលើបូរណភាពទឹកដី​ខ្មែរ​ពីសំណាក់ប្រទេសថៃ និងប្រទេសយួន ។

ប្រទេសទាំងពីរដែលនៅជិតខាងនិងប្រទេសកម្ពុជានេះ ពួកគេមានមហិតាធំធេងខ្លាំងណាស់ ចង់ លេបត្របាក់ដឹកដីកម្ពុជារបស់យើង ហើយជំលួសដ៏រាំរ៉ៃ ក៏បានអូសបន្លាយជាច្រើនឆ្នាំផងដែរ រវាង​​​ប្រ​ទេស​កម្ពុជា និងប្រទេសថៃ អំពីបញ្ហារឿងប្រាសាទព្រះវិហារ ក៏មិនទាន់ត្រូវបាន​បញ្ចប់​នៅ​ឡើយ ចាប់តាំងពីរដ្ឋាភិបាល អាប់ភីស៊ីត វ៉េចាជីវ៉ា រហូតដល់រដ្ឋាភិបាលថ្មីលោកស្រី យីងឡាក់​ស៊ីណាវ៉ាត្រា ដែលជាប្អូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា មិត្តភក្តិដ៏ជិតស្និតរបស់លោក ហ៊ុន សែន ។


កាលពីពេលមុនប្រជាពលរដ្ឋខ្មែរទូទៅ បានសម្តែងការត្រែកអរថា ជំលួសរឿងប្រាសាទ​ព្រះវិ​ហារ​ និង ត្រូវបញ្ចប់បន្ទាប់ពីប្អូនស្រីរបស់លោកថាក់ស៊ីន គឺលោកស្រី យីងឡាក់ នាយករដ្ឋមន្រ្តី​ថៃ​ចប្ចុ​ប្បន្ន បានឡើងកាន់អំណាច ។ ហើយសង្ឃឹមថាអាចសម្របសម្រួលគ្នាបាន តែទីបញ្ចប់​ក្តី​សង្ឃឹម​ទាំងនោះត្រូវបាន​រលាយ ដូចជាអំបិលត្រូវទឹក ។ បើទោះបីជាលោកស្រី យីងឡាក់ ប្អូន​ស្រី​របស់​លោក ថាក់​ស៊ីន អតីតនារយរដ្ឋមន្រ្តីថៃដែលជាមិនភក្តិជិតស្និតនិងលោក ហ៊ុន សែន ឡើងកាន់​អំណាចយ៉ាងណាក៏ដោយ​ ក៏ជំលួសនេះមិនទាន់ត្រូវបានបញ្ចប់នៅឡើងនោះទេ ។ ផ្ទុយទៅវិញ​បញ្ហានៃការផ្ទុះអាវុធដាក់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ក៏នៅតែកើតមានឡើង​ជាដដែល គឺពុំមានការថមថយនោះទេ ហើយទាហ៊ាននៃប្រទេសទាំងពីក៏បានស្លាប់ និងរងរហួស​ជា​ច្រើន​នាក់ផងដែរ ក្នុងរឿងជំលួសប្រាសាទព្រះវិហារនេះ ។

បន្ទាប់ពីមានបណ្តឹងជាច្រើនដង ពីរដ្ឋាភិបាលខ្មែរដាក់ប្តឹងទៅអតីតប្រធានអាស៊ាន និងតុលាការ​អន្តរជាតិក៏ដោយ ក៏ជំលួសនេះមិនបានស្ងប់នោះទេ រហូតមានការកាត់ក្តី​ពីតុលាយុត្តិធម៌​អន្តរ​ជាតិ​ក្រុងឡាអេ ឲ្យកម្ពុជាឈ្នះក្តីលើប្រសាទព្រះវិហារ ក៏ទាហានថៃនៅតែផ្គើនរំលោភមក លើ​អធិប​តេ​យ្យ​ភាពរបស់កម្ពុជាដ៏ដែល បើទោះបីជាតំបន់ស ដែលត្រូវហាមឃាត់ក៏ដោយ ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ទាហ៊ានថៃបានរាយបន្លាលួសលើកន្លែងចាស់ ដែលត្រូវបានភាគី
កម្ពុជាធ្វើការហាមឃាត់់កាលពីពេលកន្លងទៅ ដែលនៅវាលថ្មខាងលិចឆៀងខាងជើងទ្វារដែក ដែលពេលនេះពួកគេចាប់រាយបន្ថែមទៀតពីត្បួងទៅជើងតាមបណ្តោយមាត់ស្រះត្រាវ ទប់មុខ គោបូរៈទី៥នៃប្រសាទព្រះវិហារ ដែលការចរចារគ្នារវាងកម្ពុជា-ថៃ គ្រោងនិងធ្វើជាលើកទី២ នៅទីក្រុងភ្នំពេញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ដែលលើកទីមួយបានធ្វើនៅទីក្រុងបាងកក ប្រទេសថៃ តែមិនបានសម្រេចស្តីពីការដកកងទ័ពចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្នតាម ដីកាសម្រេចរបស់តុលាការអន្តរជាតិ ICJ

ចំពោះបញ្ហាជំលួសរឿងប្រាសាទព្រះវិហារកម្ពុជាជាមួយនិងថៃនេះ ត្រូវបាន គណបក្ស សម រង្ស៊ី និងសង្គមស៊ីវិល  ក៏ដូចជាមជ្ឈដ្ឋានទូទៅបានលើកឡើងថា ទាំងអស់នេះមកពីកង្វះសមត្ថភាព របស់រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន មិនបានចាត់វិធានការនេះឲ្យបានតឹងរឹង បណ្តែតបណ្តោយឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរទៅៗ ។ ព្រោះប្រសិនបើលោក ហ៊ុន សែន យករឿងនេះ ទៅធ្វើការប្តឹងផ្តល់ដល់អង្គការសហប្រជាជាតិ និងយកផែនទីដែលតំកល់នៅអង្គការសហប្រជាតិ មកធ្វើជាភស្តុតាង ក្នុងបណ្តឹងនេះគឺអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃការបោះបង្គោលព្រំដែន រវាងរដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលក្រុងហាណូយ ដែលគេបានធ្វើឡើងទៅតាមការព្រមព្រាងនៃ ប្រទេសទាំងពីរ ។ ដូចនេះហើយទើបរឿងប្រសាទព្រះវិហារ អូសបន្លាយរហូតមកដល់សព្វថ្ងៃ នេះ ហើយបើតាមការលិចឮពីកងទ័ពនៅតំបន់ប្រសាទព្រះវិហារ បានឲ្យដឹងថាប្រទេសទាំងពីរ អាចនិងផ្ទុះអាវុធដាក់គ្នានៅថ្ងៃណាមួយទៀតជាក់ជាមិនខាន ។ ប្រភពបានបន្តរថា ឥលូវនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាននឹងកំពុងត្រៀបកម្លាំងរួចជាស្រាច់ក្នុងការត្រៀមប្រយុទ្ធ ជាមួយនិងទាហ៊ានថៃផងដែរ ។

សកម្មជនព្រំដែន និងសង្គមស៊ីវិល បានលើកឡើងថារឿងបញ្ហាប្រាសាទព្រះវិហារនេះ បានធ្វើ​ឲ្យលោក ហ៊ុន សែន យកមកធ្វើជានយោបាយរបស់ខ្លួន ក្នុងការទាកទាញប្រជាប្រិយភាព​ពី​ប្រ​ជា​ពលរដ្ឋ ដើម្បីទទួលបានសន្លឹកឆ្នោតតែលោក ហ៊ុន សែន មិនបានគិតពីអាយុជីវិត និងសុវត្ថភាព របស់កងទ័ពនោះទេ គឺគិតតែពីការពង្រឹងអំណាចរបស់ខ្លួនតែប៉ុណ្ណោះ ។

ចំណែកឯបញ្ហាព្រំដែននៅទិសខាងកើតវិញ លោក ហ៊ុន សែន និងលោក ង្វៀង តិចយ៉ុន កំពុង តែពន្លឿននៃការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរ ទៅតាមកិច្ចព្រមព្រៀងរបស់ពួកគេ ដែល ធ្វើឲ្យដីខ្មែរជាច្រើនត្រូវបានបាត់បង់ចូលទៅក្នុងប្រទេសយួន ។

ចំណែកឯក្រុម​អង្គការសង្គម​ស៊ីវិល និង​អ្នក​ជំនាញ​កិច្ចការ​ព្រំដែន ក៏បានធ្វើការ​រិះគន់យ៉ាងចាស់​ដៃដល់​​រដ្ឋាភិបាល​កម្ពុជា​ផងដែរថា គឺជារដ្ឋាភិបាលដែលនៅ​មាន​ភាព​ក្មេង​ខ្ចី និងជារដ្ឋាភិបាល​ដែល​ធ្វើ​ការ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ ដោយសារ​តែ​គេ​​​រក​ឃើញ​ថា រដ្ឋាភិបាល​បានព្យាយាម​ប្រើ​ប្រាស់​​​ផែន​ទី​ខ្នាត១​លើ ៥០​ពាន់ ដែលលោក ហ៊ុន សែន បាន​ចុះ​កិច្ច​ព្រមព្រៀង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម ឆ្នាំ​២០០៥ ជាមួយ​ប្រទេស​យួន ។ ចំណែក​ខ្នាត​ផែន​ទី​ទំហំ ១ លើ ១០០​ពាន់ ដែល​រដ្ឋការ​បារាំង​បន្សល់​​ទុក​រវាង​ឆ្នាំ​១៩៣០ និង​ឆ្នាំ​១៩៥៣ រួម​នឹង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ​១៩៩១ ដែល​សង្គម​ស៊ីវិល​គិត​ថា ជា​ការ​ចំណេញ​ដល់​កម្ពុជា​នោះ បែរ​ជា​ត្រូវ​បាន​រដ្ឋាភិបាល​របស់លោក ហ៊ុន សែន បាន​ទម្លាក់​ចោល​ទៅ​វិញ។

លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី ដែលជាអ្នកចាស់ទុំផ្នែកនយោបាយ និងធ្លាប់ជា ប្រធានគណកម្មការព្រំដែនផងដែរនោះ លោកបានធ្វើការបដិសេធទាំងស្រុងដោយមិនទទួល ស្គាល់នូវការបោះបង្គោលព្រំដែនរវាងរដ្ឋាភិបាលខ្មែរលោក ហ៊ុន សែន ជាមួយនិងរដ្ឋាភិបាល យួនលោក ង្វៀង តិចយ៉ុង នៅព្រំដែនខេត្តកំពតរបស់ខ្មែរ និងខេត្តកៀងយ៉ាងប្រទេសយួន  កាល​ពី​​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ នោះឡើយ ។

លោក គង់ គាំ បានធ្វើការរំលឹកឡើងវិញាផងដែរថា លោកពីមុនថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ យួន គឺមិនទាន់មានការទន្ទា្រនកំណត់ព្រំដែនចូលមកក្នុងប្រទេសកម្ពុជាដូចសព្វថ្ងៃនេះទេ តែចាប់តាំង ពីក្រោយថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ប្រទេសកម្ពុជាយើងស្ទើរតែក្លាយទៅជាកម្ពុជាក្រោយទាំង មូលទៅហើយ ក្រោមការត្រួតត្រារបស់យួនរហូតមកដល់ពេលនេះ ។ លោក គង់ គាំ បានបន្តថា ក្នុងការបោះបង្គោលព្រំដែនលេខ៣១៤ កាលពីពេលកន្លងទៅនេះ គឺជានិមិត្តរូបនៃមហិ្ឆតាមួយ ទៀតរបស់យួន ហើយដែលបង្ហាញឲ្យឃើញថារដ្ឋាភិបាលរបស់លោក ហ៊ុន សែន អសមត្ថភាព ហើយធ្វើតាមតែការបង្គាប់បញ្ជារបស់រដ្ឋាភិបាលយួនតែប៉ុណ្ណោះ ដែលជាហៅហ្វាយនាយរបស់ ខ្លួន ដែលគេបានធ្វើការសន្យាជាមួយនិងគ្នាថានិងបញ្ចប់ការបោះនៅឆ្នាំ២០១២នេះឲ្យហើយ ។

លោក គង់ គាំ បានបញ្ជាក់ថា ដូចយើងបានឃើញស្រាប់ហើយចុងក្រោយនេះ គេបានធ្វើការដុះ ដូរភូមិមួយចំនួននៅតាមព្រំដែនពីភូមិខ្មែរទៅភូមិយួន និងពីភូមិយួនទៅភូមិរបស់ខ្មែរ ដែលលោក គង់ គាំ បានពន្យល់ថាធាតុពិតគឺជាភូមិរបស់ខ្មែរទាំងអស់ទេ ដោយលោកបានបញ្ជាក់ថាភូមិយួន មកខ្មែរក៏ជាដីរបស់ខ្មែរ ចំណែកភូមិខ្មែរទៅយួនក៏ជាដីរបស់ខ្មែរផងដែរ ព្រោះទីតាំងទាំងអស់​នោះគឺជាដីរបស់ខ្មែរដែលត្រូវបានយួនរំលោភបំពានយកទាំងកំរោល ។
លោក គង់ គាំ បានជំរាបថា ជំហររបស់គណបក្ស សម រង្ស៊ីជាពិសេស ជំហររបស់អង្គការ​ក្រៅ​រដ្ឋាភិ​បាល ក៏ដូចជាសកម្មជនព្រំដែន គឺមិនទទួលស្គាល់ជាដាច់ខាតចំពោះបង្គោលព្រំដែន ដែល បានបោះរវាងរដ្ឋាភិបាលខ្មែរ ជាមួយនិងរដ្ឋាភិបាលយួនដែលបោះជាទ្វេរភាគគីនោះ គឺបានន័យ ថាក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩៣ កិច្ចព្រមព្រៀងទីក្រុងប៉ារីសបានកំណត់ថាត្រូវ​តែសើរើ និងត្រូវលប់ចោលនូវសន្ធិសញ្ញាណាដែរធ្វើឲ្យខូចខាតផលប្រយោជន៏របស់ប្រទេសកម្ពុ ជា ។ ដូចនេះសន្ធិសញ្ញាឆ្នាំ១៩៨២,១៩៨៤,១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមនៅឆ្នាំ២០០៥ ទៅលើសន្ធិសញ្ញាមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាការខុសច្បាប់និងធ្វើឲ្យខូចខាតផលប្រយោ ជន៏របស់កម្ពុជាយ៉ាងខ្លាំង ។

លោក គង់ គាំ បានបញ្ជាក់ជាចុងក្រោយថាគណបក្ស សម រង្ស៊ី សូមធ្វើការអះអាងជាថ្មីម្តងទៀត ថាការបោះបង្គោលព្រំដែនឲ្យហើយនៅឆ្នាំ២០១២ រវាងរដ្ឋាភិបាលខ្មែរ និងរដ្ឋាភិបាលយួន ជាការ ដែលធ្វើក្រោមមហិច្ឆតា និងក្រោមសិទ្ធត្រួតត្រារបស់យួនទាំងស្រុងជាឯកតោភាគគីរបស់គណ បក្សប្រជាជនកម្ពុជាកាន់អំណាច ដែលជាអំណាចបណ្តុប អំណាចរណបយួន ។ ហើយនៅពេល គណបក្ស សម រង្ស៊ី ឈ្នះឆ្នោតគណបក្ស សម រង្ស៊ី ធ្វើការសើរើនិងកំណត់ព្រំដែនឲ្យបានត្រឹមត្រូវ ឡើងវិញទៅតាមស្មារតីរដ្ឋធម្មនុញ្ញ និងទៅតាមភូមិសាស្រ្តពិតប្រាកដរវាងប្រទេសទាំងពីរ ។
 
ចំណែកអ្នក​ជំនាញ​ខាង​កិច្ចការ​ព្រំដែន លោក ស៊ាន ប៉េងសែ រក​ឃើញ​ថា ក្រោម​របប​គ្រប់​គ្រង​របស់លោក ហ៊ុន សែន ​ដែន​សមុទ្រ​កម្ពុជា បាន​បាត់បង់​ក្រោម​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​​ទៅ​យួន និង​​ថៃ ដែលមាន​ទំហំ៧​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ឬ​ស្មើ ២ ភាគ ៣ នៃ​ដែន​សមុទ្រ។ បច្ចុប្បន្ន​កម្ពុជា នៅ​សេសសល់​ប្រមាណ ៣​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ​ នៃ​ដែន​សមុទ្រ​សរុប៩៥.០០០​គីឡូ​ម៉ែត្រ​ក្រឡា​​នោះ។

ដូចនេះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ណាស់​ប្រើ​យន្តការ​ដោះ​ស្រាយ​តាម​មធ្យោបាយ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ វិញទើប​អាច​បញ្ចប់​បាន​នូវ​ជម្លោះ​ព្រំដែន និង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​នានា។ 

No comments:

Post a Comment

yes