ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន
អំពើពុករលួយនៅក្នុងប្រទេសកម្ពុជាកំពុងតែកើតមានយ៉ាងពេញបន្ទុក នៅគ្រប់ក្រសួងស្ថាប័ន
មន្ទីរ និងគ្រប់ច្រកល្ហកក្រោមការគ្រប់គ្រងប្រទេសរបស់គណបក្សប្រជាជន ដែលមានលោក ហ៊ុន
សែន ជានាយករដ្ឋមន្រ្តីដែលកាន់អំណាចឡើងដុះស្លែនោះ ។
យ៉ាងណាម៉ិញប្រភពដែលបែកធ្លាយចេញពីមន្ដ្រីរាជការនៅក្នុងអង្គភាពមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ដរតនគិរី
បានឲ្យដឹងថា សម្ភារៈគ្រឿងចក្រក៏ដូចជា
បុគ្គលិកមន្ដ្រីជំនាញនិងកម្មករ ដែលទទួលបានប្រាក់បៀវត្សរ៏ពីរដ្ឋនោះ ហាក់ដូចជាធ្វើការងារបម្រើតែផលប្រយោជន៏ឲ្យលោក សូ សំណាង ដែលជាប្រធានមន្ទីរទៅវិញ ។
មូលហេតុទាំងអស់នេះគឺដោយសារតែប្រភពខាងលើបានមើលឃើញថា គឺមានបាតុភាពបានកើតឡើងជុំវិញអំពើពុករលួយក្រោមការដឹកនាំរបស់លោក សូ សំណាង
យ៉ាងពេញបន្ទុក ដែលយ៉ាងហោចណាស់ក៏ក្នុងមួយឆ្នាំៗគម្រោង
រួមទាំងប្រាក់ជំនួយសម្រាប់ប្រើប្រាស់ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
ផ្នែកផ្លូវគមនាគមន៏
និងប្រព័ន្ធលូ សួនច្បារមួយចំនួន ដែលមានចំនួនរាប់ពាន់លានរៀលនោះ គឺមានការកឹបកេងប្រព្រឹត្តិ
អំពើពុករលួយយ៉ាងពេញបន្ទុក ។
មន្រ្តីដែលបំរើការងារនៅក្រសួងសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឲ្យដឹងទៀតថា
ពួកគាត់គឺមិនពេញចិត្តទៅនិងទង្វើរបស់លោក សូ សំណាង ទាល់តែសោះ ដោយពួកគាត់បានលើកឡើងថាលោក
សូ សំណាង អាងខ្លួនជាប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូនខេត្ត បានប្រព្រឹត្តអំពើពុករលួយដែលមានលក្ខណជាប្រព័ន្ធនិងបក្ខពួកនិយម ។
មន្ដ្រីទាំងនោះបានរិះគន់ថា
រាល់ការស្ថាបនាផ្លូវគមនាគមន៏
ការបំពាក់អំពូលតាមផ្លូវសាធារណៈសួនច្បារ
ប្រសិនបើអធិការកិច្ចក្នុងសាលាខេត្ដ
ក៏ដូចជាក្រសួងសាធារណការនិងដឹកជញ្ជូនពិនិត្យឡើងវិញ ក៏ដូចជាមានការចុះអង្កេតជុំវិញការចំណាយកន្លងមក
ចំពោះការស្ថាបនាសាងសង់ទាំងនោះ គឺពិតជាពុំមានតុល្យភាពគ្នា ទៅនឹងគុណភាពនិងការចំណាយដែលស្ថិតក្នុងរូបភាពកេងចំណេញបច្ចេកទេស ដែលគេចាត់ទុកថាជាអំពើពុករលួយយ៉ាងធំធេង ដែលលោក សូ សំណាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដរតនគិរីបានកិបកេងបែបនេះ ។ ហើយទង្វើទាំងអស់នោះគឺបានកើតមានឡើងជាយូរឆ្នាំមកហើយ ដែលធ្វើឲ្យលោក សូ សំណាង បានក្លាយទៅជាអ្នកមានដ៏ស្ដុកស្ដម្ភមួយរូបនៅក្នុងខេត្ដរតនគិរីនេះ ។
សូមជំរាបជូនផងដែរថា មន្ដ្រីនៅក្នុងអង្គភាពពេលដែលទៅបំពេញតួនាទីជាអ្នកបច្ចេកទេស វិស្វករ កម្មករ រួមទាំងបុគ្គលិករដ្ឋបាលធ្វើគម្រោងនីមួយៗ ដូចជាការស្ថាបនាផ្លូវគមនាគមន៏ជារៀងរាល់ថ្ងៃ គឺពួកគេភាគច្រើនពុំបានដឹងថា ការបំពេញកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃនេះ ជាការបម្រើការងារឲ្យលោក សូ សំណាង ជាលក្ខណៈបុគ្គលនោះឡើយ គឺពួកគាត់ដឹងតែអនុវត្ដន៏ទៅតាមគោលការណ៏របស់ក្រសួងសាធារណការតែប៉ុណ្ណោះ។ ផ្ទុយទៅវិញលោកប្រធានមន្ទីររូបនេះ បានយកគម្រោងទៅធ្វើជាលក្ខណៈឯកជន រួចហើយគឺពឹងផ្អែកទៅលើមន្ដ្រីនៅក្នុងអង្គភាព ដើម្បីកាត់បន្ថយទៅលើការចំណាយ បញ្ហាពលកម្ម បច្ចេកទេស កម្មករជាដើម ដែលតម្រូវឲ្យអ្នកទាំងនោះទទួលបានត្រឹមតែប្រាក់បៀវត្សរ៏ក្នុងនាមជាមន្ដ្រីរាជការតែប៉ុណ្ណោះ ។
សូមជំរាបជូនផងដែរថា មន្ដ្រីនៅក្នុងអង្គភាពពេលដែលទៅបំពេញតួនាទីជាអ្នកបច្ចេកទេស វិស្វករ កម្មករ រួមទាំងបុគ្គលិករដ្ឋបាលធ្វើគម្រោងនីមួយៗ ដូចជាការស្ថាបនាផ្លូវគមនាគមន៏ជារៀងរាល់ថ្ងៃ គឺពួកគេភាគច្រើនពុំបានដឹងថា ការបំពេញកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃនេះ ជាការបម្រើការងារឲ្យលោក សូ សំណាង ជាលក្ខណៈបុគ្គលនោះឡើយ គឺពួកគាត់ដឹងតែអនុវត្ដន៏ទៅតាមគោលការណ៏របស់ក្រសួងសាធារណការតែប៉ុណ្ណោះ។ ផ្ទុយទៅវិញលោកប្រធានមន្ទីររូបនេះ បានយកគម្រោងទៅធ្វើជាលក្ខណៈឯកជន រួចហើយគឺពឹងផ្អែកទៅលើមន្ដ្រីនៅក្នុងអង្គភាព ដើម្បីកាត់បន្ថយទៅលើការចំណាយ បញ្ហាពលកម្ម បច្ចេកទេស កម្មករជាដើម ដែលតម្រូវឲ្យអ្នកទាំងនោះទទួលបានត្រឹមតែប្រាក់បៀវត្សរ៏ក្នុងនាមជាមន្ដ្រីរាជការតែប៉ុណ្ណោះ ។
មួយវិញទៀតប្រសិនបើគម្រោងខ្លះជារបស់អង្គភាពធ្វើដោយផ្ទាល់ គឺលោក សូ សំណាង នឹងធ្វើការបំប៉ោងតម្លៃសម្រាប់ការទិញទំនេញផ្សេងៗយកមកបំរើការងារ បានន័យថារាល់ការគ្រប់គ្រងចំណូលនិងចំណាយ គឺស្ថិតនៅលើអំណាចរបស់លោក សូ សំណាងតែម្នាក់គត់ ។
ដូច្នេះហើយបានជាមន្ដ្រី និងថ្នាក់ដឹកនាំការិយាល័យ អនុប្រធានមន្ទីរខ្លះមិនសប្បាយចិត្ដ ហើយអស់កម្លាំងចិត្ដក្នុងការបំពេញការងារ បន្ទាប់ពីបានមើលឃើញរាល់ការដឹកនាំរបស់លោក សូ សំណាង ដោយផ្ដោតសំខាន់ទៅលើការកេងប្រវ័ញ្ចពីអង្គភាព ទាំងសម្ភារៈ ទាំងការប្រើប្រាស់ពលកម្មមន្ដ្រី រួមជាមួយនិងការយកប្រាក់បៀវត្សរ៏របស់ក្រសួងសម្រាប់ចាត់ចែងឲ្យមន្ដ្រីទាំងនោះទៅវិញ ។ របបបេសកកម្ម របបប្រេងឥន្ធនៈ រួមទាំងការចំណាយសម្រាប់គ្រឿងបន្លាស់របស់គ្រឿង ចក្រ មិនអាចមន្ដ្រីណាមួយបានដឹងក្រៅ ពីការបំប៉ោងការកិបកេងដែលធ្វើឡើងដោយលោក សូ សំណាង ប្រធានមន្ទីរនិងអនុប្រធានរបស់លោកមួយរូបដែលកំពុងមានទំនុកចិត្ដក្នុងករណីឃុបឃិតគ្នារឿងប្រព្រឹត្ដអំពើពុករលួយស៊ីរូងផ្ទៃក្នុង នៅក្នុងអង្គភាពនេះ ដែលមន្ដ្រីមួយចំនួនរិះគន់ថា ថ្នាក់ដឹកនាំក្រសួងមិនបានធ្វើអធិការកិច្ចជុំវិញភាពមិនប្រក្រតី ដែលកំពុងកើតមានក្រោមការដឹកនាំរបស់លោក សូ សំណាងឡើយ ហើយគម្រោងនីមួយៗយ៉ាងហោចណាស់ក៏លោកប្រធានមន្ទីររូបនេះ ត្រូវទាញយកផលចំណេញពី៤០ទៅ៦០ភាគរយដែរ ដែលធ្វើឲ្យគុណភាពចំពោះបច្ចេកទេសសុទ្ធតែពុំមានតុល្យភាពគ្នា ទៅនឹងការចំណាយខ្ពស់កប់ពពកនោះ ។
ដូចនេះលោក ត្រាំ អ៊ីវតឹក ដែលជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនត្រូវតែចាត់វិធានការ
ចំពោះករណីអំពើពុករលួយនៅក្នុងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ដែលមានលោក
សូ សំណាង ជាប្រធានឲ្យមានប្រសិទ្ធភាពជាទីបំផុត ដោយកុំបណ្តែតបណ្តោយបែបនេះតទៅទៀត ។
ព្រោះដើម្បីជាប្រយោជន៏កុំឲ្យក្រសួងសាធារណការ
និងដឹងជញ្ជូនមានឈ្មោះស្អុយខាងអំពើពុករលួយជាបន្តរទៀត ព្រោះការពីពេលមុនមកក៏ធ្លាប់មានបញ្ហានេះនៅតាមបណ្តាខេត្តមួយចំនួនទូទាំងប្រទេសផងដែរ ៕
No comments:
Post a Comment
yes