សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, June 9, 2012

ទារក​​ចម្លែក​​កើត​មក​​គ្មាន​​ច្រមុះ និង​​មាន​​ដុះ​​ប្រមោយ​


ម្តាយ​ទារក​ចម្លែក និង​ទារក​ចម្លែក

បាត់ដំបង  ទារក​ចម្លែក​កើតមក​គ្មាន​ច្រមុះ និង​ដុះ​ប្រមោយ​ក្នុង​គ្រួសារ​ប្រជាកសិករ​រស់នៅ​ភូមិ​ថ្ម​ព្រូស ឃុំ​អណ្ដើក​ហែប ស្រុក​រតន​មណ្ឌល ខេត្ត​បាត់ដំបង 
អ្នកគ្រូ​ពេទ្យ​ឆ្មប​នៅ​មណ្ឌល​សុខភាព​ស្ដៅ ឈ្មោះ​ជា ដា​ណេ បាន​ប្រាប់​វិទ្យាសាស្ត្រ​ខ្មែរ​នៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា ម្ដាយ​ទារក​ចម្លែក​នេះ​បាន​សម្រាលកូន​នៅ​ម៉ោង​៣ និង​០០​នាទី​ទៀបភ្លឺ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ ២០១២ ក្នុង​មណ្ឌល​សុខភាព​ស្ដៅ 
ប្រភព​បន្ត​ថា ទារក​ចម្លែក​នេះ​កើតមក​មាន​លក្ខណៈ​ដូច​មនុស្ស​ទាំងអស់ តែ​ខុស​ត្រង់​ថា គ្មាន​ច្រមុះ និង​ដុះ​ប្រមោយ​មាន​ទម្ងន់​២,៥​គីឡូក្រាម​ដកដង្ហើម​តាម​មាត់ ហើយ​ម្ដាយ​មាន​សុខភាព​ធម្មតា ។ ហើយ​ទារក​ចម្លែក​នេះ​នាំ​យក​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ នៅ​ម៉ោង​៨ និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១២ និង​បាន​ស្លាប់​នៅ​ម៉ោង​១០ និង​៣០​នាទី​ថ្ងៃ​ដដែល 

អ្នកគ្រូ​ពេទ្យ​បាន​ឲ្យ​ដឹង​ទៀត​ថា ម្ដាយ​ទារក​ចម្លែក​នេះ​មានឈ្មោះ ភុំ ជឿ​ម អាយុ​៣២​ឆ្នាំ​ឪពុក​ឈ្មោះ ច្រាញ់ អឿម អាយុ​៣៥​ឆ្នាំ​មុខរបរ​ធ្វើ​ចម្ការ​មាន​កូន​៥​នាក់ ហើយ​ទារក​ចម្លែក​នេះ​ជា​កូន​ទី​៥ ភេទ​ប្រុស ដោយ​មុខ​មាន​លក្ខណៈ​ធម្មតា​ទាំងអស់ 

No comments:

Post a Comment

yes