សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 11, 2012

ករណី​ឃាត់ខ្លួន​និស្សិតចូលរួមជាមួយ​កម្មករ ស្នងការ​ក្រុង កំពុង​ពិចារណា​

Give our kids a better deal

Give our kids a better deal
រ៉ុង បញ្ញា
ភ្នំពេញ: ឈ្មោះ រ៉ុង បញ្ញា ដែលចូលរួមជាលោក រ៉ុង ឈុន មិន​ត្រូវបាន​ដោះលែង​នៅឡើយ​ទេ បន្ទាប់ពី​មានការ​ប៉ះទង្គិច​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដែល​នាំ​ឲ្យ​បុរស​នោះ មាន​របួស​បែកក្បាល និង​ត្រូវបាន​ចាប់​ឃាត់ខ្លួន បញ្ជូនទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១២ ខណៈដែល​តំណាង​កម្មករ​រោងចក្រ​តៃ​ណាន ដែល​ដឹកនាំ​ដោយ រ៉ុង ឈុន ចំនួន ២០​នាក់ ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​រួច ហើយ​បាន​អង្គុយ​សម្រាក​នៅ​កន្លែង​ដើម​ពោធិ៍​មុខ​វត្ត​បុ​ទុម​វ​ត្តី​។​

​ពាក់ព័ន្ធ​នឹង​ការចាប់ខ្លួន​កម្មករ​ខាងលើ ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច ណារ៉ុថ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១២​ថា ការចាប់ខ្លួន​លោក រ៉ុង បញ្ញា នោះ ដោយសារតែ​គាត់​បាន​វាយ​ទៅលើ​កម្លាំង​សមត្ថកិច្ច​នគរបាល ហើយ​គាត់​មិនមែនជា​កម្មករ​ទេ​។ គាត់ ជា​និស្សិត​។ 

​លោក​ទូច ណារ៉ុថ បញ្ជាក់ថា “​ដោយសារ​តែមាន​សំណូមពរ​ពី​លោក រ៉ុង ឈុន សុំ​ឲ្យ​ដោះលែង ដូច្នេះ​យើង​កំពុង​ពិចារណា​សិន ថា​នឹង​ចាត់ការ​តាមផ្លូវ​ច្បាប់​ដែរ ឬ​អត់​?​។ បើ​លែង យើង​នឹង​ឲ្យ​គាត់​ធ្វើ​កិច្ចសន្យា ឲ្យ​ឈប់​ប្រព្រឹត្ត​អំពើហិង្សា​បែបនេះ​ទៀត និង​មិន​បញ្ជូនទៅ​តុលាការ​ទេ​”​។​

​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ បានបញ្ជាក់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា “​មកដល់​រសៀល​នេះ នៅ​មិនទាន់មាន​ការដោះលែង​នៅឡើយ​។ ករណីនេះ យើង​កំពុង​ឲ្យ​ខាង​សិទ្ធិមនុស្ស​ជួយ​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង ហើយ​បើតាម​ភ្នាក់ងារ​សិទ្ធិមនុស្ស​ថា នឹងមាន​ការដោះលែង​នៅ​ម៉ោង ២​នេះ តែ​មិនទាន់​ដឹងថា យ៉ាងម៉េច​នៅឡើយ​ទេ​”​។​

​លោក រ៉ុង ឈុន បាន​អះអាងថា ពួកគាត់​មិនបាន​ប្រើ​អំពើហិង្សា​អ្វី​ទេ គឺ​បន្ទាប់ពី​បានដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ក៏បាន​ឈប់​អង្គុយ​សម្រាក​នៅក្រោម​ដើម​ពោធិ៍ ហើយ​ត្រូវ​បា​កម្លាំង​អាជ្ញាធរ​វាយ​បង្ក្រាប​តែម្ដង​។​

​សូមជម្រាបថា នៅពេលនេះ ក្រុម​តំណាង​កម្មករ ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន កំពុង​រង់ចាំ​ទទួល​លោក រ៉ុង បញ្ញា នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ តែ​រហូតមក​ដល់ពេលនេះ នៅ​មិនទាន់​ដឹងថា ដោះលែង ឬ​យ៉ាងណា​នៅឡើយ​ទេ​៕​

No comments:

Post a Comment

yes