លោក គង់ គាំ ប្រធានស្តីទីគណបក្ស សម រង្ស៊ី
មេឃុំ-ចៅសង្កាត់របស់គណបក្ស សម រង្ស៊ី ដែលទទួលបានចំនួន២២ឃុំ-សង្កាត់
គឺជាមេឃុំ-ចៅសង្កាត់ ដែលទទួលបានដោយសុច្ចរឹត ត្រឹមត្រូវ និងថ្លៃថ្នូរ
ដែលគិតផុតពីការទិញដូរ និងលួចបន្លំ ពីសំណាក់គណបក្សប្រជាជន
នៅក្នុងឱកាសនៃការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៣ដែលទើបតែកន្លងផុតទៅជាង១ខែនេះ ។
ដើម្បីជាការលើកទឹកចិត្ត និងពង្រឹងសមត្ថភាពដល់សមាជិក សមាជិកការរបស់គណបក្ស សម
រង្ស៊ី ជាពិសេសគឺមេឃុំ-ចៅសង្កាត់ ដែលទើបជាប់ឆ្នោតថ្មីលោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស
សម រង្ស៊ី និងជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២
បានអញ្ជើញចុះទៅខេត្តព្រៃវែង ដើម្បីជួបសំណេះសំណាល
សួរសុខទុក្ខសកម្មជនសកម្មជនគណបក្ស សម រង្ស៊ី និងដើម្បីលើកទឹកចិត្ត
ពង្រឹងសមត្ថភាពដល់ពួកគាត់ដើម្បីចូលកាន់តំណែងនាពេលខាងមុខនេះ ។
ការចូលកាន់តំណែងជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងជាមេឃុំ-ចៅសង្កាត់
នាពេលដ៏ខ្លីខាង មុខនេះ គឺជាពេលវេលាដែលមន្រ្តីឃុំ-សង្កាត់មកពីគណបក្សសម រង្ស៊ី
ធ្វើការចញ្ចេញនូវសមត្ថភាព ក្នុងការបំរើនិងការពារដល់ប្រជាពលរដ្ឋ
តាមគោលការណ៏របស់គណបក្ស សម រង្ស៊ី ដែល បានដាក់ចេញសម្រាប់ការដឹកនាំនៅថ្នាក់មូលដ្ឋាន
។
សូមជំរាបថានៅក្នុងពិធីនោះលោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី
បានជំរាបថា ដាច់ខាតការដឹកនាំរបស់មេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម រង្ស៊ី ត្រូវតែធានាថា
ប្រជាពល រដ្ឋបានរស់នៅដោយសុខសាន្ត គ្មានការគំរាមកំហែងនៅក្នុងមូលដ្ឋាន
គ្មានការរំលោភបំពាន ពិសេសគឺបញ្ហាដីធ្លីដែលជារឿងរសើប ។
លោក គង់ គាំ បានមានប្រសាសន៏បន្តរទៀតថា លើសពីនេះទៅទៀតផងដែរ នៅក្នុងឃុំ-សង្កាត់
ណាដែលគណបក្ស សម រង្ស៊ី មានតំណាងជាសមាជិកក្រុមប្រឹក្សា គឺតំណាងទាំងនោះត្រូវតែធា
នាថា និងខិតខំឲ្យអស់ពីសមត្ថភាពដើម្បីការពារផលប្រយោជន៏របស់ប្រជាពលរដ្ឋ និងសិទ្ធរស់នៅរបស់ពួកគាត់
។ ជាមួយគ្នានោះលោក គង់ គាំ បានបន្តរទៀតថា គ្រប់ការសម្រេចរបស់មេឃុំ-ចៅសង្កាត់
ដែលមកពីគណបក្សកាន់អំណាច នូវការសម្រេចទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេឃុំ-ចៅសង្កាត់គណបក្ស សម រង្ស៊ី
ត្រូវតែចេញមុខតវ៉ា និងធ្វើការប្រឆាំងជាដាច់ខាត ។ ព្រោះតួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់
និងមេឃុំ-ចៅសង្កាត់របស់គណបក្ស សម រង្ស៊ី គឺត្រូវតែបំរើ និងគាំពារដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រកបដោយភាពថ្លៃថ្នូរ
ដោយគ្មានការរំលោភបំពាន។
ជាមួយគ្នានោះផងដែរកាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១២ លោកស្រី កែ សុវណ្ណរតន៏
ក្នុងឋានះ ជាសមាជិកព្រឹទ្ធសភា និងជាអគ្គលេខាធិការរបស់គណបក្សសម រង្ស៊ី
ក៏បានអញ្ជើញចុះទៅជួបជាមួយនិងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតនៅក្នុងខេត្តកំពង់ធំផងដែរ
។ ដែលជំនួបនេះ គឺ បានធ្វើឡើងក្នុងពិធីដែលបានរៀបចំឡើងដោយក្រុមប្រឹក្សាខេត្តកំពង់ធំ របស់គណបក្ស
សម រង្ស៊ី ដើម្បីឲ្យសមាជិកក្រុមប្រឹក្សាជាប់ឆ្នោត
ដែលត្រៀមចូលកាន់តំណែងទាំងអស់បានទទួលនូវអនុសាសន៏ពីលោកស្រី កែ សុវណ្ណរតន៏អគ្គលេខាធិការរបស់គណបក្ស
សម រង្ស៊ី ជុំវិញការដឹកនាំឃុំ-សង្កាត់
ដើម្បីធានាឲ្យបាននូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ។
នៅក្នុងពិធីនោះលោកស្រី កែ សុវណ្ណរតន៏ ក៏បានបញ្ជាក់ផងដែរថា
សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេឃុំ-ចៅសង្កាត់របស់គណបក្ស សម រង្ស៊ី ដែលនឹងចូលទៅដឹកនាំឃុំ-សង្កាត់ទាំងអស់ដែលប្រជាពលរដ្ឋលោកបានបោះឆ្នោតគាំទ្រដល់គណបក្ស
សម រង្ស៊ី ប្រសិនបើមានសកម្ម ភាពទាំងឡាយណាដែលរំលោភលើផលប្រយោជន៏របស់ប្រជាពលរដ្ឋ
ត្រូវតែទប់ស្កាត់ឲ្យបានជា ដាច់ខាត ហើយម្យ៉ាងទៀតការរើសអើងទៅលើប្រជាពលរដ្ឋ គឺជាសកម្មភាពដែលក្រុមប្រឹក្សាឃុំ-សង្កាត់
និងមេឃុំ-ចៅសង្កាត់របស់គណបក្ស សម រង្ស៊ី មិនត្រូវអនុវត្តន៏ជាដាច់ខាត ។
សូមជំរាបថាក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេឃុំ-ចៅសង្កាត់
មកពីគណបក្សកាន់អំណាចសព្វថ្ងៃ គឺ តែងតែធ្វើបាបប្រជាពលរដ្ឋគ្មានពេលល្ហែរ
ដូចជាយើងបានដឹងរួចមកហើយនាពេលកន្លងមក
មនុស្សដែលមកពីគណបក្សកាន់អំណាចនៅក្នុងមូលដ្ឋានគឺគេធ្វើអ្វីគិតតែពីផលប្រយោជន៏ផ្ទាល់
ខ្លួន និងបក្សពួករបស់គេជាធំ ។ បណ្តេញប្រជាពលរដ្ឋចេញពីដីធ្លី ផ្ទះសម្បែង
រឹបអូសយកដីធ្លី របស់ប្រជាពលរដ្ឋទៅលក់ និងប្រគល់ឲ្យទៅមន្រ្តីមានអំណាចខិលខូច
និងឈ្មួញទុច្ចរឹត ។ ធ្វើការ ដោះស្រាយវិវាទពុំមានយុត្តិធម៌
អ្នកណាដែលមានលុយសូកប៉ាន់គឺកាត់ក្តីឲ្យអ្នកនោះឈ្នះ បើទោះបីជាអ្នកទាំងអស់នោះបានធ្វើខុស
និងធ្វើបំពានច្បាប់រំលោភលើសិទ្ធរបស់គេទាំងកំរោល ក្តី ។
ដែលទាំងអស់នេះហើយគឺជាវប្បធម៌របស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេឃុំ-ចៅសង្កាត់ ដែលមកពីគណបក្សកាន់អំណាច
។
ផ្ទុយទៅវិញមេឃុំ-ចៅសង្កាត់ ដែលមកពីគណបក្ស សម រង្ស៊ី ការពារប្រជារាស្រ្តតូចតាច
អ្នកក្រីក្រ និងអ្នកទន់ខ្សោយ ដោយមិនប្រព្រឹត្តិអំពើពុករលួយ គឺរក្សានូវភាពទៀងត្រង់
ហើយផ្តល់យុត្តិធម៌ជូនជនរងគ្រោះ ។ មេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម រង្ស៊ី
នឹងចូលរួមដោះស្រាយ
រាល់បញ្ហានៅតាមភូមិនីមួយៗនៅក្នុងឃុំ-សង្កាត់
របស់ខ្លួនដោយបំរើប្រជាពលរដ្ឋយ៉ាងស្មោះត្រង់
មិនគិតពីផលប្រយោជន៏ ផ្ទាល់ខ្លួននោះឡើយ ។មេឃុំ-ចៅសង្កាត់ មកពីគណកប្ស សម រង្ស៊ី
គឺផ្តល់ជូនប្រជាពលរដ្ឋនូវលិខិតស្នាម អត្រានុកូលដ្ឋាន លិខិតបញ្ជាក់ លិខិតអនុញ្ញាត
និងឯក
សាររដ្ឋបាលនានា តាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ
ដោយមិនទាមទារប្រាក់កម្រៃផ្ទាល់
ខ្លួន ព្រមទាំងប្រឆាំងអំពើពុករលួយយ៉ាងដាច់ខាត ។មេឃុំ-ចៅសង្កាត់ មកពីគណបក្ស
សម រង្ស៊ី មិនចូលដៃជាមួយជនខិលខូច និងក្រុមហ៊ុនទុច្ចរិត ដែលលួចប្លន់ដីធ្លីរបស់ប្រជារាស្រ្ត
ដែលផ្ទុយទៅវិញនិងខិតខំការពារប្រជារាស្រ្តឲ្យអស់ពីកំលាំងចិត្ត កំលាំងការ
ដូចជាអ្នកតំណាង
រាស្រ្តគណបក្ស សម រង្ស៊ី តែងតែចេញមុខការពារប្រជារាស្រ្ត គ្រប់ខេត្ត-ក្រុង
និងរាជធានី នៅទូទាំងប្រទេស ។មេឃុំ-ចៅសង្កាត់ មកពីគណបក្ស សម រង្ស៊ី
ជួយរៀបចំគាំទ្រ និងការពារ
សហគមព្រៃឈើ និង សហគមនេសាទ ដើម្បីថែរក្សាទ្រព្យសម្បត្តិសាធារណៈរួមមាន
ព្រៃឈើ និងបឹងបួ ដែលជាដើម ទុន ប្រើប្រាស់សំរាប់ផលប្រយោជន៏សាធារណៈ
។មេឃុំ-ចៅសង្កាត់មក
ពីគណបក្ស សម រង្ស៊ី ដឹកនាំការអភិវឌ្ឍន៏ពិតប្រាកដនៅតាមឃុំ-សង្កាត់ របស់ខ្លួន
គឺការអភិវឌ្ឍន៏
ដែលបំរើផលប្រយោជន៏ប្រជាពលរដ្ឋជាក់ស្តែង ប្រកបដោយភាពស្អាតស្អំ
និងយុត្តិធម៌មិនមែន
ការអភិវឌ្ឍន៏ក្លែងក្លាយ កេងប្រវ័ញ្ញ លើប្រជាពលរដ្ឋដូចយើងបានឃើញ
នៅក្នុងឃុំ-សង្កាត់ ដែល
ដឹកនាំដោយគណកប្សកាន់អំណាចសព្វថ្ងៃនោះទេ ។ នៅក្នុងឃុំ-សង្កាត់ណា ដែលមានមេឃុំ
-ចៅសង្កាត់ មកពីគណកប្ស សម រង្ស៊ី ប្រជាពលរដ្ឋមកពីគ្រប់ភូមិអាច ចូលរួមក្នុងការធ្វើសេចក្តីសម្រេចទាំងអស់
ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបើកចំហរ ជានិច្ចដើម្បីឲ្យមានតម្លាភាព
និងលក្ខណៈប្រជាធិបតេយ្យពេញលេញ ជាពិសេសការប្រើប្រាស់ មូលនិធិអភិវឌ្ឍន៏ប្រចាំឆ្នាំដែលឃុំ-សង្កាត់
នីមួយៗទទួលបាន គឺត្រូវយកមកលាតត្រដាងដោយ មានការសួរយោបល់ប្រជាពលរដ្ឋយ៉ាងជាប់លាប់
និងទៀងទាត់ ។ ហើយផ្ទុយទៅវិញប្រសិនបើក្រុមប្រឹក្សាឃុំ-សង្កាត់ និងមេឃុំ-ចៅសង្កាត់
ដែលមកពីគណបក្ស សម រង្ស៊ី រូបណាដែលបានប្រព្រឹត្តផ្ទុយទៅនិងគោល ការណ៏របស់គណបក្ស សម
រង្ស៊ី ដូចបានរាបរាប់មកខាងលើនេះ និងត្រូវដកចេញពីតំណែងភ្លាមៗ ។ គណបក្ស សម រង្ស៊ី
មានគោលការណ៏ និងគោលនយោបាយច្បាស់លាស់ពិតប្រាកដ ដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ
៕
No comments:
Post a Comment
yes