ស្ត្រីទាំងឡាយដែលបរិភោគសាច់គោ (សាច់ក្រហម) ច្រើនពេក បើទោះបីជាប្រភេទសាច់ស្រស់ ឬសាច់ផលិតចេញពីឧស្សាហកម្មផលិតម្ហូបអាហារក្តី ក៏នឹងត្រូវប្រឈមមុខកើតជំងឺមហារីកសុដន់ខ្ពស់បំផុត ប្រៀបធៀបទៅនឹងអ្នកដែលបរិភោគបន្តិចបន្តួចនោះ ។
ក្រុមអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Leeds នៃចក្រភពអង់គ្លេសបានរកឃើញក្នុងចំណោមស្ត្រីដល់ទៅជាង ៣៥ ០០០ នាក់មានកំរិតអាយុចាប់ពី ៣៥ ដល់ ៦៩ ឆ្នាំ ហើយត្រូវបានគេធ្វើការតាមដានអស់រយៈពេល ៨ ឆ្នាំជាបន្តបន្ទាប់គ្នានោះបានឲ្យឃើញថា អ្នកដែលបរិភោគសាច់ក្នុងបរិមាណដ៏សន្ធឹកសន្ធាប់បំផុតតាំងពីមុនមក នឹងត្រូវប្រឈមមុខកើតជំងឺមហារីកសុដន់តាំងពីមុន ឬក្រោយពេលអស់រដូវប្រចាំខែ ។
មានការបង្ហាញឲ្យឃើញពីហេតុផលនៃការកើតជំងឺមហារីកដោះនេះ ក្នុងពេលអស់រដូវប្រចាំខែទៅហើយនោះ អំពីអាការៈកើតជំងឺយ៉ាងនេះ ខណៈដែលស្ត្រីនិយមការបរិភោគសាច់គោស្រស់ ឬសាច់កែច្នៃផលិតចេញពីផ្នែកឧស្សាហកម្មផលិតម្ហូបអាហារ ។
ការស្រាវជ្រាវសិក្សាពិសោធន៍បានកំណត់ថា ស្ត្រីដែលបរិភោគសាច់ស្រស់លើសពី ៥០០ ក្រាម (កន្លះគីឡូក្រាម) ជារៀងរាល់ថ្ងៃ ប្រឈមមុខនឹងអាការៈជំងឺមហារីកដោះដល់ទៅ ៥៦ ភាគរយឯណោះ បើប្រៀបធៀបជាមួយនឹងស្ត្រីទាំងឡាយណាដែលមិនបរិភោគសាច់គោនោះ ។
ជាមួយគ្នានោះផងដែរ ស្ត្រីទាំងឡាយណាដែលបរិភោគសាច់គោផលិតចេញពីផ្នែកឧស្សាហកម្ម (សាច់កំប៉ុង) លើសពី ២០០ ក្រាមក្នុងមួយថ្ងៃទៀតសោត ការប្រឈមមុខនឹងករណីកើតជំងឺមហារីកដោះនោះមានដល់ទៅ ៦៤ ភាគរយ ។
រាល់ទំនាក់ទំនងរវាងជំងឺមហារីកជាមួយនឹងសាច់គោចំពោះស្ត្រី ក្រោយពីឈានចូលដល់វ័យអស់រដូវប្រចាំខែទៅហើយនោះ ខ្សោយជាងពេលដែលកំពុងមានរដូវប្រចាំខែ ប៉ុន្តែទោះជាយ៉ាងដូច្នេះក្តី ក៏ការប្រឈមមុខមានដល់ទៅ ២០ ភាគរយផងដែរ បើប្រៀបធៀបនឹងសុខភាពស្ត្រីទាំងឡាយណាដែលមិនបរិភោគសាច់គោទាល់តែសោះ នោះ ។
តាមអ្នកជំនាញផ្នែកជំងឺមហារីកបានឲ្យដឹងថា មានមូលហេតុមួយចំនួនដែលនាំឲ្យកើតមហារីកសុដន់ មានហេតុផលមួយបណ្តាលមកពីជាតិខ្លាញ់ដែលមាននៅក្នុងសាច់ក្រហម (សាច់គោ) ដែលជាកត្តាបង្កឲ្យកោសិកាមហារីករាលដាលឡើង ។
មានការបកស្រាយផ្សេងមួយទៀតបង្ហាញឲ្យឃើញថា សារធាតុដែលបំប្លែងចេញពីសាច់គោស្រស់នៅពេលដែលយកទៅចំអិន (អាំងឬចៀន) ដោយសារតែសត្វគោកាលពីនៅរស់គេក៏មិនបានដឹងថា វាមានបញ្ហារោគសញ្ញាមហារីកនោះ ដែលអាចឆ្លងមកមនុស្សបានយ៉ាងងាយបំផុត ៕
No comments:
Post a Comment
yes