វត្តមានរបស់លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី នៅលើទឹកដីនៃប្រទេសកាណាដា
ដែលអមដំណើរដោយលោកស្រី ជូ ឡុងស៊ូមួរ៉ា និងលោកស្រី មូរ សុខហួរ គឺទទួលបានការគាំទ្រ
យ៉ាងខ្លាំងពីសំណាក់សកម្មជនរបស់គណបក្ស សម រង្ស៊ី
និងប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សម រង្ស៊ី ។
លោក សម រង្ស៊ី រួមជាមួយនិងគណបក្សប្រតិភូបានធ្វើដំណើរទៅដល់បប្រទេសកាណាដា កាល
ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២ ដើម្បីជាការឆ្លើយតបទៅនិងការអញ្ជើញពីសំណាក់សកម្មជន
របស់គណបក្ស សម រង្ស៊ី និងប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ ព្រោះពួកគាត់ចង់ជួបលោក សម
រង្ស៊ី ដោយផ្ទាល់ដើម្បីស្តាប់ប្រសាសន៏របស់លោក សម រង្ស៊ី
ធ្វើការអត្ថាធិប្បាយជុំវិញទៅនិងព្រឹត្តការណ៏ថ្មីៗដែលបានកើតមានឡើងនៅក្នុងប្រទេសកម្ពុជា
ក៏ដូចជាការចង់ជំរាបសួរលោក សម រង្ស៊ី ដោយផ្ទាល់អំពីបញ្ហាព្រំដែនរវាងប្រទេសជិតខាងទាំងពីគឺប្រទេសសៀម
និងយួន ដែលសំខាន់ នៅក្នុងសំនួររបស់ពួកគាត់គឺទាក់ទងនៅនិងព្រំដែនខាងកើត
ដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានធ្វើការបោះបង្គោលព្រំដែនជាមួយនិងប្រទេសយួននៅតាមបណ្តាខេត្តមួយចំនួនដែលនៅជាប់និងខេត្តរបស់យួន
ក៏ដូចជាការបម្ភោធន៏បង្គោលព្រំដែនលេខ៣១៤នៅខេត្តកំពតរបស់ខ្មែរ និងខេត្តកៀងយ៉ាងរបស់យួន
កាលពីថ្ងៃអាទិត្យ ទី២៤ ខែមិថុនា ឆ្នាំ២០១២ដែលមានការចូលរួមជាអធិបតេយ្យពីសំណាក់លោក
ហ៊ុន សែន និង លោក ង្វៀង តាំងយ៉ុង នាយករដ្ឋមន្រ្តីយួន ។
ប្រការដែលគួរឲ្យចាប់អារម្ភពីមហាជនទូទៅនោះ បានលើកឡើងថា ការបោះបង្គោលព្រំដែនរវាងប្រទេសខ្មែរ
ហើយនិងយួន គឺបានធ្វើឲ្យមានការបាត់បង់ទឹកដីខ្មែរជាច្រើនចូលទៅខាងទឹកដីនៃភាគីយួន
ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺថា ចំណុចបង្គោលព្រំដែនលេខ៣១៤
ដែលបានសម្ភោធន៏ជាផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ នោះគឺជាតំរុយដ៏សំខាន់សម្រាប់កំណត់ព្រំប្រទល់ដែនទឹករវាងប្រទេសទាំងពីរផងដែរ
។ ដែលត្រង់ចំណុចនេះហើយគឺជារឿងរសើបផុត ហើយក៏ជាការចាប់អារម្ភពីសំណាក់មហាជនទូទៅ
ទាំងក្នុងប្រទេស និងក្រៅប្រទេសនោះ ។
សូមជំរាបជូនផងដែរថា នៅក្នុងពិធីជួបជាមួយសកម្មជន និងប្រជាពលរដ្ឋអ្នកគាំទ្រគណបក្ស
សម រង្ស៊ី នៅក្នុងទីក្រុងតូរ៉ាន់តូ ប្រទេសកាណាដាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១២
ដែលភាគច្រើនគឺជាខ្មែរកម្ពុជាក្រោមនោះលោក សម រង្ស៊ីបានមានប្រសាសន៏ដោយផ្តោតទៅលើការបាត់បង់ទឹកដីរបស់ប្រទេសកម្ពុជា
ចូលទៅក្នុងប្រទេសយួនចាប់ពីកម្ពុជាក្រោម ដែលបន្តររហូតមកដល់ពេលបច្ចុប្បន្ននេះ ក្រោមការគ្រប់គ្រងប្រទេសរបស់រដ្ឋាភិបាលលោក
ហ៊ុន សែន ។
លោក សម រង្ស៊ី បានមានប្រសាសន៏ថាលោក ហ៊ុន សែន គណបក្សប្រជាជនគឺគ្មានមនសិការ
ការពារទឹកដីរបស់ខ្មែរពីការលួចឆក់ប្លន់ពីសំណាក់យួននោះឡើយ ដោយហេតុថា អំណាចដែលលោក
ហ៊ុន សែន និងគណបក្សប្រជាជនមានរហូតមកដល់សព្វថ្ងៃនេះ គឺក្រោមការរៀបចំនិងចាត់ចែងពីសំណាក់យួនហាណូយ
។ ដូចនេះបានជាគណបក្សប្រជាជន និងលោក ហ៊ុន សែន
មិនមានស្មារតីក្នុងការទប់ស្កាត់ការរំលោភទឹកដី ពីសំណាក់ប្រទេសយួនបែបនេះឡើយ ។ ដែលទង្វើររបស់លោក
ហ៊ុន សែន បានធ្វើរបៀបនេះ ត្រូវបានលោក សម រង្ស៊ី លើកឡើងថា ទាំងអស់នេះ គឺជាការតបស្នងសងគុណយួន
ពីសំណាក់លោក ហ៊ុន សែន និងគណបក្សប្រជាជន ព្រោះដោយសារតែយួនគឺជាអាណាព្យាបាលរបស់ខ្លួន
ហើយជានិច្ចជាកាលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន គឺតែងតែធ្វើបាបប្រជាពលរដ្ឋរបស់ខ្លួនឲ្យរស់នៅលំបាកវេទនា
ដោយផ្តល់សិទ្ធ ឲ្យតម្លៃ និងលើកតំកើនប្រជាពលរដ្ឋយួនដែលជាជនអន្តោប្រវេសន៏ទាំងនោះដែលចូលមករស់នៅលើទឹកដីខ្មែរជាធំ
។ ដែលទង្វើទាំងអស់នោះមានដូចជា ការបណ្តេញប្រជាពលរដ្ឋរបស់ខ្លួនចេញពីដីធ្លីផ្ទះសម្បែងទាំងកំរោល
ហើយយកទីតាំងទាំងនោះ ទៅផ្តល់ឲ្យជនជាតិយួនរស់នៅ ក៏ដូចជាការបង្កើតភូមិឲ្យប្រជាពលរដ្ឋអន្តោប្រវេសន៏យួនខុសច្បាប់ទាំងនោះរស់នៅបានសុខស្រួលជាដើមផងដែរ
។
លោក សម រង្ស៊ី បានមានប្រសាសន៏បន្តរទៀតថា ដើម្បីបញ្ចប់អំណាចដែលធ្វើបាបរាស្រ្ត
និងការ ធ្វើឲ្យទឹកដីខ្មែរបាត់បង់បន្តិចម្តងៗចូលទៅក្នុងដីយួនក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលោក
ហ៊ុន សែន សព្វថ្ងៃ គឺ« មានតែការឯកភាពគ្នាជាខ្មែរតែមួយទេ » ដែលជាជំរើសដ៏សំខាន់ និងមានប្រយោជន៏ជាទីបំផុតសម្រាប់ធ្វើការសង្គ្រោះប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម
ហើយនិងការធ្វើបាបប្រជាពលរដ្ឋខ្មែរទូទៅពីសំណាក់គណបក្សប្រជាជន និងការទប់ស្កាត់កុំឲ្យមានការបាត់បង់បូរណភាពទឹកដីរបស់យើងជាបន្តរទៀតចូលទៅក្នុងដីយួននោះ
។
លោក សម រង្ស៊ី ក៏បានលើកឡើងអំពីការតស៊ូយ៉ាងអង់អាចក្លាហាន របស់ប្រជាពលរដ្ឋខ្មែរ
ជាពិសេសគឺខ្មែរកម្ពុជាក្រោម ក៏ដូចជាគណបក្ស សម រង្ស៊ី នៅក្នុងការថែរក្សាទឹកដីរបស់យើង
ពីការរំលោភបំពានពីសំណាក់យួនផងដែរ ក៏ដូចជាការតវ៉ា ឲ្យមានការគោរពសិទ្ធរបស់ប្រជាពលរដ្ឋខ្មែរពីសំណាក់រដ្ឋាភិបាល
ក៏ដូចជាការឲ្យមានការគោរពសិទ្ធិប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមពីសំណាក់រដ្ឋាភិបាលយួនផងដែរ
។
លោក សម រង្ស៊ី បានថ្លែងទៀតថាគណបក្ស សម រង្ស៊ី ដោយមានជំហរឈរលើគោលការប្រជា
ធិបតេយ្យ សីលធម៌ សច្ចៈធម៌ និងយុត្តិធម៌ គឺតែងតែគោរពនិងស្រលាញ់ប្រជាពលរដ្ឋខ្មែរគ្រប់រូប
ប្រទេសជាតិ ក៏ដូចជាការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ និងការប្រកាន់ភ្ជាប់នូវរបបលិទ្ធិប្រជាធិបតេយ្យជាធំផងដែរ
។
លោក សម រង្ស៊ី បានមានប្រសាសន៏បន្តរទៀតថា ការអំពាវនាវឲ្យអ្នកប្រជាធិបតេយ្យចូលរួមជា
មួយនិងគណបក្ស សម រង្ស៊ី និងការបង្រួបបង្រួមជាតិជាធ្លុងតែមួយ គឺជាជំហរដ៏រាំងមាំរបស់គណបក្ស
សម រង្ស៊ី តាំងតែពីដើមរៀងមក ដើម្បីយើងធ្វើការសង្គ្រោះប្រទេសជាតិ
ពីការគ្រប់គ្រងអំណាចតាមរបៀបផ្តាច់ការ បក្ខពួកនិយម និងបំរើបរទេស
ដើម្បីតែអំណាចនិងផលប្រយោជន៏ របស់ខ្លួន ក្រុមគ្រួសារ និងបក្សពួកក្រុមរបស់គេនោះ ។
គណបក្ស សម រង្ស៊ី នៅពេលជាប់ឆ្នោតគ្រប់គ្រងអំណាចហើយ និងធ្វើការផ្តល់អំណាចជូន
ប្រជាពលរដ្ឋជាធំ មានន័យថាប្រជាពលរដ្ឋលោកគឺជាម្ចាស់ឆ្នោត ហេតុដូចនេះប្រជាពលរដ្ឋគឺជា
ចៅហ្វាយនាយរបស់យើង យើងជាអ្នកធ្វើការងារបំរើជូនប្រជាពលរដ្ឋ និងការគោរព លើកស្ទួយលិទ្ធិប្រជាធិបតេយ្យនៅក្នុងកម្ពុជាឲ្យបានល្អប្រសើរ
ដូចបណ្តាប្រទេសសេរីនៅលើពិភពលោក ៕
No comments:
Post a Comment
yes