លោក ច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
អំពើពុករលួយនៅក្នុងប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការរីកធំធាត់ឡើងបន្តិចម្តងៗ
នៅគ្រប់ស្ថាប័ន និងមន្ទីរនានារហូតធ្វើឲ្យមន្ត្រីអង្គការជាតិ និងអន្តរជាតិ
បានសម្តែងការព្រួយ បារម្ភ ចំពោះការបាត់បងថវិការជាតិដ៏ច្រើនលើសលប់ សម្រាប់យកមកបំពេញតំរូវការរបស់ប្រទេសជាតិ
។ជាមួយគ្នានោះក៏មានការរិះគន់ខ្លាំងៗផងដែរ ចំពោះអំពើពុករលួយនេះពីគណបក្ស
ប្រឆាំង និងមន្រ្តីអង្គការក្រៅរដ្ឋាភិបាល
ក៏ប៉ុន្តែនៅតែគ្មានចំណាត់ការណាមួយឲ្យមានប្រសិទ្ធ
ភាពពីសំណាក់ រដ្ឋាភិបាលរបស់លោក ហ៊ុន សែន នោះឡើយ ។
សូមជំរាបជូនផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ គឺមានការលេចឮរឿងអាស្រូវពុករលួយមួយរបស់លោកប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ពីករណីកិបកេងប្រាក់របបបេសកកម្ម
និងការកាត់ភាគរយនៅតាមអង្គភាពមន្ទីរនានា ដែលទង្វើនេះគេអាចនិយាយបានថា អំពើពុករលួយកំពុងកើតមានយ៉ាងស្ងៀមស្ងាត់បំផុត ។
បន្ទាប់មកទៀតមិនបានប៉ុន្មានផង ក៏បែកធ្លាយរឿងអាស្រូវមួយទៀតដោយមន្ដ្រីរាជការជាច្រើនរូបបាននិយាយតគ្នាពីមាត់មួយទៅមាត់មួយ
ពីអំពើពុករលួយនៅក្នុងនាយកដ្ឋាននីតិកម្មរបស់
ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ ដែលគេបានចាត់ទុកថា អំពើពុករលួយនេះមិនទាន់កែទម្រង់នៅឡើយទេ
បើទោះបីជាធ្លាប់មានរបាយការណ៏ទៅដល់លោក ច័ន្ទ សារុន ហើយក្តី ។
មន្ដ្រីមួយចំនួនដែលមិនសប្បាយចិត្តចំពោះអំពើពុករលួយខាងលើនេះបាននិយាយតគ្នាថា នៅពេលមានការចាត់តាំងពីថ្នាក់លើឲ្យនាយកដ្ឋាននីតិកម្ម
មានភារកិច្ចផ្ដល់អាជ្ញាប័ណ្ណនាំចេញ នាំចូលជីកសិកម្ម និងចំណីសត្វទូទាំងប្រទេស ស្ថិតក្រោមការគ្រប់គ្រងរបស់លោក អ៊ុក ស៊ីផាន
ប្រធាននាយកដ្ឋាននីតិកម្មនោះ
គេសង្កេតឃើញមានអំពើពុករលួយនិងការគាបសង្កត់ជំរិតទារប្រាក់ពីតាមបណ្តាក្រុមហ៊ុន ក៏ដូចជាអ្នកជំនួញ លើរាល់ការស្នើសុំអាជ្ញាប័ណ្ណនាំចេញ នាំចូលជីគីមី និងចំណីសត្វ ក្នុងតម្លៃមួយយ៉ាងខ្ពស់ដែលអំពើពុករលួយបែបនេះ គឹបានកើតមានយ៉ាងពេញបន្ទុកតែម្ដងនៅក្នុងនាយកដ្ឋាននីតិកម្ម ហើយមន្រ្តីក្រោមឱវាទរបស់លោក
អ៊ុក ស៊ីផាន គឺគ្មាននរណាម្នាក់ហ៊ានក្អកនោះទេ ។
យ៉ាងណាម៉ិញបើទោះបីជាធ្លាប់មានរបាយការណ៏ ដែលទាក់ទងទៅនិងអំពើពុករលួយនៅក្នុងនាយកដ្ឋាននីតិកម្មដែលបានទៅដល់ដៃរបស់លោក
ច័ន្ទ សារ៉ុន ហើយក្តីក៏លោក ច័ន្ទ សារ៉ុន នៅស្ងាត់ស្ងៀមមិនទាន់មានវិធានការនៅឡើយទេ ។
សូមជំរាបជូនផងដែរថា
បើយោងតាមការបែបធ្លាយរឿងពុករលួយនៅក្នុងនាយកដ្ឋាននីតិកម្ម នៃក្រសួងកសិកម្ម ដែលបាននិយាយតៗគ្នាពីមន្រ្តីដែលបានដឹងរឿងនេះបានឲ្យដឹងថា
បើតាមការលើកឡើងរបស់ក្រុមហ៊ុនមួយចំនួនដែលកំពុងរងនូវការគាបជំរិតទាប្រាក់ពីមន្ត្រីក្រោមឱវាទរបស់លោក អ៊ុក ស៊ីផាន
បានលើកឡើងថាពួកគេបានបង់ប្រាក់ឲ្យទៅនាយកដ្ឋាននីតិកម្ម ដែលសំដៅទៅលើលោក
អ៊ុក ស៊ីផាន ចំនួន១.៥០០ដុល្លារ ដើម្បីកុំឲ្យឯកសាររបស់ពួកគេយឺតយ៉ាវ ហើយបច្ចុប្បន្ននេះមានក្រុមហ៊ុនប្រមាណជាង២០
ដែលស្នើសុំអាជ្ញាប័ណ្ណពីនាយកដ្ឋាននីតិកម្ម បានន័យថាក្នុង១ខែនាយកដ្ឋាននីតិកម្មក្រោមការគ្រប់គ្រងរបស់លោក
អ៊ុន ស៊ីផាន អាចរកចំណូលពីការចេញអាជ្ញាប័ណ្ណនាំចូលជីគីមី
ក៏ដូចជាចំណីសត្វមិនតិចជាង២ម៉ឺនដុល្លារនោះទេ ។
ប្រភពព័ត៌មានពីមន្ដ្រីរាជការដែលមិនបានទទួលផលប្រយោជន៏ពីអំពើពុករលួយខាងលើនេះបាននិយាយទៀតថា
ក្រសួងកសិកម្ម រួមទាំងក្រសួងសេដ្ឋកិច្ចហិរញ្ញាវត្ថុមិនកំណត់ឲ្យយកប្រាក់ពីការស្នើសុំអាជ្ញាប័ណ្ណនាំចូលបែបនេះនោះឡើយ ទើបបានជាគេចាត់ទុកថាចំណូលទាំងនោះជាអំពើពុករលួយក្នុងកម្រិតខ្ពស់ស្តែងឲ្យឃើញច្បាស់ក្រឡែតដែលហូរចូលទៅក្នុងហោប៉ាវលោក
អ៊ុក ស៊ីផាន ។
បន្ទាប់ពីមានការល្បីខ្ចរខ្ចាយ បែបធ្លាយរឿងនេះហើយនោះលោក ច័ន្ទ សារុន រដ្ឋមន្រ្តីក្រសួងកសិកម្ម
រុក្ខាប្រមាញ និងនេសាទ គួរតែពិនិត្យមើលឡើងវិញជាបន្ទាន់ លើករណីអំពើពុករលួយរបស់
លោក អ៊ុក ស៊ីផាន ខាងលើនេះ
មិនគួរបណ្តែតបណ្តោយឲ្យមន្ត្រីខិលខូចពុករលួយរបៀបនេះ ប្រព្រឹត្តអំពើពុករលួយ និងធ្វើអ្វីៗស្រេចតែចិត្តបែបនេះទៀតនោះទេ ព្រោះករណីនេះគឺជាអំពើខុសនិងច្បាប់ស្តីពីច្បាប់ប្រឆាំងអំពើពុករលួយ
។ ចំណែកឯលោក ឱម យិនទៀង
ដែលជាប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ ក៏គួរតែតាមដាន
និងធ្វើការស៊ើបអង្កេតចំពោះករណីនេះឲ្យបាន ដិតដល់ផងដែរ
កុំបណ្តែតបណ្តោយឲ្យមានអំពើពុករលួយរបៀបនេះតទៅទៀត
និងកុំឲ្យមានការរិះគន់ជុំទិសថាអង្គភាពប្រឆាំងអំពើពុករលួយ
ក្រោមការបង្កើតឡើងរបស់រដ្ឋាភិបាល អសកម្ម និងគ្មានសកម្មភាពធ្វើការកំចាត់អំពើពុករលួយ
ដែលបានកើតមានឡើងនៅតាមស្ថាប័ន ក្រសួងនិងមន្ទីរនានាមួយចំនួននោះ ។
គួរជំរាបជូនផងដែរថា នៅក្នុងអំឡុងពេលចូលរួមក្នុងទិវាមច្ឆជាតិលើកទី១០
នៅខេត្តកំពង់ចាមលោក
ហ៊ុន សែន ក៏បានធ្វើការប្រកាសរួចហើយថា សុំឲ្យមន្ត្រីនៅតាមអង្គភាព ស្ថាប័នរដ្ឋទាំងអស់ធ្វើយ៉ាងណាជួយសន្សំសំចៃថវិកាជាតិដើម្បីកុំឲ្យមានហានិភ័យកើតមានឡើងជាបន្តរទៀត ។ ដូចនេះអ្នកតាមដានស្ថានការណ៏ បានលើកឡើងថា ការកំចាត់អំពើពុករលួយនៅក្នុងនាយកដ្ឋាននីតិកម្មក្រោមការគ្រប់គ្រងរបស់លោក អ៊ុក ស៊ីផាននោះ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក
ច័ន្ទ សារុន រួមជាមួយនិងលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
មិនត្រូវមើលរំលង ឬក៏គ្មានចំណាត់ការលើករណីខាងលើនេះឡើយ ៕
No comments:
Post a Comment
yes