ហ្ស៊ូស,នីហ្សេរីយ៉ាៈ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១២ អ្នកភូមិចំនួន ៩០នាក់ នៅក្នុងស្រុកហ្គាស្ស៊ីក ស្ថិតក្នុងតំបន់ បាគីនឡាឌី ស្ថិតនៅភាគ កណ្ដាល នីហ្សេរីយ៉ា បានបាត់បង់ជីវិត បន្ទាប់ពីមាន ការវាយប្រហារគ្នា កាលពីរសៀល ថ្ងៃអាទិត្យ ម្សិលមិញ ។
ប្រភពព័ត៌មានបឋមបានចុះផ្សាយថា អ្នកភូមិខាងលើចំនួន៥០នាក់ ត្រូវបានគេដុត នៅក្នុងព្រះវិហារ មួយកន្លែង ឈ្មោះថា “COCIN” ។
ប្រភពបានបញ្ចាក់ថា នៅពេលរសៀល នៅទីក្រុង ហ្ស៊ូស អ្នកក្រុងទាំងនោះ ត្រូវស្លាប់ ដោយការ វាយប្រហារគ្នា អស់ចំនួន ២០នាក់ ក្នុងនោះមានមន្ដ្រី ព្រឹទ្ធសភាមួយរូបផងដែរ ។
នៅមុនពេល២០នាក់បានស្លាប់នេះដែរ កាលពីរាត្រីថ្ងៃសុក្រ ទី០៦ ខែកក្កដា កន្លងមក នោះក៏មាន ករណីបាញ់ ប្រហារគ្នាមួយ កើតមាន ឡើងនៅ បាគីនឡាឌីដែរ ដោយបណ្ដាលឱ្យអ្នកភូមិ ចំនួន ២០នាក់ បាត់បង់ជីវិត ហើយជនបង្ក ហេតុត្រូវបានគេ កំណត់ថា ជាអ្នកនៅក្នុងតំបន់ ខាងលើ ហើយមាន គ្នា០៩នាក់ ។
មន្ដ្រីរក្សាសន្ដិសុខនៅក្នុងតំបន់បានឱ្យដឹងថា “ឌាន់ទុង, ហ្វុលឡានី និងតំបន់មួយ ចំនួនទៀត មានអំពើ ឃាតកម្ម តែងកើតមាន ឡើង ហើយអ្នកបង្កគ្រោះថ្នាក់ មិនត្រូវ បានគេស្គាល់ អត្ដសញ្ញាណ នៅឡើយទេ” ៕
No comments:
Post a Comment
yes