លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានប្រកាសនៅថ្ងៃនេះ ដោយច្រានចោលទាំងស្រុងនូវព័ត៌មានដែលថា ប្រទេសកម្ពុជានឹងដកកងទ័ពចេញពីតំបន់គ្មានកងទ័ព១៧គីឡូម៉ែត្រក្រឡាក្បែរប្រាសាទព្រះវិហារនៅថ្ងៃទី០៩ កក្កដានេះ។
លោក កុយ គួង បាននិយាយប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានឯវិមានសន្តិភាពថា កម្ពុជាពិតជាមានឆន្ទៈក្នុងការដកកងទ័ពចេញពីតំបន់គ្មានកងទ័ពបណ្តោះអាសន្ន ដើម្បីអនុវត្តដីកាបង្គាប់របស់តុលាការអន្តរជាតិចុះថ្ងៃទី១៨ កក្កដា ឆ្នាំ២០១១, ប៉ុន្តែកម្ពុជាមិនទាន់ប្រកាសនៅថ្ងៃនេះទេ បញ្ហានេះនឹងប្រកាសនៅថ្ងៃខាងមុខ។
លោក កុយ គួង បានបន្តថា ការដកកងទ័ពចេញពីតំបន់គ្មានកងទ័ពក្បែរប្រាសាទព្រះវិហារ គឺត្រូវធ្វើពេលព្រមគ្នា ក្រោមការត្រួតពិនិត្យរបស់អ្នកសង្កេតការណ៍ឥណ្ឌូនេស៊ី។
ប្រតិកម្មរបស់លោក កុយ គួង នេះ ធ្វើឡើងបន្ទាប់ពីកាសែតបាងកកប៉ុស្តិ៍របស់ថៃចេញផ្សាយនៅថ្ងៃនេះ បានសរសេរដោយដកស្រង់សម្តីមន្រ្តីកងទ័ពថៃថា ប្រទេសកម្ពុជានឹងប្រកាសដកកងទ័ពថ្ងៃទី០៩ កក្កដា នេះ ពីតំបន់គ្មានកងទ័ពក្បែរប្រាសាទព្រះវិហារ៕
No comments:
Post a Comment
yes