សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 9, 2012

គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ចាប់ដៃគ្នាដើម្បី ស្រោចស្រង់ប្រទេសជាតិ ពីកណ្តាប់ដៃគណបក្សប្រជាជន


គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដែលជាអ្នកស្នេហាជាតិ ស្រលាញ់លិទ្ធិប្រជាធិប​តេយ្យ ឥលូវនេះបានបោះជំហ៊ានក្នុងការបាប់ដៃគ្នាដើម្បីធ្វើការសង្គ្រោះប្រទេសជាតិ ពីគណបក្ស​ប្រជាជនកាន់អំណាចហើយ ។

បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣រួចមក ដោយមើលឃើញពី ភាពមិនប្រក្រតីគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានប្រកាស់យ៉ាងដាច់អហិង្កា ដោយមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះឡើយ ។

មិនត្រឹមតែគណបក្សប្រឆាំងទាំងទី២នេះទេ ដែលធ្វើការបដិសេដមិនទទួលលទ្ធផលបោះ​ឆ្នោត​នេះ សូម្បីតែ​មន្រ្តីអង្គការសង្គមស៊ីវិល ក៏សម្តែងការមិនពេញចិត្តចំពោះការបោះឆ្នោតនេះផងដែរ ព្រោះដោយសារតែមានភាពអយុត្តិធម៌ច្រើននៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងអាណត្តិនេះ ។


ដោយមិនចង់ឲ្យប្រទេសជាតិធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយ គណបក្ស សម​រង្ស៊ី បានធ្វើការ អំពាវនាវភ្លាមៗឲ្យអ្នកប្រជាធិបតេយ្យទាំងអស់ មេត្តារួបរួមនិងដាច់ខាតសូមចូលរួមជាមួយគណ​បក្ស សម រង្ស៊ី ដើម្បីធ្វើការសង្គ្រោះប្រទេសកម្ពុជាយើង ពីកណ្តាប់ដៃគណបក្សប្រជាជន​របស់​លោក ហ៊ុន សែន ដែលកាន់អំណាចសព្វថ្ងៃក្រោមការលើកបណ្តុបពីសំណាក់យួនហាណូយ ។

ដល់ដំណាក់កាល ដែលយើងត្រូវធ្វើការសង្គ្រោះប្រទេសជាតិរបស់យើងឲ្យទាន់ពេលវេលាហើយ ពេលនេះគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស កុំពុងតែធ្វើការរៀបចំខ្លួន ក្នុងការចូលតុ​អង្គុយចរចារគ្នា រកដំណោះស្រាយដើម្បីធ្វើការបង្រួបបង្រួមកំលាំងអ្នកប្រជាធិបតេយ្យ ក្នុងកា​រ​ដណ្តើមយកជ័យជំនះនៅពេលបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ឲ្យទាល់​តែ​បាន ។

នៅក្នុងលិខិតមួយច្បាប់ដែលចុះហត្ថលេខាដោយលោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១២ បានផ្ញើរជូនលោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស  ដើម្បីបើកការប្រជុំគ្នាមួយជាមួយ និងគណបក្ស សម រង្ស៊ី នៅថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០១២ នៅក្នុងទីក្រុងម៉ានីល ប្រទេស​ភីលីពីន ស្តីពីការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យ ។ ដោយលោក គង់ គាំ បានយោងទៅលើ សេច​ក្តីអំពាវនាវរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ស្តី​ពីការ « បង្រួបបង្រួមកំ​លាំង ប្រជាធិបតេយ្យខ្មែរទាំងអស់ ដើម្បីបញ្ចប់អំណាចផ្តាច់ការ » ។ ជា​មួយ​គ្នានោះលោក គង់ គាំ ក៏បានយោងទៅលើលិខិតរបស់លោក កឹម សុខា ចុះថ្ងៃទី០៥ ខែ​មិថុ​នា​ ឆ្នាំ២០១២ ផងដែរ ។

ការចាប់ដៃគ្នា ចូលតុអង្គុយចរចារ ដើម្បីរកដំណោះស្រាយបង្រួបបង្រួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក៏ជាការចង់បានរបស់ប្រជាពលរដ្ឋទូទៅផងដែរ ព្រោះពួកគាត់​មិនចង់ឲ្យសម្លេងអ្នកប្រជាធិបេត្យមានការបែកខ្ញែកច្រើន ធ្វើឲ្យប្រជាពលរដ្ឋពិបាកក្នុងការ​សម្រេចចិត្ត ចូលរួមរស់ជាមួយនិងគណបក្សមួយណាឲ្យពិតប្រាកដនោះ ។

ជាការលើកឡើងរបស់មន្រ្តីអង្គការសង្គមស៊ីលវិល និងអ្នកតាមដានមើលស្ថានការណ៏នយោ បាយនៅក្នុងប្រទេសកម្ពុជា ពួកគាត់បចង់ឲ្យគណបក្សប្រឆាំងទាំង២នេះ រួមគ្នាជាធ្លុងមួយផង ដែរ ព្រោះប្រសិនបើគណបក្សប្រឆាំងទាំង២នេះចរចារគ្នានៅថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០១២ នៅ ទីក្រុងម៉ានីល ប្រទេសភីលីពីន ត្រូវរ៉ូវគ្នានោះ គណបក្សប្រជាជនរបស់លោក ហ៊ុន សែន ពិតជាមានការព្រួយបារម្ភមិនស្ទើរនោះទេ ព្រោះពួកគេខ្លាចពីប្រជាប្រិយ​ភាពរបស់គណ​បក្ស​ប្រ​ឆាំង ដែលមានការគាំទ្រពីប្រជាពលរដ្ឋកាន់តែច្រើនឡើងៗនោះ ។

សូមជំរាបផងដែរថា បើទោះបីជាលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្ស សម រង្ស៊ី មានការបាត់បង់ចំនួនមេឃុំ-ចៅសង្កាត់ក៏ដោយ ក៏ប៉ុន្តែផ្ទុយទៅវិញ​អស​នៈ​របស់​គណបក្ស សម រង្ស៊ី នៅតាមឃុំ-សង្កាត់ នានាគឺមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែល​ធ្វើឲ្យគណបក្សប្រជាជនរបស់លោក ហ៊ុន សែន មានការព្រួយបារម្ភកាន់តែខ្លាំង ។ ដោយគេខំធ្វើ​ការ​បំភាន់ភ្នែករបស់ប្រជាពលរដ្ឋថាខ្លួន( គណបក្សប្រជាជន ) ទទួលបានជោគជ័យ​យ៉ាងត្រចះ​ត្រចង់ ។ទាំងអស់នេះ គឺជាការភូតកុហុករបស់​គណ​បក្សប្រជនលោក ហ៊ុន សែនទេ ព្រោះចំនួន​សមាជិកគាំទ្ររបស់គណបក្សប្រជាជន មានការធ្លាក់ចុះយ៉ាងគំហុក បើទោះបីជាពួកគេខំប្រឹង​ចំណាយលុយខ្ជះខ្ជាយ សម្រាប់យកមកទិញទឹកចិត្តរបស់ ប្រជាពលរដ្ឋដែលក្នុង​មួយឃុំៗអស់​រាប់​ម៉ឺនដុល្លាក៏ដោយ ។
សូមជំរាបថាប្រជាពលរដ្ឋឥលូវនេះ គឺពួកគាត់ឈប់ចាញ់បោកគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ទៀតហើយព្រោះរដ្ឋអំណាចថ្នាក់មូលរដ្ឋានជាប់ឆ្នោតមកពីគណបក្សប្រជាជន បាន ធ្វើបាបប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគ្មានពេលស្បើយ លួចកេងប្រវ័ញ្ញប្រជាបលរដ្ឋ​គ្រប់បែប​យ៉ាង ។ដូចបងប្អូន បានឃើញស្រាប់ហើយនៅក្នុងឃុំ-សង្កាត់ នានាទូទាំង​ប្រទេសដែលមូល
ដ្ឋាននោះ មានអ្នកគ្រប់គ្រងជាមនុស្សរបស់គណបក្សប្រជាជន ។

ដូចនេះសូមកំលាំងអ្នកស្នេហាជាតិ ស្រលាញ់លិទ្ធិប្រជាធិបតេយ្យទាំងអស់ក្រោកឡើងរួមរួមគ្នា ជាមួយនិងគណបក្ស សម រង្ស៊ី ដើម្បីយើងតទល់ជាមួយនិងគណបក្សប្រជាជន ដែលកាន់អំ ណាច​សព្វថ្ងៃ ធ្វើការសង្គ្រោះប្រទេសជាតិរបស់យើងឲ្យបានមុនពេលបោះឆ្នោតឆ្នាំ២០១៣ ដើម្បី យើងដណ្តើមយកភាពជោគជ័យទាំងអស់គ្នានោពេលបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ ។ ព្រោះ ការ​គ្រប់គ្រងប្រទេសក្រោមរដ្ឋអំណាចរបស់គណបក្សប្រជាជនលោក ហ៊ុន សែន ធនធាន​ធម្ម​ជាតិ របស់ប្រទេសកម្ពុជាយើង ទទួលរងនូវការវិនាសបាត់បង់ស្ទើរតែទាំងស្រុង ហើយប្រទេស​កម្ពុជាក៏សឹងតែក្លាយទៅជាកម្ពុជាក្រោមទី២ផងដែរ ដោយសារតែរដ្ឋាភិបាល បាន បើកដៃឲ្យពួក​យួនចូលមករស់នៅដោយខុសច្បាប់ពេញប្រទេស យ៉ាងអាណាធិបតេយ្យ ហើយរដ្ឋាអំណាច​ក្រុងភ្នំពេញរបស់លោក ហ៊ុន សែន ធ្វើអ្វីៗគឺតាមតែបង្គាប់បញ្ជារបស់នាយករដ្ឋមន្រ្តី​របស់​យួន​តែប៉ុណ្ណោះ ព្រោះគេមានមុខមាត់មកដល់ថ្ងៃនេះក៏ដោយសាតែយួនផងដែរ ។

ដូចនេះដើម្បីកុំឲ្យទ្រព្យសម្បត្តិ ធនធានធម្មជាតិ និងប្រទេសជាតិធ្លាក់ទៅជាកម្ពុជាក្រោមទី២ ជំរើសមានតែមួយគត់គឺពលរដ្ឋអ្នកប្រជាធិបតេយ្យ ដាច់ខាតត្រូវតែរួបរួមជាមួយគណបក្ស សម រង្ស៊ី ព្រោះមានតែគណបក្ស សម រង្ស៊ី ទេដែលអាចដឹកនាំនាវាកម្ពុជា ឆ្ពស់ទៅរកការរីកចំរើន និង​ជឿនលឿនបាន ដូចជាបណ្តាប្រទេសនៅក្នុងតំបន់ ៕

No comments:

Post a Comment

yes