សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 4, 2012

 ករុណា ពេជ្រ អាចក្លាយជា អ្នកស្អំបេះដូង រងគ្រោះ សុគន្ធ នីសា បានទេ?

Photo by Looking Today

ភ្នំពេញៈ បន្ទាប់ពីតារាចម្រៀងស្រី សំឡេងស្រទន់ កញ្ញា សុគន្ធ នីសា បានសម្រេចចិត្តដើរដល់ ផ្លូវបំបែកជាមួយ អតីតគូស្នេហ៍ដែល ខំសាងអនុស្សាវរីយ៍ អស់រយៈពេលជិត១០ឆ្នាំ ដោយគ្មាន ស្តាយស្រណោះ ប៉ុន្តែមួយរយៈពេល ចុងក្រោយនេះ គេសង្កេតឃើញថា លោក ករុណា ពេជ្រ បង្កើនភាពសិ្នទ្ធស្នាល ជាមួយ កញ្ញា សុគន្ធ នីសា ដោយមានមហាជនជាច្រើន បានចោទជាសំនួរថាតើ ករុណា ពេជ្រ អាចចូលជំនួសដំណែង លោក សុខ ជំនោរ បានទេ?។
ក្រោយពី កញ្ញា សុគន្ធ នីសា បានសម្រេចចិត្តស្ពាយ បង្វិចចូល ទៅជ្រកក្រោមដំបូល ផលិតកម្មថោន មិនបានប៉ុន្មានផង នាងក៏ត្រូវបាន ម្ចាស់ផលិតកម្ម ត្រៀមបទចម្រៀងថ្មី ឲ្យនាងច្រៀងជាច្រើនបទ មិនតែប៉ុណ្ណោះ នាងក៏បានចាប់ដៃគូច្រៀង ជាមួយនឹង លោក ករុណា ពេជ្រ ជំនួស មាស សុខសោភា ធ្វើព្រងើយហើយមួយ រយៈពេលចុងក្រោយនេះ គឺសង្កេតឃើញថា កញ្ញា សុគន្ធ នីសា ហាក់បីដូចជាមាន ភាពជិតសិ្នទ្ធជាមួយគ្នា ប្លែកដែល សូម្បីតែ មាស សុខសោភា ដែលពីមុនធ្លាប់ ចាប់ដៃគូច្រៀង ជាមួយ ករុណា ពេជ្រ ក៏មិនមានភាពសិ្នទ្ធស្នាល ដូចពេលនេះដែល។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺទង្វើរបស់លោក ករុណា ពេជ្រ មើលទៅដូចជា យកចិត្តទុកដាក់តាម Care និងតែងតែចេញ មុខបកស្រាយគ្រប់រឿង ឲ្យតែមានពាក់ព័ន្ធជាមួយ កញ្ញា សុគន្ធ នីសា ដែលធ្វើឲ្យមហាជនជាច្រើន មានចម្ងល់ថាហេតុអីបាន ជា ករុណា ពេជ្រ តែងតែចេញមុខបកស្រាយ និងធ្វើជាអ្នកនាំពាក្យជំនួស សុគន្ធ នីសា ស្ទើរគ្រប់ពេលអីច៊ឹង ឫក៏គេចង់ចូល ជំនួសដំណែង លោក សុខ ជំនោរ ក្នុងបេះដូងរបស់ តារាស្រីរូបស្រស់កញ្ញា សុគន្ធ នីសា?។
ទាក់ទិនទៅនឹងរឿងស្នេហា របស់សុគន្ធនីសានេះដែល នាពេលកន្លងមកក៏ធ្លាប់ បានលេចឭព័ត៌មាន ពីមាត់មួយទៅមាត់មួយ ពីមូលហេតុដែលនាង សម្រេចចិត្តបែកបាក់ស្នេហា ជាមួយនិងអតីតគូស្នេហ៍ លោកសុខជំនោរថា ដោយសារតែមានបុរស ដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់ នៅក្នុងក្រសួងមហាផ្ទៃ ចូលជ្រៀតជ្រែកតែព័ត៌មាន មិនបានប៉ុន្មានផង ក៏លេចចេញព័ត៌មានថ្មីមួយទៀត ដែលនិយាយថាសុគន្ធ នីសា មានភាពជិតសិ្នទ្ធប្លែក ជាមួយករុណាពេជ្រ តែគ្មានអ្នកណាម្នាក់ដឹងថា តើពេលនេះចិត្តរបស់នាង កំពុងតែគិតអ្វីនោះទេ ហើយពាក្យចចាមអារ៉ាម ទាំងអស់នោះជាការពិត ដែលឫទេហើយនាង អាចទទួលយក ករុណា ពេជ្រ មកស្អំបេះដូងនាង បានដែលឫទេ?។
ទាក់ទិនទៅនឹងបញ្ហានេះដែល Looking TODAY មិនអាចទាក់ទង សុំការបកស្រាយ ពីតារាចម្រៀង រួមផលិតកម្ម ទាំងពីរនាក់នេះបានទេ ដោយទូរស័ព្ទទៅមិនចូល៕

No comments:

Post a Comment

yes