លោក សម រង្ស៊ី ( ឆ្វេង ) និង ជំទិត ស៊ីទា ( ស្តាំ )
ខាងក្រោមនេះគឺជាប្រសាសន៏របស់លោក ជំទិត ស៊ីទា ដែលបាននិយាយ
ប្រាប់អ្នកកាសែតជុំវិញករណីរបស់លោក សម រង្ស៊ី
CEN ដោយ: រតនា
ភ្នំពេញ: ជីវិតនយោបាយរបស់លោក សម រង្ស៊ី មេគណបក្សប្រឆាំង ដែលកំពុងនិរទ្ទេសខ្លួននៅក្រៅប្រទេស ដោយសារតែការរត់គេចពីសំណាញ់ច្បាប់ ក្នុងប្រទេសកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរហើយ ពីព្រោះគាត់ជាអ្នកដើរទៅមាត់ជ្រោះដោយខ្លួនឯង ហើយកិច្ចប្រជុំអាស៊ាន នៅពេលនេះ គ្មានរបៀបវារៈនិយាយពាក់ព័ន្ធនឹងលោក សម រង្ស៊ី ទេ។ នេះយោងតាមប្រសាសន៍លោក ទិត សុធា អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១២។
លោក ទិត សុធា បានមានប្រសាសន៍ថា លោក ប្រេដ អាដាម គឺជាអង្គការមិនមែនរដ្ឋាភិបាល អន្តរជាតិមួយ ដែលតែងតែមានទំនោរគាំទ្រ គណបក្សប្រឆាំង។ ក៏ប៉ុន្តែ ប្រេដ អាដាម មិនមានឥទ្ធិពលណាមួយ នៅក្នុងការដាក់ការគាបសង្កត់មកលើរដ្ឋាភិបាលកម្ពុជានោះទេ។
លោក ទិត សុធា បានមានប្រសាសន៍បន្តថា បញ្ហាលោក សម រង្ស៊ី គឺជាការអនុវត្តច្បាប់ ហើយកំហុសរបស់លោក សម រង្ស៊ី គឺត្រូវបានតុលាការផ្តន្ទាទោសហើយ សិទ្ធិនយោបាយក៏ត្រូវបញ្ចប់ដែរ ដូច្នេះការទាមទាររបស់ ប្រេដ អាដាម វាមិនត្រូវទៅនឹងទិដ្ឋភាពពិតប្រាកដ នៃស្ថានការណ៍នយោបាយនៅកម្ពុជា ហើយវាក៏ជាការដើរផ្ទុយនឹងការពង្រឹងនីតិរដ្ឋនៅកម្ពុជាផងដែរ ពីព្រោះរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ក្នុងការលើកស្ទួយនីតិរដ្ឋ តាមរយៈការគោរព និងអនុវត្តច្បាប់។
លោក ទិត សុធា បានបញ្ជាក់ថា “កំហុសរបស់លោក សម រង្ស៊ី គឺបំពានច្បាប់ មិនអាចនឹងគៀងគររកសំឡេងពីប្រទេសមហាអំណាចណាមួយ ដើម្បីដាក់ការគាបសង្កត់ មកលើរដ្ឋាភិបាលដែលមានឯករាជ្យភាព អធិបតេយ្យភាពរបស់ខ្លួនត្រឹមត្រូវនោះទេ”។
លោក ទិត សុធា បានបញ្ជាក់បន្តទៀតថា កិច្ចប្រជុំអាស៊ាន នៅពេលនេះ មិនបានយកបញ្ហាបុគ្គលដែលបំពានច្បាប់មកដោះស្រាយនៅក្នុងកិច្ចប្រជុំនោះទេ។
លោកប្រេដ អាដាម នាយកប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដានេះ នៅទីក្រុងញូយ៉កថា លោកស្រី ហ៊ីលឡារី គ្លីនតុន គួរតែប្រើការទស្សនកិច្ចនេះ ឲ្យមានការចូលស្រុករបស់លោក សម រង្ស៊ី ដើម្បីចូលរួមបោះឆ្នោតក្នុងឆ្នាំ២០១៣ ដោយបញ្ចប់នូវការកាត់ក្តីផ្នែកនយោបាយនានាប្រឆាំងនឹងលោកសម រង្ស៊ី។

សេចក្តីថ្លែងការណ៍ បានអំពាវនាវឲ្យ លោកស្រី ហ៊ីលឡារី គ្លីនតុន ផ្តល់អាទិភាពទៅលើការធ្វើឲ្យប្រសើរផ្នែកសិទ្ធិមនុស្សនៅកម្ពុជាដើម្បីដោះស្រាយបញ្ហា ដូចជា ការសម្លាប់សកម្មជន ដែលមានលោក ឈុត វុទ្ធី និងការរំលោភយកដីធ្លីពីប្រជាពលរដ្ឋ ដូចជា ករណីអ្នកភូមិបឹងកក់៕
No comments:
Post a Comment
yes